របៀបរើសទីតាំងអាជីវកម្មបានត្រឹមត្រូវរបស់ស្ថាបនិក Topik cafe ដែលអ្នកត្រៀមចេញរកស៊ីគួរដឹង

0
1762

ក្នុងការរកស៊ីអាជីវកម្មភាគច្រើនពឹងផ្អែកទៅលើទីតាំង ទោះលក់នៅលើអនឡាញក្តីក៏ចាំបាច់មាន​ទីតាំង​ឈរជើងមួយផ្ទាល់ខ្លួនដែរ ទើបការលក់ដូរមានភាពងាយស្រួលឡើង។ ហើយរឹតតែសំខាន់ទៅទៀតនោះសម្រាប់អាជីវកម្មម្ហូបអាហារ ឬហាងលក់ទំនិញផ្សេងៗ ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការស្វែងរក ឬនៅជិតអ្នកទិញជាងគេបំផុត ដែលធ្វើឲ្យអ្នកទិញមិនពិបាកស្វែងរក ឬចំណាយច្រើនលើការធ្វើដំណើរ។

យ៉ាងណាមិញ ហាង Topik Cafe របស់លោក វេន សុធារ៉ា ទើបតែបានចាប់ផ្តើមបើកដំណើរការជិត​កន្លះឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមានអតិថិជនចូលច្រើនជាហូរហែរ ដោយសារតែការជ្រើសរើស​ទីតាំងរបស់គាត់​បាន​ត្រឹមត្រូវ​​សម្រាប់អាជីវកម្មហាងកាហ្វេថ្មីថ្មោងមួយនេះ។

ម្ចាស់ហាងនៅទំនប់កប់ស្រូវរូបនេះ បង្ហើបថាដើម្បី​អាចទាក់ទាញអតិថិជនជារៀងរាល់ថ្ងៃ​ធ្វើឲ្យហាង​មានភ្ញៀវច្រើនជារឿយៗ ហាក់ដូចជា​បើកមករាប់ឆ្នាំមកហើយនោះ គាត់រើសទីតាំងណាដែលអ្នកផ្សេង​ទៀតមិនទាន់ទៅដល់ ហើយត្រូវ​ជាមួយ​​នឹងអ្វី​ដែលអ្នកនៅទីនោះកំពុងតែត្រូវការ និងស្របតាម​ចំណូលរបស់អ្នករស់នៅជុំវិញទីតាំងហាងផងដែរ។ ​​

ទោះបីទីតាំងហាងរបស់គាត់ហាក់​ឆ្ងាយពីកណ្តាលក្រុង​បន្តិចក្តី ប៉ុន្តែទីតាំងនេះហើយដែលប្រជុំទៅ​ដោយនិស្សិត ក៏ដូចជាអ្នករៀនត្រៀមប្រលងទៅកូរ៉េ ដែលត្រូវនឹងការផ្តល់​ជូនការប្រឹក្សាដោយ​ឥតគិតថ្លៃរបស់គាត់ ហើយក៏​ជាទីតាំង​មួយ​ដែលគ្មានយីហោកាហ្វេផ្សេងឯណាទៀតឡើយ។

ការរើសទីតាំងជាចំណែកមួយជួយឲ្យអាជីវកម្មថ្មីទទួលបានជោគជ័យ ម្លោះហើយទីតាំង​ដែលនៅឆ្ងាយ​ពីអតិថិជនពេក ទោះបីមានតម្លៃជួល ឬទិញថោកជាងក៏មិនត្រូវជ្រើសរើសយក​មករកស៊ីដែរ ព្រោះពឹង​តែលើ​ការផ្សព្វផ្សាយតែមួយមុខអនឡាញតែមួយមុខពុំទាន់គ្រប់គ្រាន់ទេ ហើយប្រៀបដូចជាការប្រថុយ​មួយមានហានិភ័យខ្ពស់ពេកហើយ។

 

គួរជម្រាបថា Topik Cafe មានទីតាំងស្ថិតនៅ ទល់មុខវិទ្យាស្ថានជាតិពហុបច្ចេកទេស កម្ពុជា(NPIC)ផ្លូវទំនប់កបស្រូវ 015602006/ 092602006/ 0885602006៕

 

 

 

អត្ថបទដោយ ៖ Noun Vannak

Start-up writer Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here