វិធីសាស្រ្ដ ៥ យ៉ាងដែលអាចសន្សំសំចៃប្រាក់បានគ្រប់គ្រាន់ដើម្បីទិញផ្ទះដំបូងរបស់អ្នក

0
2712

ក្លាយជាម្ចាស់ផ្ទះគឺជាផ្នែកសំខាន់មួយនៃសុបិន្តរបស់មុស្សគ្រប់រូប។ មនុស្សភាគច្រើនគិតថាថ្ងៃណាមួយពួកគេនឹងសម្រេចបាននូវគោលដៅនេះ។ ទោះជាយ៉ាងណាក៏ដោយប្រជាជនកម្ពុជាមួយចំនួនស្ទើរតែមិនមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការបង់រំលស់ផ្ទះនោះទេ។ ប្រសិនបើលោកអ្នកមានបញ្ហាដូចខាងលើ អ្នកអាចសាកល្បងវិធីច្នៃប្រឌិត ៥យ៉ាងដែលអាចសន្សំសំចៃប្រាក់បានគ្រប់គ្រាន់ដើម្បីទិញផ្ទះដំបូងរបស់អ្នក៖

 ១. លក់វត្ថុខ្លះៗ

ជំហានដ៏សំខាន់មួយដែលអាចនាំទៅរកការសន្សំប្រាក់ដើម្បីសម្រេចគោលដៅទិញផ្ទះអ្នក អ្នកគួរចាប់ផ្ដើមមើលទៅលើរបស់ដែលនៅជុំវិញខ្លួនអ្នកជាមុនសិន។ ប្រសិនមានវត្ថុណាដែលអ្នកទុកចោលមិនបានប្រើប្រាស់ចំណាយប្រាក់ទៅវាទៀតនោះ អ្នកគួរតែលក់វាចោលទៅដើម្បីកាត់បន្ថយការចំណាយហើយបង្កើនប្រាក់ចំណូល។ វាគឺជាវិធីដ៏ល្អមួយដើម្បីសន្សំប្រាក់របស់អ្នកផងដែរ។

២. កំណត់គោលបំណង

ប្រសិនបើអ្នកត្រូវ បង់ប្រាក់ ២ម៉ឺនដុល្លារក្នុងរយៈពេល ២ ឆ្នាំអ្នកអាចដឹងថាអ្នកត្រូវការសន្សំប្រាក់ប្រហែល ២៧,៣៩ ដុល្លារក្នុងមួយថ្ងៃ។ ព្យាយាមរកវិធីធ្វើឱ្យរឿងនេះកើតមានឡើងហើយបន្ទាប់មកអនុវត្ដវាជារៀងរាល់ថ្ងៃ។

៣.ចាប់ផ្តើមអាជីវកម្ម

មានជម្រើសជាច្រើននៅពេលនិយាយពីការចាប់ផ្តើមអាជីវកម្ម។ រកមើលអ្វីដែលអ្នកចាប់អារម្មណ៍ហើយបន្ទាប់មកមើលថាតើវាអាចបម្រើនិងជួយដោះស្រាយមនុស្សជាមួយនឹងអ្វីដែលអ្នកចូលចិត្តដែរឬទេ។ ការចាប់ផ្ដើមអាជីវកម្មនេះវាអាចជួយអ្នកបង្កើនចំណូលបានមួយកម្រិតទៀតផងដែរ។

៤.សន្សំទុកដោយស្វ័យប្រវត្តិ

លោកអ្នកអាចបង្កើតគណនីសន្សំតាមអ៊ិនធឺរណឺតឬនៅធនាគារក្នុងស្រុករបស់លោកអ្នក។ វាក៏ងាយស្រួលផងដែរក្នុងការបង្កើតការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិនៃផ្នែកមួយនៃប្រាក់ខែរបស់អ្នក។ បន្ទាប់ពីការបង្កើតសាច់ប្រាក់យ៉ាងល្អអ្នកអាចចាប់ផ្ដើមវិនិយោគនៅផ្សារហ៊ុនដើម្បីព្យាយាមបង្កើនកម្រិតនៃការសន្សំរបស់អ្នកកាន់តែឆាប់រហ័ស។

៥. កាត់បន្ថយចំណាយ

ការកាត់បន្ថយការញ៉ាំអាហារពេលល្ងាចជារៀងរាល់ថ្ងៃឬអាហារថ្ងៃត្រង់នៅខាងក្រៅក្នុងមួយសប្ដាហ៍អាចសន្សំបានពី ១០​ ទៅ ២០  ដុល្លារក្នុងមួយសប្តាហ៍។ មួយវិញទៀតការកាត់បន្ថយការចំណាយទៅលើសម្ភារៈនិយម ទូរសព្ទ និងរបស់របរប្រើប្រាស់ទំនើបៗថ្លៃៗនិងប្រេនៗជាដើម៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here