ហេតុអ្វីបានជា ADB ហៅកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មី” ក្នុងតំបន់អាស៊ី?

0
3376

ព្រះរាជាណាចក្រកម្ពុជាមានកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុកសរុបដោយសារស្ថានភាពនយោបាយមានស្ថេរភាពយូរអង្វែងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ព័ន្ធភាពអន្តរជាតិល្អប្រសើរ។

ប្រទេសកម្ពុជាប្រកាន់យកពុទ្ធសាសនា មានប្រជាជនជាង ១៥ លាននាក់ ជាជាតិសាសន៍ មានភាពល្បីល្បាញជាមួយស្នាមញញឹម ការគោរព និងការរាក់ទាក់របស់ជនជាតិមួយនេះ។ប្រទេសនេះមានអំណោយផលលក្ខណៈធម្មជាតិ ដែលគួរឱ្យទុកចិត្តបំផុត មានប្រាសាទ និងវត្ថុបុរាណបែបសាសនា ស្ថាបត្យកម្មក្នុងសម័យអាណានិគមបារាំង ព្រមទាំងឆ្នេរខ្សាច់ពណ៌ សដ៏ស្រស់ស្អាត និងកោះនានា។

រាជធានីភ្នំពេញមានប្រជាពលរដ្ឋជិត២លាននាក់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ។ក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសនេះ។

ខេត្តព្រះសីហនុមានកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងតំបន់ផ្សេងៗទៀត។ព្រលានយន្តហោះខេត្តព្រះសីហនុជាព្រលានយន្តហោះធំលំដាប់ទី៣នៅក្នុងប្រទេសកម្ពុជាហើយចំនួនអ្នកធ្វើដំណើរកើនឡើងដល់២០០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ខេត្តព្រះសីហនុគឺជាខេត្តមួយដែលត្រូវបានចាត់បញ្ចូលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យឈ្មោះកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ច” ក្នុងតំបន់អាស៊ី​ក្នុងនោះសេដ្ឋកិច្ចរបស់កម្ពុជាបានជំរុញដោយឧស្សាហកម្មសំខាន់ៗចំនួនបួនរួមមាន៖ ផលិតកម្មឧស្សាហកម្ម កសិកម្ម អចលនទ្រព្យ និងទេសចរណ៍។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងជាមធ្យម ៧% ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១១។

វិស័យសំណង់គឺជាផ្នែកសំខាន់មួយជួយជំរុញសេដ្ឋកិច្ចដែលជាផ្នែកចម្បងមួយនៃកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់កម្ពុជា។ ទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងវិស័យនេះក្នុងនោះប្រទេសចិន កូរ៉េ និងជប៉ុនជាអ្នកវិនិយោគបរទេសឈានមុខគេ។

ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់នៃតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ វិនិយោគិនកំពុងចាប់យកឱកាសវិនិយោគជាច្រើននៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏សំខាន់របស់ប្រ ទេសកម្ពុជាមួយនេះ។

កាសែតញូវយ៉កថែមស៍បានផ្តល់ចំណាត់ថ្នាក់ទី១៣ឲ្យតំបន់ឆ្នេរខ្សាច់ក្រុងព្រះសីហនុ ក្នុងចំណោមតំបន់ទេសចរលំដាប់កំពូលចំនួន៥២សម្រាប់ឆ្នាំ២០១៨។ បច្ចុប្បន្នទីក្រុងព្រះសីហនុទទួលបានភ្ញៀវទេសចរ១០,០០០នាក់ជារៀងរាល់ខែ។ នៅក្នុងឆ្នាំ ២០១៧  ខេត្តព្រះសីហនុមានភ្ញៀវទេសចរជាង ១.៥ លាននាក់។ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេសគឺជាឆ្នេរដ៏ល្បីល្បាញបំផុតនៅខេត្តព្រះសីហនុ។

ក្រុមហ៊ុនញូន័រឌីក (New Nordic) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅប្រទេសថៃបានប្រៀបធៀបក្រុងព្រះសីហនុទៅទីក្រុងប៉ាតាយ៉ាកាលពី១០ឆ្នាំមុន ហើយថ្មីៗនេះក្រុមហ៊ុនបានចូលក្នុងទីផ្សារកម្ពុជាជាមួយនឹងគម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៤។

សណ្ឋាគារ ញូន័រឌីកសាន់សាញ ហូថែល & រីសត កំពុងដឹកនាំទីផ្សារដើម្បីបំពេញតម្រូវការសណ្ឋាគារដ៏ច្រើនឲ្យស្របតាមកំណើននៃវិស័យទេសចរណ៍។បង្កើតឡើងក្នុងឆ្នាំ ២០០៩ ញូន័រឌីក គឺជាអ្នកអភិវឌ្ឍន៍ ខុនដូ វីឡា សណ្ឋាគារ និងអាផាតមិន ដ៏ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន ញូ ន័រឌីក មានប្រតិបតិ្តការជាង ១,០០០ បន្ទប់ដែលដំណើរការនៅក្នុងតំបន់មេគង្គ។ ឧទាហរណ៍៖ គម្រោង ភូកេត វ័តធើ វើល និងញូ ន័រឌីក រីស៊ីឌិន ស្ថិតនៅក្នុងប្រទេសថៃដែលជាគម្រោងអភិវឌ្ឍដ៏ល្បីល្បាញ និងមានគម្រោងផ្សេងៗជាច្រើនទៀត។

