Jack Ma លុបចោលការសន្យាជាមួយអាមេរិកថា នឹងជួយអាជីវករចំនួន ១លាននាក់

0
2261

បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានជ្លោះពាណិជ្ជកម្មជាមួយគ្នា លោកមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba បានសម្រេចលុបចោលការសន្យាជាមួយអាមេរិកក្នុងការជួយអាជីវករចំនួន ១លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នាព្រឹកនេះ។

កាលពីខែ មករា ឆ្នាំ២០១៧កន្លងទៅ លោក Jack Ma បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានសន្យាថា នឹងជួយដល់អាជីវកម្មខ្នាត និងកសិករអាមេរិកចំនួន ១លាននាក់ ដើម្បីលក់ផលិតផលរបស់ពួកគេនៅលើគេហទំព័រ អាលីបាបា ឱ្យអតិថិជននៅប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

មហាសេដ្ឋីរូបនេះ បានលើកឡើងដែរថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចនឹងអូសបន្លាយរហូតដល់ ២ទសវត្សរ៍ ហើយវានឹងបង្កើតរឿងដ៏ស្មុគស្មាញជាច្រើន សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា ការសន្យារបស់លោក Jack Ma ដែលថាខ្លួននឹងជួយដល់អាជីវកម្មខ្នាតតូច និងកសិករអាមេរិក ចំនួន ១លាននាក់ កាលពីពេលកន្លងទៅនេះ ក្នុងន័យបង្កើនភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងប្រទេសចិន ឱ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែល្អ៕

អត្ថបទដោយ៖ ម៉េង សុងលី

Breaking News write, Business Cambodia

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here