លក់ទំនិញលើអនឡាញជោគជ័យមិនអស់ចិត្ត Amazon ចាប់ផ្ដើមលក់សេវាធានារ៉ាប់រងមួយទៀត!

0
415

Amazon គឺជាក្រុមហ៊ុន​ លក់ទំនិញអនឡាញធំបំផុតលើពិភពលោក​ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញខ្នាតយក្សមួយនេះក្លាយជាក្រុមហ៊ុនមានតម្លៃ ១ពាន់ពាន់លានដុល្លារ បន្ទាប់ពី Apple។ ក្រោយពីរកស៊ីជោគជ័យលើការលក់អនឡាញ Amazon បានបាប់ផ្ដើមអាជីវកម្មថ្មីមួយទៀតគឹលក់សេវាធានារ៉ាប់រង។

បើតាមការចុះផ្សាយរបស់គេទំព័រ Investopedia បានឲ្យដឹងថា Amazon នៅទីផ្សារប្រទេសឥណ្ឌាគ្រោងនឹងលក់សេវាធានារ៉ាប់រង នៅក្នុងទីផ្សារឥណ្ឌា ដើម្បីពង្រីកសក្ដានុពល ផលប័ត្រនៃ សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។

តាមគោលកា​ណ៍ ក្រុមហ៊ុន Amazon ​មានគម្រោងលក់សេវាធានារ៉ាប់រង ដែលមានដូចជា សេវាធានារ៉ាប់រងទូទៅ សេវាធានារ៉ាប់រងសុខភាព និងសេវាធានារ៉ាប់រងអាយុជីវិត ជាលក្ខណៈហ​ ភ្នាក់ងារសាជីវកម្មហើយសេវាធានារ៉ាប់រងនេះ ត្រូវបានដាក់លក់លើកម្មវិធីទូទាត់អនឡាញ arm Amazon Pay ផ្ទាល់តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here