ក្រោមការគ្រប់គ្រង និងការដឹកនាំរបស់អ្នកជំនាញ លោក Kurt Svendheim ជាអ្នកបង្កើត និងនាយកប្រតិបត្តិក្រុមហ៊ុនញូន័រឌីក ក្រុមហ៊ុននេះបានពង្រីកទីផ្សារអចលនទ្រព្យរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទសវត្សចុងក្រោយនេះ។ ក្រុមហ៊ុនញូន័រឌីកបានបង្ហាញវត្តមាន​ជាសាកលដោយបានចូលទៅកាន់ប្រទេសន័រវ៉េ ហុងកុង សិង្ហបុរី ​និងបច្ចុប្បន្នមកដល់ប្រទេសកម្ពុជា។ក្រុមហ៊ុនញូ ន័រឌីក មានក្រុមហ៊ុនសាងសង់ផ្ទាល់ខ្លួន សេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មបម្រើអតិថិជន ដែលផ្តល់នូវសេវាកម្មអភិវឌ្ឍន៍លំដាប់ថ្នាក់លំដាប់ពិភពលោក។​

ក្រុមហ៊ុននេះក៏មានក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួនផងដែរ ដោយមានការិយាល័យ​ និងភ្នាក់ងារ ជាច្រើនៅទូទាំងពិភពលោក។ ប្រតិបត្ដិការនេះគាំទ្រដល់ផលចំណេញនៃការជួលសម្រាប់វិនិយោគិន និងផ្តល់សេវាកម្មសម្រាប់អ្នកស្នាក់នៅ និងភ្ញៀវ ទាក់ទងនឹងកន្លែងស្នាក់នៅ ការកក់ ការដឹកជញ្ជូន ការរៀបចំការធ្វើដំណើរ និងតម្រូវការធ្វើដំណើរផ្សេងទៀត។

ក្នុងរយៈពេលជិត១០ឆ្នាំចាប់តាំងពេលបង្កើតឡើងអ្នកទិញអចលនទ្រព្យពីក្រុមហ៊ុនញូន័រឌីកបានទទួលផលប្រយោជន៍ពីកម្មវិធីវិនិយោគដ៏ល្អ និងមានសុវត្ថិភាពមួយនេះដែលពួកគេទទួលបានផលចំណេញពីការវិនិយោគយ៉ាងហោចណាស់ ៩ ភាគរយ ជារៀងរាល់ឆ្នាំរហូតដល់រយៈកាល២០ឆ្នាំ។

សណ្ឋាគារ ញូន័រឌីក សាន់សាញ ហូថែល & រីសត របស់ប្រទេសកម្ពុជាបានធ្វើតាមគម្រូយុទ្ធសាស្រ្តមួយនេះ។ ញូន័រឌីកផ្តល់ជូននូវជម្រើសវិនិយោគជាច្រើនសម្រាប់អតិថិជនដែលផ្តល់ផលចំណេញដល់ពួកគេនៅពេលអចលនទ្រព្យស្ថិតក្រោមការគ្រប់គ្រង និងការថែទាំរបស់អ្នកអភិវឌ្ឍ។ អ្នកគ្រាន់តែរង់ចាំទទួលយកផលចំណេញពីការវិនិយោគនេះខណៈពេលដែលក្រុមហ៊ុន ញូន័រឌីក ជាអ្នកមើលថែរក្សា និងជួលអចលនទ្រព្យនោះ។ ក្រុមហ៊ុនញូន័រឌីកមានជំនឿជាក់ខ្លាំងទៅលើគម្រោង និងតំបន់វិនិយោគរបស់ខ្លួន។

សណ្ឋាគារ ញូ ន័រឌីក សាន់សាញ ហូថែល & រីសតនឹងមានអាផាតមេនប្រភេទស្ទូឌីយ៉ូចំនួន១៣៦យូនីតបែងចែកជា១បន្ទប់គេង និង ២បន្ទប់គេងក្នុងអគារកម្ពស់១៥ជាន់។ គម្រោងនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ១,៥២៣ ម៉ែត្រ ការ៉េនិងធ្វើដំណើរត្រឹមតែ ២-៣នាទីពីរង្វង់មូលតោពីរ និងឆ្នេរអូរឈើទាល។

គម្រោងនេះក៏នឹងក្លាយជារមណីយដ្ឋានដែលមានសេវាកម្មពេញលេញល្អឥតខ្ចោះ ដូចជាភោជនីយដ្ឋាន ស្ប៉ា សាលប្រជុំ កន្លែងហាត់ប្រាណ អាងហែលទឹក និងបារលើដំបូល។ ទីតាំងរបស់គម្រោងនេះមានភាពងាយស្រួលក្នុងការចេញចូលឆ្នេរខ្សាច់ និងជិតតំបន់កណ្តាល ក្រុង ភោជនីយដ្ឋាន ផ្សារទំនើប កាស៊ីណូ បារ និងកន្លែងដឹកជញ្ជូនទំនិញ។

សណ្ឋាគារ ញូន័រឌីកសាន់សាញ ហូថែល & រីសត គ្រាន់តែជាការចាប់ផ្តើមរបស់ក្រុមហ៊ុនញូន័រឌីកនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ក្រុមហ៊ុនរំពឹងថានឹងមានគម្រោងថ្មីៗបន្ថែមទៀតកម្ពុជានាពេលអនាគត។

ប្រភពដោយRealestate.com.kh

ប្រែសម្រួលដោយ៖Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here