ឧកញ៉ា ម៉ុង ឬទ្ធី៖ អំពាវនាវដល់កសិករ គួររកស៊ីដាំឈើហូបផ្លែឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ

0
2558

ភ្នំពេញ៖ សេដ្ឋីកសិកម្ម លោកឧកញ៉ា ម៉ុង ឬទ្ធី បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលវិនិយោគលើវិស័យកសិកម្ម និងជាបុគ្គលតស៊ូមួយរូបដែលបានចាប់ផ្តើមរកស៊ីតាំងពីមាសចំនួន២ជី រហូតមានទ្រព្យរាប់លានដុល្លារនោះ បានអំពាវនាវដល់កសិករ ខ្នាតតូច មធ្យម និងធំ នាំ​គ្នាចូលរួម​​ដាំ​ឈើ​ហូប​ផ្លែឱ្យ​បានច្រើន ​ដើម្បី​យកមក​ផ្គត់ផ្គង់​ទីផ្សារ​។

ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីលោកឧកញ៉ា ចូលទៅក្នុងហាងលក់ផ្លែឈើមួយកន្លែងនៅផ្តុំផ្សារ ៧មករា វេលាម៉ោង ៦ល្ងាចម្សិលមិញនេះ ដើម្បីទិញទុំពាំងបាយជូរមួយគីឡូ ប៉ោមកន្លះគីឡូនឹងល្មើរកន្លះ គីឡូ ៣២ដុល្លារ ។

នៅក្នុងហាងលក់ផ្លែឈើនោះ លោកឧកញ៉ា បានសាកសួរអ្នកលក់ថា ហេតុអីបានជាមិនយកផ្លែឈើខ្មែរយើងមកលក់ឱ្យបានច្រើន? អ្នកលក់បានគាត់ឆ្លើយថា ចង់លក់ណាស់ដែរតែមិនមានអ្នកផ្គត់ផ្គង់ឱ្យទេ។ អាស្រ័យហេតុនេះ ទើបលោកឧកញ៉ាបានអំពាវនាវដល់កសិករខ្នាតតូច មធ្យម និងធំ នាំគ្នាចូលរួមដាំឈើហូបផ្លែឱ្យបានច្រើន ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារ។​

បើតាមលើគេហទំព័រហេ្វសប៊ុកផ្លូវការ លោកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរថា​ ក្នុងហាងលក់ផ្លែឈើ​ខាងលើនេះ ប្រមាណ​ជា ​៩៩ភាគរយ​ សុទ្ធតែ​នាំចូល​មក​ពី​បរទេស​ ហើយមានផ្លែឈើ​ខ្មែរ​យើង​តែ​ចេកទឹកបួន​ស្និត​ ល្ហុង​បីផ្លែ​ នឹង​ឪឡឹក​បីផ្លែតែ​ប៉ុណ្ណោះ​ ៕

អត្ថបទដោយ៖ ម៉េង សុងលី

 

LEAVE A REPLY

Please enter your comment!
Please enter your name here