កំហុសធំ ៤យ៉ាង ដែលអ្នកចង់ចាប់ផ្តើមចេញរកស៊ីដំបូង គួរចៀសវាង

0
3435

ការចាប់ផ្តើមអាជីវកម្មអ្វីមួយជាលើកដំបូងរមែងជួបបញ្ញា និងកំហុសដោយអចេតនាផ្សេងៗ ដោយយើងមិនបានត្រៀមទុកមុន។ ដើម្បីចៀសវាងរាល់កំហុសទាំងអស់នេះ អ្នកគួរមើលទៅលើចំណុចសំខាន់ ៤យ៉ាងខាងក្រោមនេះ៖

.ចំលងឈ្មោះអាជីវកម្មតាមអ្នកដ៏ទៃ

មុននឹងអ្នកចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក អ្នកត្រូវស្វែងរកឈ្មោះណាដែលអ្នកគិតថាងាយស្រួលអាន និងងាយស្រួលចាំ ជាពិសេសចៀសវាងការយកឈ្មោះរបស់គេមកដាក់ ព្រោះវាអាចមានបញ្ហាផ្សេងៗឈានទៅដល់ការផ្តឹងផ្តល់ពីម្ចាស់ដើម។

២.ខ្លាចបរាជ័យ

ពេលចាប់ផ្តើមអាជីវកម្មអ្នកត្រូវតែមានជំនឿលើខ្លួនឯង អ្នកមិនគួរខ្លាចបរាជ័យនោះទេ ព្រោះបើអ្នកខ្លាចបរាជ័យអ្នកមិនអាចស្វែងរកភាពជោគជ័យបានឡើយ ជាពិសេសអ្នកនិងមិនសូវមានជំនឿចិត្តក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យថែមទៀត។

.គ្មានគោលដៅ និងផែនការច្បាស់លាស់

ការចាប់ផ្តើមអាជីវកម្មមួយទាមទាអោយអ្នកមានគម្រោង និងផែនការច្បាស់លាស់ដើម្បីកំណត់ថាអ្នកត្រូវធ្វើអ្វីមុន និងអ្វីបន្ទាប់។ បើសិនជាអ្នកគ្មានផែនការច្បាស់លាស់នោះទេ អាជីវកម្មអ្នកមិនខុសពីមនុស្សដើរក្នុងទីងងឹតដែរទេ គឺស្រពេចស្រពិលគ្មានទិសដៅច្បាស់លាស់ឡើយ។

៤.ទុកបុគ្គលិកជាអ្នកបម្រើដាច់ថ្លៃ

ចំណុចនេះផ្តោតសំខាន់ទៅលើបុគ្គលិក បើសិនជាអ្នកចាត់ទុកបុគ្គលិកជាបម្រើដាច់ថ្លៃ ពួកគេនិងមិនខិតខំធ្វើការនោះទេ ថែមទាំងខ្ជះខ្ជាយរបស់របរ និងប្រាក់កាសថែមទៀតផង។ ប៉ុន្តែ បើអ្នកចាត់ទុកបុគ្គលិកជាគ្រាប់ពេជ្រ ពួកគេនិងខិតខំប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿហត់នោះទេ៕

អត្ថបទដោយ៖ នេន សុធា

 

LEAVE A REPLY

Please enter your comment!
Please enter your name here