អគារ Blue Bay កម្ពស់៣២ជាន់ កំពុងបង្ហាញរាងយ៉ាងស្អាតតាមមាត់សមុទ្រ ខណៈសង់ជិតរួចរាល់

0
2694
រូបភាព អាគារ Blue bay កំពុងសាងសង់

គម្រោង ខុនដូ The Blue Bay ជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ​នៅខេត្ត​ព្រះសីហ​នុ មានកម្ពស់ ៣២ជាន់​ស្ថិតនៅ សង្កាត់៣ ខណ្ឌមិត្តភាព ជាប់មាត់សមុទ្រ ខេត្តព្រះសីហនុ បាននឹងកំពុងរំលេច​ខ្លួនយ៉ាង​ស្រស់ស្អាត​នៅតាម​បណ្តោយ​ឆ្នេរ។

គម្រោង​ដ៏ប្រណីតនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shu Jian Tian Yu Development Co, Ltd ដែល​បច្ចុប្បន្ន​នេះ អគារដ៏ប្រណិតនេះបានសង់សង់បានប្រមាណ ជាង៩០ភាគរយហើយ ខណៈក្រុមហ៊ុនថានឹងបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅឆ្នាំ ២០២០។

មានមូលហេតុ១ដែលធ្វើឲ្យសំណង់ទាំងនោះសាងសង់ឆាប់រួចរាល់ ហើយ អាគារខ្ពស់ៗកាន់ តែលូតឡើង លើអាកាស កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ គឺចិនបានសម្រុកសាងសង់យ៉ាងមមារញឹក សង់ទាំងយប់សង់ទាំងថ្ងៃ ។

ខេត្តព្រះសីហនុបច្ចុប្បន្ន អ្នកវិនិយោគបរទេសបាន​និងកំពុងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Sea Gate Suite,D seaview, Sunshine Bay, Royal Bay view, Blue Bay និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្ត​បន្ទាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here