គិតត្រឹមចុងឆ្នាំ ២០១៨ នេះអត្រាអ្នកប្រើប្រាស់ Facebook នៅកម្ពុជាកើនឡើងប៉ុន្មានលាននាក់ហើយ?

0
797

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋនៅកម្ពុជាហាក់យល់ដឹងទៅលើការប្រើប្រាស់បណ្ដាសង្គមទាក់ទងជាមួយបច្ចេកវិទ្យាថ្មីច្រើន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ពួកគាត់ក៏មានអ៊ីនធើណែត Facebook មិនចាញ់ទីក្រុងប៉ុន្មានដែរ ។

តើសព្វថ្ងៃនេះអត្រាអ្នកប្រើប្រាស់ Facebook កើនឡើងប៉ុន្មានលាននាក់ហើយ ដែលមានគណនី Facebook ផ្លូវការនោះ?

យោងតាមប្រភពព័ត៌មានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា – TRC បានបង្ហាញរបាយការណ៍ពីចំនួនអ្នកប្រើប្រាស់ហ្វេសប៊ូកនៅកម្ពុជាបើគិតត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ ៦,៨ លានគណនី (មិនមានតួលេខបានធ្វើបច្ចុប្បន្នភាពរហូតដល់ខែកញ្ញា ឆ្នាំ២០១៨ នេះឡើយ)។

ដែលតួលេខនេះ សរបញ្ជាក់ឲ្យឃើញផងដែរថា អត្រាអ្នកមានគណនីហ្វេសប៊ូក ស្ទើរតែពាក់កណ្ដាលនៃប្រជាជនកម្ពុជាយើងហើយ ។

លើសពីនេះ ចំនួនអ្នកចុះឈ្មោះប្រើប្រាស់អ៊ីនធឺណេតអចល័ត (Wifi)ក៏មានមិនតិចដែរ ដែលសព្វថ្ងៃមានរហូតដល់១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប ជាមួយអ្នកប្រើប្រាស់បែប អ៊ីនធឺណេតចល័ត 3G/4G-LTE មានខ្ទង់ ១២.០៩៦.៣១៦ ស៊ីមកាតផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះបើធៀបកម្ពុជាយើងជាមួយបណ្ដាប្រទេសជិតខាងដូចជាវៀតណាម កម្ពុជាក៏មានអត្រាអ្នកប្រើប្រាស់អ៊ីនធើណែតមិនចាញ់គ្នាប៉ុន្មានដែរ ទោះបីវៀតណាមមានប្រជាជនច្រើនជាងកម្ពុជាក៏ដោយ តែតួលេខជាភាគរយអាចនិយាយថាកម្ពុជាមានអ្នកនិយមលេងច្រើនជាង ។

គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះមានគណនី Facebook មិនតិចជាង ២ ពាន់លានទេ ដែលកំពុងប្រើប្រាស់ជាប្រចាំ នៅតាមបណ្ដាប្រទេសផ្សេងៗគ្នា ពាសពេញពិភពលោក លើកលែងតែ ១០ ប្រទេសប៉ុណ្ណោះដែលប្រើប្រាស់មិនបានដូចជា កូរ៉េខាងជើង, អ៊ីរ៉ង់ , ប្រទេសចិន , ប្រទេសគុយបា , បង់ក្លាដែស ​, អេហ្ស៊ីប , ស៊ីរី , ម៉ូរីស, ប៉ាគីស្ថាន និងវៀតណាម តែក្រោយមកវៀតណាមក៏មាន Facebook ប្រើវិញដែរ ហើយមូលហេតុដែលគេរាប់បញ្ចូលទាំង វៀតណាមព្រោះប្រទេសនេះធ្លាប់ជួបបញ្ហាការផ្អាកបណ្ដាញទំនាក់ទំនងសង្គមទូទាំងប្រទេសកាលកន្លងទៅ ៕

សិក្សាវគ្គខ្លី ប្រើ Facebook សម្រាប់អាជីវកម្ម ( Facebook Marketing)

អត្ថបទដោយ ៖ ឆាំ មករា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here