យីហោទំនិញអនឡាញ Amazon ត្រៀមបើកហាងទំនិញគ្មានអ្នកលក់ ៣ ពាន់កន្លែងនៅក្នុងឆ្នាំ ២០២១

0
926

យីហោលក់ទំនិញតាមអនឡាញ Amazon មហាសេដ្ឋីមានជាងគេផុតលេខក្នុងលោក Jeff Bezos ដែលជាយីហោលក់ទំនិញអនឡាញដ៏ធំបំផុតរបស់អាមេរិក កំពុងតែបង្ហាញពីគម្រោងថ្មីមួយ គឺគ្រោងនិងបោះទុនវិនិយោគបង្កើតហាងទំនិញគ្មានអ្នកលក់ជាង ៣០០០ កន្លែងនៅក្នុងទីក្រុង Chicago US។

គម្រោងថ្មីដែលបែកធ្លាយតាមរបាយការណ៍របស់សារពត៌មាន Bloomberg បានបង្ហាញថា យីហោទំនិញអនឡាញរបស់មហាសេដ្ឋី Jeff Bezos និងបង្កើតកម្មវិធីមួយមានឈ្មោះថា Amazon Go ដែលអាចធ្វើប្រតិបត្តិការក្នុងការលក់ទំនិញនៅក្នងហាងជំនួសអ្នកលក់លក់បាន ដោយគ្មានតែប្រើប្រាស់កម្មវិធី Amazon Go វានិងអាចគ្រប់គ្រងការទិញរបស់អតិថិជន និងការទួទាត់តម្លៃជូនអតិជនផងដែរ។

បន្ទាប់ពីរបាយការណ៍មួយនេះចេញផ្សាយជាសាធារណៈ ភាគហុនរបស់ក្រុមហ៊ុនមួយចំនួនដូចជា CVS, Walgreens, Walmart, Target និង Kroger ធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែពត៌មាន នៃការបោះទុនយ៉ាងច្រើនរបស់មហាសេដ្ឋី Jeff Bezos ក្នុងការបង្កើតហាងទំនិញដោយគ្មានអ្នកលក់នៅសហរដ្ឋអាមេរិក។

របាយការណ៍នេះបានឱ្យដឹងថាក្រុមហ៊ុននេះមានផែនការបង្កើតហាង Amazon Go ប្រហែលជា ១០ កន្លែងនៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន Amazon មានបំណងពង្រីកហាង ៥០ នៅតាមចំណតរថភ្លើងធំ ៗ ដូចជា San Francisco និង New York នៅត្រឹមឆ្នាំ ២០១៩ នេះ។

គម្រោងរបស់ Amazon ពេលនេះហាក់ដូចជាកំពុងតែវាយអាជីវកម្មខ្នាតតូចលក់រាយនៅអាមេរិកអោយដួល ជាមួយនិងគម្រោងដ៏អស្ចារ្យមួយនេះ ដែលគ្រោងនិងដាក់អោយមានប្រតិបត្តិការពេញលេញនៅលើទីផ្សារក្នុងឆ្នាំ ២០២១ នៅលើទឹកដីរបស់ Amazon សហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here