ដំណឹងល្អ! គម្រោងបង្កើតរោងចក្រចំនួន ១៥ តម្លៃវិនិយោគរាប់លានដុល្លារ ត្រូវបានដំណើរការ

0
3047

រាប់ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនចំនួន១៥ បានបោះទុនរាប់លានដុល្លារ លើគម្រោងបង្កើតរោងចក្រចំនួន ១៥ផ្សេងគ្នា នៅកម្ពុជា តាមរយៈការផ្តសល់វិនិយោគដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងបង្កើតរោងចក្រទាំង១៥នោះរួមមាន៖

១-“YANXIN THREAD LACE CO.,LTD.” គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។

២-“HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.៤៨១កន្លែង។

៣-“DE XIANG GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។

៤-“GOODNEWS PACKAGING TECHNOLOGY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។

៥-“AYC GARMENT FACTORY CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។

៦-“FENGFAN (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣.០៣៤កន្លែង។

៧-“GIN AN PAPER CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៧កន្លែង។

៨-“EASY LIFE SHOE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០៩កន្លែង។

៩-“SAISITE PACKAGING (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣កន្លែង។

១០-“ TGH (CAMBODIA) INDUSTRIAL CO.,LTD”:គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៨កន្លែង។

១១-គម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក (រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ) របស់ក្រុមហ៊ុន “MI NER VA INVESTMENT CO.,LTD.” មានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៥កន្លែង។

១២-“PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៣ន្លែង។

១៣-“JH GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២០ កន្លែង។

១៤-“PRESTIGE GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។

១៥-“LONG CHENG SHOE PARTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង។

សូមបញ្ជាក់ថា គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់រាប់លានដុល្លារ និងផ្តល់ឱកាសរាប់ម៉ឺននាក់បន្ថែមទៀតដល់ពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះគម្រោងនេះនិងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here