លោកស៊ា ឆៃលីន៖ តស៊ូពីបាតដៃទទេរហូតក្លាយជាម្ចាស់ក្រុមហ៊ុន២នៅក្នុងដៃ

0
1158

លោកស៊ា ឆៃលីន បច្ចុប្បន្នលោកគឺជាអគ្គនាយក និងជាស្ថាបនិក ក្រុមហ៊ុនអចលនទ្រព្យ Chailin Sear Realty Co.,LTD និងជាសហស្ថាបនិកក្រុមហ៊ុនសំណង់ Eagle Construction។ ទម្រាំតែលោកអាចមានអ្វីដូចសព្វថ្ងៃនេះឆ្លងបានហែលឆ្លងនូវបទពិសោធន៍ជីវិតជាច្រើន មានទាំងល្វីង មានទាំងផ្អែម។  តើលោកមានចំណុចពិសេសអ្វីខ្លះទើបលោកដឹកនាំជីវិតរបស់លោកបានជោគជ័យ?

១.ចាប់ផ្តើមចេញដើរដោយខ្លួនឯង

លោក ស៊ា ឆៃលីន លោជាមនុស្សម្នាក់ដែលមានអត្តចរិកជាមនុស្សដែលរឹងមាំ បន្ទប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ លោកបានសម្រេចចិត្តជ្រើសរើសផ្លូវដើរមួយដោយខ្លួនឯង ដោយលោកបានផ្តាច់ខ្លួនទាំងស្រុងលែងទទួលការផ្គត់ផ្គង់ពីឪពុកម្តាយ លោកបានស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ការរស់នៅ និងការសិក្សា ដោយការងារដំបូងរបស់លោកគឺជាអ្នកបើកឡាន នៅក្នុងក្រុមហ៊ុនដឹកជញ្ជូន។

តែដោយសារលោកជាមនុស្សខំប្រឹងប្រែង និងមានការអភិវឌ្ឍន៍សមត្ថភាព ជាហេតុធ្វើឱ្យថៅកែមើលឃើញពីសមត្ថភាពគាត់ រហូតដល់ហៅឱ្យចូលធ្វើការក្នុងការិយាល័យ។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយសារតែលោកពូកែភាសារអង់គ្លេស លោកក៏ត្រូវបានបញ្ជូនទៅចូលរួមការបណ្តុះបណ្តាល នៅសិង្ហបុរីទៀតផង។

២. មានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ

បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនខាងលើបានជាងពីរឆ្នាំ លោកចាប់ផ្តើមប្រឡូកចូលក្នុងវិស័យអចលនទ្រព្យដំបូងរបស់លោក តាំងពីវិស័យនេះនៅកម្ពុជាតាំងពីឆ្នាំ២០០១ ខណៈពេលដែលកាលនោះគឺវិស័យអចលនទ្រព្យនៅមិនទាន់មានការរីចម្រើននៅឡើយ ប្រជាជនខ្មែរនៅមិនទាន់ស្គាល់និងមិនទាន់ឱ្យតម្លៃផង។ ប៉ុន្តែចំពោះលោកវិញគឺលោកបានមើលឃើញយ៉ាងច្បាស់ថា វិស័យនេះគឺល្អ និងទទួលបានផលចំណេញច្រើន សម្រាប់ថ្ងៃអនាគត ដូច្នេះហើយវាជាកត្តាកំណត់មួយឱ្យលោកដាក់គោលដៅថា ត្រូវតែបើកក្រុមហ៊ុនអចលនទ្រព្យមួយ អោយទទួលបានជោគជ័យ។

៣.មិនបោះបង់

នៅពេលដែលលោកឈានជើងដើរនៅក្នុងវិស័យអចលនទ្រព្យ ដោយផ្តើមពីធ្វើការឱ្យគេរហូតដល់ចេញបើក្រុមហ៊ុនខ្លួនឯង និងធ្លាប់ដួលបិទទ្វាក្រុមហ៊ុនទីមួយ រហូតដល់ក្រុមហ៊ុនទីពីរក៏មិនទទួលបានជោគជ័យទៀត។ រហូតដល់មានមិត្តភក្តិ អ្នកស្គាល់ និងមជ្ឈដ្ឋានជុំវិញ និយាយថា ហេតុអីមិនព្រមប្តូរការងារទៅ បិទក្រុមហ៊ុនពីរបីដងហើយ នៅតស៊ូដល់ណាទៀត។

តែចំណុចទាំងអស់នេះមិនបានធ្វើឱ្យលោកបោះបង់ទេ វាបានក្លាយទៅជាកម្លាំងជំរុញមួយ កាន់តែធ្វើឱ្យលោកតស៊ូ យកឈ្នះ នូវពាក្យគេនិយាយម៉ាក់ងាយទាំងនោះ រហូតដល់ទទួលបានជោគជ័យ ក្នុងការរកស៊ីជាមួយវិស័យអចលនទ្រព្យ៕

អត្ថបទដោយ៖ប៉េង ផានិត

 

LEAVE A REPLY

Please enter your comment!
Please enter your name here