ដំណោះស្រាយដ៏មានប្រសិទ្ធភាព នៅពេលអាជីវកម្មមានការធ្លាក់ចុះ

0
2110

ក្នុងដំណើការអាជីវកម្មមិនថាតូច ឬធំគឺតែងតែមានបញ្ហាកើតឡើងដោយចៃដន្យ និងស្មានមិនដល់  ម្ចាស់អាជីវកម្មខ្លះក៏មានដំណោះស្រាយ ហើយម្ចាស់អាជីវកម្មខ្លះគ្មានដំណោះស្រាយក៏បិទអាជីវកម្មចោលទាំងខាតដើមទុនយ៉ាងច្រើន។ ដំណោះស្រាយសមស្របធ្វើឱ្យអាជីវកម្មជោគជ័យ ប៉ុន្តែបើដំណោះស្រាយមិនសមរម្យនោះទេ អាជីវកម្មរបស់អ្នកនិងក្ស័យធុនជាក់ជាមិនខាន ។

យើងសូមលើកយកដំណោះស្រាយដ៏សមស្របចំនួន ៤ ដើម្បីដោះស្រាយបញ្ហាអាជីវកម្មដែលអ្នកកំពុងជួប​​ប្រទះ៖

.ត្រួតពិនិត្យ និង ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង

អ្នកត្រូវតែត្រួតពិនិត្យ មើលរកអោយឃើញនៅកំហុសខុសឆ្គងនៃប្រព័ន្ធគ្រប់គ្រង ទៅតាមផ្នែកនីមួយៗ មានដូចជា ផ្នែកលក់ ផ្នែកសេវាកម្ម ផ្នែកគ្រប់គ្រង និងផ្នែកដ៏ទៃទៀត ហើយបើរកឃើញថាមានកំហុសឆ្គងតូចតាច អ្នកគួរតែប្រជុំពិភាក្សាណែនាំដើម្បីអោយមានការកែលំអរ និងមានការផ្លាស់ប្តូរ ប៉ុន្តែបើអ្នកប្រើប្រាស់វិធីនេះហើយគ្មានប្រសិទ្ធភាពអ្នកគួរតែធ្វើការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថ្មីជាការប្រសើរ ។

.ផ្លាស់ប្តូរយុទ្ធសាស្ត្រ ទីផ្សារ

ចំនុចត្រង់នេះបើអ្នកប្រើប្រាស់យុទ្ធសាស្ត្រចាស់មិនទទួលបានជោគជ័យនោះទេ អ្នកគួរតែផ្លាស់ប្តូរ យុទ្ធសាស្ត្រ ថ្មីភ្លាម រួមមានចំនុចដូចជា ការផ្សព្វផ្សាយពីផលិតផល ការប្រម៉ូត ការបញ្ចុះតំលៃ និងការរៀបចំកន្លែង និងផ្លាស់ប្តូរ របៀបរបបថ្មីៗប្លែក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នក។

.ស្វែងរករិះគន់ពីបុគ្គលិក

នៅពេលដំណើការអាជីវកម្មមានបញ្ហា ឬ​មានការធ្លាក់ចុះ បុគ្គលិកគឺជាមនុស្សសំខាន់ដែលដឹងច្បាស់អំពី ប្រភពបញ្ហាអវិជ្ជមានរបស់អាជីវកម្មរបស់អ្នកពិតប្រាកដ ពីព្រោះបុគ្គលិកជាអ្នកធ្វើការដោយផ្ទាល់ពួកគេនិងដឹងច្បាស់អំពីចំនុចអ្វីខ្លះដែលអាជីវកម្មរបស់អ្នកកំពុងតែជួបប្រទះ ដែលអាចនឹងមានដូចជា ការខ្វះខាតរបស់ប្រើប្រាស់ផ្សេងៗ​ ការបំរើសេវា​មិនទាន់បានល្អ និងបញ្ហាផ្សេងៗរបស់បុគ្គលិកដើម្បីយកមកកែលំអរ ដើម្បីអោយអាជីវកម្មមានភាពប្រសើឡើង ។

.បើកអោយអតិថិជនរិះគន់ និងវាយតម្លៃ

អតិថិជន គឺជាមនុស្សគោលដៅរបស់អាជីវកម្ម ហើយអាជីវកម្មទទួលបានប្រាក់ចំណូលគឺបានមកពីអតិថិជនទាំងស្រុង ដូច្នេះហើយអ្នកត្រូវតែបើកអោយអតិថិជនរិះគន់រាល់ចំនុចខ្សោយ ចំនុចខ្វះខាត ចំនុចអវិជ្ជមាន ទាំងឡាយដែលអតិថិជនបានជួបទាក់ទងនិងអាជីវកម្មរបស់អ្នក ហើយយកមកកែលំអរ និងបំពេញចំនុចខ្វះខាតនៃអាជីវកម្មរបស់អ្នកអោយទទួលបានជោគជ័យ ៕

អត្ថបទដោយ៖ នេន សុធា

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here