មហាសេដ្ឋីលេខ១របស់ហ្វីលីពីន ប្រាប់ពីក្បួនចាប់យកអតិថិជនទាំងលុយ ទាំងបេះដូង

0
1120

(ហ្វីលីពីន)៖ មហាសេដ្ឋីមានផុតលេខរបស់ហ្វីលីពីន លោក Henry Sy ស្ថាបនិកក្រុមហ៊ុន SM Group បានផ្លាស់ប្តូរជីវិតក្រីក្រកែប្រែងអាជីវកម្មតូបលក់ស្បែកជើងដ៏តូចមួយ មកជាក្រុមហ៊ុនលំដាប់កំពូលនៅហ្វីលីពីនមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក និងមានក្រុមហ៊ុនចំណុះជាង២០០ក្រុមហ៊ុន។​

ក្រុមហ៊ុននេះ​រកស៊ីផ្តោតសំខាន់លើមុំធំចំនួន៣ គឺការវិនិយោគ អចលនទ្រព្យ និងបច្ចេកវិទ្យាសម័យថ្មី ហើយបច្ចុប្បន្នផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ មានតម្លៃប្រមាណជាង១៥ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។​

លោក Henry Sy ធ្លាប់មានប្រសាសន៍បង្ហើបពីក្បួនចាប់យកអតិថិជនទាំងលុយ ទាំងបេះដូងយ៉ាងដូចនេះថា៖ ដើម្បីចាប់យកអតិថិជនបាន រឿងសំខាន់បំផុតដែលអ្នកត្រូវគិតមុនគេគឺគិតដល់ និងផ្តោតលើអតិថិជន។ តើតម្រូវការពិតប្រាកដរបស់អតិថិជនជាអ្វី? តើអតិថិជនមានតម្រូវការទាំងនោះនៅឯណា?

មហាសេដ្ឋីរូបនេះបន្ថែមទៀតថា៖ អ្នកមិនតម្រូវកំណត់ថ្លៃលក់តាមការយល់ឃើញរបស់អ្នកនោះទេ អ្នកត្រូវគិតដល់លទ្ធភាពអតិថិជនរបស់អ្នកជាមុន ហើយយើងបេសកម្ម និងទំនួលខុសត្រូវរបស់អ្នកក្នុងនាមជាអ្នកលក់ ជាអ្នកផលិត និងជាសហគ្រិននោះគឺធ្វើឲ្យផលិតផលដែលជាតម្រូវការនោះសមស្របសម្រាប់ពួកគាត់។

នៅពេលដែលអ្នកគិតដល់អតិថិជន ខ្វាយខ្វល់ពីអតិថិជន និងបង្កើតផលិតផលដែលជាតម្រូវការសមរម្យសម្រាប់អតិថិជន អតិថិជនក៏នឹងគិតដល់វិញដែរ នៅពេលដែលពួកគាត់មានតម្រូវការពីអ្នក ហើយពួកគាត់នឹងក្លាយជាអតិថិជនដែលស្មោះស្ម័គ្រនឹងអ្នក នៅពេលដែលពួកគាត់មើលឃើញពីគុណតម្លៃរបស់អ្នកក្នុងនាមជាសហគ្រិន និងជាអ្នកលក់ដែលគិតគូរដល់ពួកគាត់។​

Henry Sy “គ្មានជោគជ័យណាកើតឡើងត្រឹមតែមួយយប់នោះទេ ហើយក៏គ្មានលុយណាកើតឡើងដោយងាយៗដែរ។ ប្រសិនបើអ្នកបរាជ័យ កុំអាលអស់សង្ឃឹម ព្យាយាមប្រឹងប្រែងម្តងទៀត។ នៅពេលដែលអ្នកកំពុងជោគជ័យ កុំផ្លាស់ប្តូរគោលដៅ”

លោក Henry Sy ត្រូវបានគេស្គាល់ថាជាសហគ្រិនដ៏ឆ្នើមមួយរូបនៅក្នុងពិភពជំនួញ ហើយលោកត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសរុបប្រមាណជាង២០ពាន់លានដុល្លារអាមេរិក ជាមហាសេដ្ឋីដែលឈរនៅលេខរៀងទី១នៅហ្វីលីពីន និងនៅលេខរៀងទី៥២នៅលើពិភពលោក៕

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

 

LEAVE A REPLY

Please enter your comment!
Please enter your name here