មកស្គាល់តម្លៃហ្វ្រេនឆាយកំពូលទាំង ៣ ដែលល្បីលក់ដាច់ ហើយថ្លៃជាងគេក្នុងពិភពលោក

0
156

នៅក្នុងទីផ្សារពិភពលោកយីហោរហ្វេ្រនឆាយកំពុងតែព្រួតគ្នា វាយលុកកើបលុយព្រោងព្រាតនៅក្នុងទីផ្សារទាំងអាស៊ីនិងអឺរ៉ុប ក្នុងតម្លៃមួយខ្ពស់ ហើយលក្ខខ័ណ្ឌទាមទារគឺស្មុកស្មាញបំផុត។ យីហោគ្រាក់់ៗ ទាំងនេះបានធ្វើអោយទីផ្សារប្រទេសមួយចំនួនរង្គើរ ដោយសារតែភាពល្បីល្បាញរបស់ខ្លួន និងតម្លៃដ៏ថ្លៃរបស់ ខ្លួនដែលធ្វើអោយប្រទេសនៅអាស៊ីមួយចំនួនគ្មានវាសនាបានភ្លក់រសជាតិអាហារបស់យីហោទាំងនេះឡើយ។

ពេលនេះ Business Cambodia សូមបង្ហាញពីតម្លៃហ្វ្រេនឆាយ ៣ ដែលមានតម្លៃថ្លៃជាងគេក្នុងលោក

១. McDonald

យីហោ McDonald ជាយីហោប៊ឺហ្គឺកំពូល ដែលប្រទេសល្មមៗគ្មានវាសនាបានស្គាល់ មានកំណើតក្នុងឆ្នាំ ១៩៥៥ បង្កើតឡើងដោយបងប្អូន២នាក់ ហើយចាប់ផ្តើមលក់ហ្រេ្វនឆាយជាផ្លូវការនៅក្នុងឆ្នាំជាមួយគ្នា។ ចំពោះតម្លៃហ្រ្វេនឆាយក្នុងការទិញយកមកធ្វើអាជីវកម្មគឺ ២,២៥០,០០០ ដុល្លាអាមេរិក ហើយត្រូវឆ្លងកាត់កាពិនិត្យលក្ខខ័ណ្ឌទីផ្សារបន្ថែមទៀតមុនសិនមុននិងលក់ជូន។

២. Dairy Queen

យីហោ Fast Food Dairy Queen ជាយីហោល្បីមួយដែលបានចាប់កំណើតក្នុងឆ្នាំ ១៩៤០ ហើយចាប់ផ្តើបលក់ហ្វ្រេនឆាយដំបូងក្នុងឆ្នាំ ១៩៤៤ ដែលយីហោមួយនេះល្បីល្បាញខ្លាំង ដោយអភិវឌ្ឈន៍ខ្លួនពីហ្រ្វេនឆាយ ១០ កន្លែងក្នុងឆ្នាំ ១៩៤៤ រហូតពង្រីកសាខាបាន ២៦០០ សាខាក្នុងរយៈពេលថ្មីៗនេះ។

ចំពោះតម្លៃហ្រេ្វនឆាយល្បីឈ្មោះមួយនេះគឺ ១,៣៧០,០០០ ដុល្លាអាមេរិក ដែលជាតម្លៃហ្រ្វេនឆាយមួយល្បីខ្លាំងនៅក្នុងពិភពលោក។

៣.TONYROMA’s

យីហោអាហារដ៏ល្បីឈ្មោះមួយនេះមានតែ ១៥០ កន្លែងនិងមានតែ ៦ ប្រទេសប៉ុណ្ណោះនៅក្នុងពិភពលោក ។ យីហោអាហាមួយនេះមានតម្លៃថ្លៃខ្ទង់ ១ លានដុល្លារអាមេរិក ដែលប្រទេសនៅអាស៊ីភាគតិចណាស់ដែលទិញយីហោមួយនេះបាន ព្រោះតែតម្លៃវាថ្លៃខ្លាំង និងលក្ខខណ្ឌសាំញាំទៀត ដែលធ្វើអោយយីហោមួយនេះ មានចំនួនតិចតួចបំផុតនៅលើលោក។

ដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here