ក្បួនវិនិយោគរហូតប្រែក្លាយពីអ្នកបោះពុម្ភទៅជាសេដ្ឋីកាសែតរបស់ស្ថាបនិក Fox News

0
515

ស្ថាបនិក Fox News ជាអ្នកកាសែតជោគជ័យសម្បើមក្នុងអាជីពរបស់ខ្លួន ព្រោះគាត់ផ្តើមពីអ្នកកាសែត​ដូចគេដូចឯងដែរ ប៉ុន្តែចុងក្រោយទៅគាត់ក្លាយទៅជាសេដ្ឋីកាសែត ក្លាយជាអ្នកមានមិនមែនព្រោះគាត់​ស្នងទ្រព្យសម្បត្តិពីឪពុកគាត់ទេ គ្រាន់តែគាត់មានក្រុមហ៊ុនតូចមួយក្នុងដៃក្រោយ​ឪពុកគាត់ស្លាប់​បាត់ប៉ុណ្ណោះ។

អំឡុងពេលសិក្សានៅអង់គ្លេសផ្នែកវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនៅ Oxford ពេលគាត់ក៏​ធ្វើការ​ជាអ្នក​គ្រប់គ្រងបោះពុម្ពផ្សាយរបស់ Oxford Student Publications ផងដែរ។ នៅអាយុ២២ឆ្នាំ​ជាពេលដ៏សោកសៅរបស់លោក Rupert Murdoch  ដោយសារតែឪពុកជា​ម្ចាស់ក្រុមហ៊ុនកា​សែតតូច​មួយបានស្លាប់បាត់ ហើយគាត់ជាកូនប្រុសតែម្នាក់គត់ត្រូវស្នងតំណែងចាងហ្វាងពីឪពុក​ដែលតស៊ូជិត​ពាក់កណ្តាលជីវិតមកហើយ។

ស្ថាបនិករូបនេះមានមហិច្ចតាធំណាស់ គាត់មិនត្រឹមតែជាចាងហ្វាងពូកែដឹកនាំប៉ុណ្ណោះទេ តែគេអាចហៅគាត់បានថា ជាសហគ្រិនផ្នែកកាសែត ព្រោះក្រោយដឹកនាំក្រុមហ៊ុនបានតែ៣ឆ្នាំប៉ុណ្ណោះ គាត់បានទិញកាសែតអូស្រ្តាលី Sunday Time ហើយបានបន្តទិញកាសែត San Antonio News មានទីស្នាក់ការនៅអាមេរិកក្នុងឆ្នាំ ១៩៧៣។

សេដ្ឋីកាសែតរូបនេះ បានបង្កើតក្រុមហ៊ុន​ព័ត៌មានមេ​ធំ​មួយឈ្មោះថា News Corp នៅឆ្នាំ១៩៧៩ ហើ់យបានដើរទិញក្រុមហ៊ុនកាសែ​តស្ទើរគ្រប់ទីកន្លែង​ក្នុងរយៈពេលជិត២ទសវត្សក្រោយមក  ដោយបានបន្តបានទិញ Intermix Media ដែលជាម្ចាស់គេហទំព័រ​សង្គមដ៏ពេញនិយម MySpace.com ។ ២ឆ្នាំក្រោយមក ស្ថាបនិករូបនេះទិញភាគហ៊ុនក្រុមហ៊ុន Dow Jones ដែលជាម្ចាស់កាសែត Wall Street Journal ។

សហគ្រិនផ្នែកព័ត៌មានរូបនេះមិនត្រឹមតែវិនិយោគខាងកាសែតប៉ុណ្ណោះទេ គាត់បាន​ទម្លាក់លុយជាច្រើន​ដែលចំណេញពី Fox ទៅបង្កើតស្ទូឌីយោ​ផលិតភាពយន្ត និងបណ្តាញកីឡាក្នុងតំបន់ជាមួយក្រុមហ៊ុន Disney ក្នុងតម្លៃ ៥២.៤ពាន់​លាន​​ដុល្លារឯណោះ កាលពីចុងឆ្នាំ ២០១៧ ដែលធ្វើឲ្យបុរសរូបនេះកើន​ទ្រព្យទៅដល់​ជាង១៦ពាន់​លាន​ដុ​ល្លារអាមេរិកឯណោះ។

Rupert Murdoch “ពិភពលោកដើរលឿនណាស់ ក្រុមហ៊ុនធំមិនប្រាកដថា​អាចឈ្នះក្រុមហ៊ុន​តូចទៀតទេ ជាក់ស្តែងមានតែអ្នកដែលដើរលឿនប៉ុណ្ណោះ ទើបអាចយកឈ្នះអ្នកដើរយឺតបាន៕”

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here