មកមើលទម្លាប់ធ្វើការងារ របស់មហាសេដ្ឋី និងបុគ្គលជោគជ័យបំផុតនៅលើពិភពលោក

0
1779

នៅពេលអ្នកទាំងអស់គ្នា មើលឃើញមហាសេដ្ឋី ឬបុគ្គលជោគជ័យល្បីៗជាច្រើននៅលើពិភពលោក អ្នកមិនគួរកោតសសើរថា ពួកគេជាអ្នកមាន មានលុយច្រើនរាប់មិនអស់នោះទេ តែផ្ទុយទៅវិញអ្នកទាំងអស់គ្នាគួរតែកោតសសើរ រឿងរាវនៅពីក្រោយភាពជោគជ័យរបស់ពួកគេ ថាតើពួកគេតស៊ូកម្រិតណា ហើយបានឆ្លងកាត់ឧបសគ្គបែបណាខ្លះ ទំរាំបានដូចសព្វថ្ងៃនេះ?

បើអ្នកទាំងអស់គ្នាចង់ក្លាយជាសេដ្ឋី គួរចាប់ផ្តើមរៀនសូត្រពីទម្លាប់ និងរបៀបរបបការងារប្រចាំថ្ងៃរបស់សេដ្ឋី។

ដូចសម្តីមួយឃ្លារបស់ Steve Siebold ជាអ្នកនិពន្ធសៀវភៅ “របៀបគិតរបស់សេដ្ឋី” និយាយថា៖ « បុគ្គលតែម្នាក់គត់ ដែលអាចបង្រៀនអ្នកឲ្យក្លាយជាមហាសេដ្ឋីបាន នោះគឺជាមហាសេដ្ឋី » ។

ក្នុងនាទីនេះ Business Cambodia សូមលើកយកទម្លាប់ធ្វើការងាររ​បស់មហាសេដ្ឋី និងបុគ្គលជោគជ័យល្បីៗមួយចំនួននៅលើកពិភពលោក ដើម្បីជាការចែករំលែកដល់មិត្តអ្នកអានទាំងអស់គ្នា ទុកជាមេរៀនដើម្បីអនុវត្តតាម៖

១. មហាសេដ្ឋី Jeff Bezos

ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ មានទម្លាប់ធ្វើការងារម៉ត់ចត់ មឹងម៉ាត់ តែមិនឬកពារចំពោះក្រុមការងារឡើយ។ គាត់តែងបង្កើនភាពស្និតស្នាលជាមួយមនុស្សជុំវិញខ្លួន ពិសេសបុគ្គលិករបស់ Amazon។

គាត់មានទម្លាប់ក្រោកពីព្រលឹម ទៀងពេលដោយមិនចាំបាច់ដាក់នាឡិការរោទិ៍ ហើយគាត់ត្រូវអានសារព័ត៌មានជារៀងរាល់ថ្ងៃ។

២. មហាសេដ្ឋី Richard Branson

ស្ថាបនិក Virgin Group លោក Richard Branson នៅពេលគាត់កំពុងធ្វើការងារ គាត់មានទម្លាប់ចូលចិត្តដើរទៅ ដើរមក មិនអង្គុយស្ងៀមនោះទេ។ នៅពេលដែលគាត់ដើរជុំវិញ ធ្វើឲ្យគាត់អាចបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ហើយវិធីរបស់គាត់ក៏ត្រូវបានគាំទ្រពីអ្នកវិទ្យាសាស្រ្តផងដែរ។

ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យស្ទែនហ្វដនៅឆ្នាំ ២០១៤ បានរកឃើញថាទិន្នផលនៃការច្នៃប្រឌិតរបស់មនុស្សកើនឡើង ៦០% នៅពេលពួកគេកំពុងដើរ។

៣.​ មហាសេដ្ឋី Mark Zuckerberg

លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គមយក ហ្វេសប៊ុក បានបង្ហាញប្រាប់ពីទម្លាប់របស់លោក គឺលោកចូលចិត្តដាក់បញ្ហាថ្មីៗចំពោះខ្លួនឯងជារៀងរាល់ឆ្នាំ។

ស្ថាបនិករូបនេះធ្លាប់បានប្តេជ្ញាថា នឹងរៀនភាសារចិនឲ្យចេះ ហើយពាក់ក្រវ៉ាត់ករទៅធ្វើការ និង អានសៀនភៅថ្មីៗរាល់យប់ ព្រមទាំងដើរលេងឲ្យបានគ្រប់រដ្ឋនៅអាមេរិក។

៤.មហាសេដ្ឋីនី Oprah Winfrey

លោក Oprah Winfrey ជាមនុស្សម្នាក់ដែលមានជំនឿខ្លាំង ទៅលើការធ្វើសមាធិ ហើយ យ៉ាងហោចណាស់ គាត់ត្រូវចំណាយពេល២០នាទី ក្នុងការងាររបស់គាត់ដើម្បីធ្វើសមាធិ ហើយគាត់ក៏បានណែនាំបុគ្គលិកឲ្យធ្វើដូចគ្នា។

៥. លោកមហាសេដ្ឋី Warren Buffett

សហគ្រិនជើងចាស់ម្នាក់នេះ គាត់ជាមនុស្សដែលចូលចិត្តអានសៀនភៅ និងចូលចិត្តគិតច្រើន ដោយគាត់មានទស្សនមួយគឺ អាន ហើយគិត។

លោកបានចំណាយពេល ៨០% នៃថ្ងៃធ្វើការរបស់គាត់​ ដើម្បីគិត និងអានសៀវភៅ។

៦. មហាសេដ្ឋីវ័យក្មេង Jack Dorsey

សហស្ថាបនិក Twitter និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Square។ គាត់ជានុស្សម្នាក់ដែលពូកែប្រើប្រាស់ និងគ្រប់គ្រងពេលវេលាបំផុត។

គាត់ធ្វើការយ៉ាងសស្រាក់សស្រាំរយៈពេលយូរ ប៉ុន្តែគាត់អាចគ្រប់គ្រងពេលវេលារបស់គាត់ឱ្យកាន់តែមានប្រសិទ្ធភាព ជាប្រចាំថ្ងៃ។ ឧទាហរណ៍ថ្ងៃច័ន្ទគឺជាថ្ងៃគ្រប់គ្រងរបស់ Dorsey ខណៈពេលដែលថ្ងៃអង្គារគឺផ្តោតទៅលើការអភិវឌ្ឍន៍ផលិតផល៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

សូមចុចលើរូប កណ្តឹង ដើម្បីទទួលបានដំណឹងមុខគេ

LEAVE A REPLY

Please enter your comment!
Please enter your name here