អ្នកជំនាញ៣រូប៖ ប្រាប់ចំណុចពិសេស១ ដល់យុវជនត្រូវធ្វើ មុនចេញរកស៊ីវិស័យអចលនទ្រព្យ

0
1273

យើងសង្គេតឃើញថាបច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចំរើន រាប់ចាប់តាំងពីការសាងសង់អគារពាណិជ្ជកម្មខ្ពស់ៗ ការសាងសង់បុរី ផ្ទះល្វែង ការពុះដីឡូត៍ជាដើម ហើយស្របទៅនឹងបរិបទនេះក៏មានយុវវ័យជាច្រើនសម្លឹងឃើញពីឱកាស ចង់រកស៊ីជាមួយវិស័យដែលកំពុងតែមានសក្តានុពលមួយនេះ។ មានអ្នកជំនាញអចលនទ្រព្យ៣រូបបានបញ្ចេញជាមតិយោបល់ ដែលប្រហាក់ប្រហែលគ្នាមួយចំពោះអ្នកចង់រកស៊ីទាក់ទង នឹងវិស័យអចលនទ្រព្យ ដូចជាទិញ លក់ ជួល ជាដើម។

លោក ច្រឹក សុខនីម ដែលជាអគ្គនាយគនៃក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា សម្រាប់យុវជនដែលមានបំណងចង់ចេញរកស៊ីបើកជាក្រុមហ៊ុនសេវាកម្ម មិនគួរចេញប្រឡូកដោយមានចំណេះដឹងស្តួចស្តើង ឬក៏គ្មានចំណេះដឹងទាក់ទងនឹងផ្នែកនេះនោះឡើយ។ រឿងដែលល្អបំផុតគួរតែចេញទៅធ្វើការឱ្យគេសិនជាមួយក្រុមហ៊ុនអាជីពណាមួយ ដើម្បីរៀនសូត្រនិងសន្សំចំណេះជំនាញ បទពីសោធន៍ ដែលជាទុនដ៏សំខាន់សម្រាប់ចាប់ផ្តើម។ លោក ក៏បានបន្ថែមទៀតថា ដៃគូដែលចាប់ផ្តើមជាមួយគ្នាដំបូងគឺវាជាផ្នែកមួយសំខាន់ដែរ។

សម្រាប់លោក ស៊ា ឆៃលីន ក៏មានមតិស្រដៀងគ្នានេះដែរ លោកថា ចង់ចេញរកស៊ីបើកជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ គឺត្រូវការឱ្យមានបទពិសោធន៍ជារឿងសំខាន់។ បើយើងមានបទពិសោធន៍ហើយស្រាប់មានភាពងាយស្រួលច្រើន នៅពេលដែលយើង ចាប់ផ្តើមដំណើរការ។

ចំណែកឯអ្នកជំនាញអចលនទ្រព្យ ម្នាក់ទៀត ដែលបានប្រឡូកក្នុងវិស័យនេះយូរឆ្នាំដែរ គឺលោក ម៉ម សិរីបញ្ញា ក៏លោកបានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាមិនចង់បើកហើយ ឆាប់បិទវិញទេ មិនត្រូវចេញទៅដោយគ្មានបទពីសោធន៍ជាប់ខ្លួននោះឡើយ។ គាត់អាចចាប់ផ្តើមបានដោយគ្មានបទពិសោធន៍ តែវាអាចនឹងចំណាយពេលយូរ ឬមួយក៏អាចនឹងបរាជ័យ៕

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here