កត្តា២យ៉ាង ដែលធ្វើឲ្យមិនសូវមានក្រុមហ៊ុនក្នុងស្រុក ឡើងផ្សារហ៊ុនកម្ពុជា

0
503

បើនិយាយពី ផ្សារភាគហ៊ុននៅកម្ពុជាយើងដែលគេស្គាល់ “ផ្សារមូលបត្រកម្ពុជា”  ហាក់នៅមានសភាពស្ងប់ស្ងាត់នៅឡើយ មិនទាន់មាន​ក្រុមហ៊ុន ច្រើនប៉ុន្មានទេចុះបញ្ជីដាក់លក់ភាគហ៊ុនរបស់ខ្លួន ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនក្នុងស្រុកចំនួន ៥ប៉ុណ្ណោះបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។

តើមានកត្តាអ្វីខ្លះ បានជាមិនសូវមាន ក្រុមហ៊ុននៅក្នុងស្រុក ឡើងផ្សារភាគហ៊ុន ដើម្បីដាក់លក់ភាគហ៊ុនពង្រីកវិសាលភាពរបស់ខ្លួន? ខាងក្រោមនេះជាកត្តា២យ៉ាងដែលធ្វើឲ្យក្រុមហ៊ុន​ក្នុងស្រុកមិនសូវឡើងផ្សារហ៊ុន៖

១. កត្តាខ្លួនឯងផ្ទាល់ (ក្រុមហ៊ុន)

ចំពោះកត្តាខ្លួនឯងនេះ គឺក្រុមហ៊ុនក្នុងស្រុក រៀបចំខ្លួនមិនទាន់បានសម្រេច ពោលគឺនៅនឹងត្រង់ចំណុច ធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ។ យ៉ាងណាម៉ិញ ក៏មានក្រុមហ៊ុនមួយចំនួន មិនទាន់យល់​ច្បាស់ពីផ្សារភាគហ៊ុន មិនដឹងចូលដើម្បីអ្វី ហើយត្រូវត្រៀមខ្លួនដូចម្ដេចខ្លះក្នុងការឡើងផ្សារហ៊ុន។ ប៉ុន្តែក៏មានក្រុមហ៊ុន ឬធនាគារមួយចំនួន ដែលមិនទាន់ត្រូវការមូលធន ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈការចូលផ្សារហ៊ុន។

២. កត្តាផ្សារហ៊ុន

បើយើងងាកមកមើលផ្សារហ៊ុនកម្ពុជាយើង បច្ចុប្បន្ន មិនទាន់រីកចម្រើនប៉ុន្មានទេ ដូចដែលបានជម្រាបជូនខាងដើម គឺនៅមានសភាពស្ងប់ស្ងាត់នៅឡើយ ទើបតែមានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ ប៉ុណ្ណោះបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។  កាលណាផ្សារហ៊ុនមិនទាន់រីកចម្រើន នោះថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនភាគច្រើននឹងត្រូវជួញដូរក្នុងថ្លៃទាប ឬថ្លៃភាគហ៊ុនចេះតែធ្លាក់ចុះ នោះពេលពួកគេ(ក្រុមហ៊ុន)ឡើងផ្សាហ៊ុន ពួកគេគិតថា ភាគហ៊ុនរបស់ពួកគេនឹងធ្លាក់ចុះដែរ។ ម៉្យាងវិញទៀត

ប្រសិនបើភាគហ៊ុនភាគច្រើននៅលើផ្សារហ៊ុនមានថ្លៃទាប នោះពេលក្រុមហ៊ុនពួកគេបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង(IPO) នោះថ្លៃIPOរបស់គេក៏មានតម្លៃទាបដែរ ដូច្នេះការប្រមូលទុនទៅពង្រីកវិសាលភាពក្រុមហ៊ុនបន្ថែមក៏មិនអាចបានច្រើនផងដែរ។

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here