សៅ ផលរាសីហ៍៖ បញ្ហាលុយ និងបុគ្គលិក អាចធ្វើឱ្យក្រុមហ៊ុនស្លាប់ភ្លាមៗបាន

0
311

សហគ្រិនដែលដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនបាន មិនមែនជារឿងងាយស្រួលនោះទេ ត្រូវការមេដឹកនាំមួយដែលមានទាំាងសមត្ថភាព និងទស្សនៈវិស័យច្បាស់លាស់។ ហើយក្រុមហ៊ុនអាចដំណើរការបានល្អ វាអាស្រ័យលើផ្នែកសំខាន់ៗដែលជាគ្រោងឆ្អឹង ហើយផ្នែកនីមួយៗវាស្រ័យគ្នាទៅវិញទៅមក។ ចំណុចសំខាន់មួយដែលសហគ្រិនភាគច្រើនគិតថាអាចឱ្យក្រុមហ៊ុនស្លាប់ភ្លាមៗបាន នោះគឺបញ្ហាលុយ ឬហិរញ្ញវត្ថុតែម្តង។

លោកសៅ ផលរាសីហ៍ ស្ថាបនិកក្រុមហ៊ុន sorsor archi tects បានថ្លែងប្រាប់ Business Cambodia ថា បើក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុអាចបណ្តាឱ្យស្លាប់បាន បើយើងមិនបានដោះស្រាយបានទាន់ពេលនោះទេ ព្រោះគ្រប់ផ្នែកត្រូវការហិរញ្ញវត្ថុដើម្បីដំណើរការ ជាពិសេសបើកប្រាក់ខែឱ្យបុគ្គលិកប្រចាំខែ។ បើយើងខ្វះបន្តិចបន្តួចមិនសូវជាមានបញ្ហានោះទេ តែបើខ្វះច្រើនអាចបើកប្រាក់ខែមិនគ្រប់ដល់បុគ្គលិកច្បាស់ជាមានភាពរង្គោះរង្គើលក្រុមហ៊ុនមិនខានឡើងយ។

ត្រង់ចំណុចនេះ សហគ្រិនគ្រប់គ្រងរូប ត្រូវតែយកចិត្តទុកដាក់ឱ្យម៉ត់ចត់ទៅលើផែនការហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់ឱ្យច្បាស់លាស់ ព្រោះអាចឱ្យយើងបរាជ័យបាន បើទោះបីដំណើរការក្រុមហ៊ុនមិនមានបញ្ហាផ្នែកផ្សេងក្តី។

បន្ថែមពីលើនេះបញ្ហាបុគ្គលិកសម្រាប់សហគ្រិនចេញរកស៊ីវិស័យអចលនទ្រព្យ ត្រូវប្រឈមបញ្ហាធំៗជាងច្រើន បើមិនអត់ធ្មត់ ខំមាត់សង្កត់ចិត្ត រិះរកវិធីសាស្ត្រល្អៗមកដោះស្រាយទេនោះ ច្បាស់ជាមិនអាចឈរជើងរឹងមាំលើទីផ្សារប្រកួតប្រជែងបានយូរនោះទេ។ សម្រាប់សហគ្រិនអចលនទ្រព្យកម្ពុជា មើលឃើញបញ្ហាប្រឈមចម្បងធំបំផុត មិនមែនលុយ និងចំណេះដឹងសហគ្រិននោះទេ តែបញ្ហាបុគ្គលតែម្តង ដែលអាចធ្វើឱ្យអ្នកចេញរកស៊ីវិស័យនេះបរាជ័យយ៉ាងងាយ។

លោកខាត់ សុវណ្ណ ស្ថាបនិកក្រុមហ៊ុន Camtop Property Group ធ្លាប់លើកឡើងថា ក្រុមហ៊ុនដំណើរការល្អបានតែ៣ឆ្នាំ ក៏មានបញ្ហាបុគ្គលិកចេញចូលអត្រាខ្ពស់  ហើយក៏បង្ខំចិត្តកាត់បុគ្គលិកចោលច្រើនទុកចំនួនប្រហែល៥នាក់។ ដូច្នេះបញ្ហារកស៊ី មិនមែនមកពីអត់លុយ និងចំណេះដឹងនោះទេ គឺការគ្រប់គ្រងបុគ្គលិកតែម្តង តើយើងមានសមត្ថភាពគ្រប់គ្រង ដឹកនាំ ធ្វើយ៉ាងណាឱ្យពួកគាត់មានឆន្ទៈនៅជាមួយយើងអត់។ ព្រោះជាក់ស្តែងនៅពេលបណ្តុះបណ្តាលបុគ្គលិកចេះហើយ តែងតែមានក្រុមហ៊ុនផ្សេង ចង់បាន​ដោយឱ្យប្រាក់ចំណូលខ្ពស់ជាងក្រុមហ៊ុនជាដើម។

ជាការពិតណាស់ ទាំងកត្តាបុគ្គលិក និងហិរញ្ញវត្ថុ ជាការប្រឈមដ៏សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ឬក្រុមហ៊ុនវិស័យផ្សេងទៀត។ ហើយបើមានបុគ្គលខ្លាំង មានឆន្ទៈ បេះដួងធ្វើការ ប្រកបដោយទស្សនៈវិស័យច្បាស់ណាស់ ក្រុមហ៊ុននិងមានការរីកចម្រើន។ ក៏ប៉ុន្តែ បើបុគ្គលិកធ្វើការ ដើម្បីតែប្រាក់ខែ ដំឡើងប្រាក់ខែ ទើបប្រឹងធ្វើការ និងរកផ្លូវរីកចម្រើនមិនឃើញនោះទេ ទាំងបុគ្គលិក និងក្រុមហ៊ុនខ្លួនឯងផ្ទាល់ ព្រោះបើក្រុមហ៊ុនជោគជ័យ បុគ្គលិកក៏ជោគជ័យដែល មិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះទេ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here