អតីត CEO របស់ Google ព្យាករណ៍ថា ចិននឹងត្រូវគ្រប់គ្រងអីនធើណេតមួយផ្នែកធំលើពិភពលោកក្នុងឆ្នាំ២០២៨

0
915

លោក Eric Schmidt ដែលជាអតីតអគ្គនាយកក្រុមហ៊ុន Google និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនមេឈ្មោះ Alphabet បានព្យាករណ៍ថាក្នុងទសវត្សរ៍ក្រោយនឹងមានអ្នកប្រើអ៊ិនធឺរណែតខុសគ្នាពីរគឺប្រទេសមួយដឹកនាំដោយសហរដ្ឋអាមេរិកនិងផ្នែកធំមួយទៀត នឹងដឹកនាំដោយប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Eric Schmidt កាលពីពេលថ្មីៗនេះ លោកនិយាយថា នៅថ្ងៃអនាគត់ ប្រទេសចិនអាចនឹងត្រូវបានកាន់កាប់មួយផ្នែកធំនៃប្រព័ន្ធអីនធើណេត ដោយសារតែទំហំក្រុមហ៊ុន ដែលបាននិងកំពុងសាងសង់ សេវាកម្មដែលបានកំពុងដំណើរការ ក្នុងការបង្កើតទ្រព្យសម្បត្តិមួយដែលអស្ចារ្យបំផុត នោះគឺអីនធើណេត គឺជាភាពរយធំបើធៀបទៅនឹង GDP នៃប្រទេសចិន ហើយវាមានភាគរយច្រើនសហរដ្ឋអាមេរិក។

យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាជនចិនស្ទើរតែទាំងអស់ សុទ្ធតែ​ប្រើប្រាស់សេវាកម្មផ្សេងៗតាមប្រព័ន្ធអីនធើណេត ពិសេសគឺការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។

ក្រុមហ៊ុនអេឡិចត្រូនិចធំៗនៅចិន ដូចជា Tencent និង Alibaba សុទ្ធតែជាក្រុមហ៊ុនដែលបម្រើសេវាកម្មតាមប្រព័ន្ធអីនធើណេត ហើយពួកគេបាននិងកំពុងកែប្រែបរិបថ នៃប្រទេសនេះឲ្យដើរទៅរកការប្រើប្រាស់លើ​ប្រព័ន្ធឌីជីថលទាំងស្រុង៕

អត្ថបទដោយ៖ វ៉ាត​ វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here