Donald Trump៖ចេញរកស៊ីគ្មានយីហោត្រឹមត្រូវទេ អាជីវកម្មនោះកម្រនឹងមានអនាគតល្អណាស់

0
844

លោកប្រធានាធិបតី Donald Trump មិនមែនត្រឹមតែជាអ្នកនយោបាយដ៏មានប្រជាប្រិយ​ម្នាក់ប៉ុណ្ណោះ​ទេ គាត់ក៏ជាអ្នកវិនិយោគអចលនទ្រព្យ ដែលទទួលបានជោគជ័យ​ច្រើនផងដែរ។ ចំណែករឿង​អាជីវ​កម្មវិញ លោកប្រធានាធិបតីអាមេរិករូបនេះ​ បានលើកឡើងថា ប្រសិនបើអាជីវកម្មមួយ​ដំណើការដោយ​គ្មានយីហោច្បាស់លាស់ ត្រឹមត្រូវទេ  អាជីវកម្មនោះ​គ្រាន់តែជាទំនិញ សម្រាប់អ្នកទិញ ទិញយកទៅ​ប្រើប្រាស់ប៉ុណ្ណោះរកអនាគតល្អមិនឃើញទេ។

លោកចង់សង្កត់ធ្ងន់ថា វាជារឿងផុយស្រួយបំផុតក្នុងការបិទទ្វារអាជីវកម្មគ្មានយីហោរបស់អ្នកចោល ត្បិដថា អាជីវកម្មនោះមិនមែនកើតពីការដាក់ចិត្តដាក់កាយសាងកេរ្តិ៍ឈ្មោះរបស់អ្នក ជាមួយនឹងអាជីវកម្ម​របស់ខ្លួនឡើយ។ និយាយផ្ទុយពីនេះ ប្រសិនបើអ្នកលក់ទំនិញ ដោយគ្មានយីហោខ្លួនឯង មានន័យថា អ្នកកំពុងរកស៊ីបំពេញក្តីស្រមៃឲ្យអ្នកដទៃទៅវិញ ព្រោះផលិតផលរបស់គេ កំពុងស្ថិតនៅក្នុងការជួយ​ជ្រោមជ្រែងពីអ្នក។

លើសពីនេះទៅទៀត អាជីវកម្មគ្មានស្លាកគ្រាន់តែជាទំនិញ ព្រោះថា គេស្គាល់តែអ្វីដែលគេទិញ គេមិនបានខ្វល់ថា ប្រភពមកពីណា មានអ្វីពិសេស និងទាក់ទាញប៉ុណ្ណានោះទេ ហើយថ្ងៃមួយដែល​កន្លែង​ផ្សេងមានផលិតផល ឬសេវាកម្មដូចអ្នក វាមិនចម្លែកទេ ដែលអ្នកទិញជ្រើសយកទីតាំង​ដែលជិតជាង ឬរកអ្វីដែលងាយស្រួលជាង។

ដំបូន្មានពីប្រធានាធិបតីអាមេរិកនៅថ្ងៃនេះគឺ មុនចេញរកស៊ីអ្នកត្រូវ គិតពីយីហោអាជីវកម្មឲ្យ​បានច្បាស់​លាស់ ចៀសវាងបើកអាជីវកម្មមួយ ប្រៀបបាននឹងទំនិញ ដែលមិនមែនជាអាជីវកម្ម​សាងកេរ្តិ៍ឈ្មោះ​ និងគុណតម្លៃរបស់អ្នក៕

 

អត្ថបទដោយ ៖​Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here