៥ឆ្នាំខាងមុខ តើតូបកាហ្វេអង្គុយមើលទូរទស្សន៍អាចមានវាសនាដូចហាង២៥០០រៀលដែរ ឬទេ?

0
2544

ផឹកកាហ្វេមើលទូរទស្សន៍ជាសកម្មភាពមួយចំនួនដែលគេសង្កេតឃើញថានិយមចូលចិត្តពីអ្នកធ្វើការ​ក្រៅ​ម៉ោងនិងអ្នករត់ម៉ូតូឌុបជាដើមដែលមិនមែនជារឿងចម្លែកឡើយកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែ​បច្ចុប្បន្នអ្វី​ៗ​បានប្រែប្រួលច្រើនហើយ ទម្លាប់រស់នៅ និងធ្វើការនៅស្រុកយើងប្រែប្រួលបន្តិចម្តងៗ បានបង្រួមអតិថិជនតូបកាហ្វេទាំងនេះ។

ជាហេតុធ្វើឲ្យមានសំនួរចោទឡើងថា ៥ឆ្នាំទៀតតើតូបកាហ្វេអង្គុយមើលទូរទស្សន៍​អាចមាន​វាសនាដូច​ហាង២៥០០រៀលដែរ ឬទេ ខណៈយីហោលក់ឥវ៉ាន់ធូរថ្លៃនេះ​ជារបរលក់ដូររីកលឿនបិទរហ័ស តែប៉ុន្មាន​​ឆ្នាំ​សោះស្ទើរបាត់មុខពីទីផ្សារស្ទើរតែ​ទាំងស្រុង។

គម្លាតគ្នាខ្លាំងពេករវាងអ្នកមានចំណូលចិត្តផឹកកាហ្វេ និងតូបកាហ្វេដេកលើប៉ាវអ៊ីនេះ ក៏ជាហេតុធ្វើឲ្យ​អនាគត​នៃតូបកាហ្វេប្រភេទនេះពិបាកឈរជើងនៅលើទីផ្សារផងដែរ។ និយាយមួយបែបទៀត ហាងកាហ្វេថ្មីៗដែលមានតម្លៃសមរម្យ និងហាងកាហ្វេប្រ៊េនជាច្រើនបាន​ឈរជើងច្រើនឆ្នាំហើយស្រូ​បទាញខ្លាំងមែនទែនអ្នកញាំកាហ្វេ និងផ្តល់កន្លែងធ្វើការយ៉ាងសមរម្យទៀតផង។

តាមនិន្នាការនៃកាវិវត្តន៍ខាងលើតូបកាហ្វេអង្គុយមើលទូរទស្សន៍ទំនងជាឈរជើងមិន​ជាប់ដូច​ហាង​២៥០០​រៀលដែរ ប្រសិនបើម្ចាស់របរទាំងនោះមិនកែប្រែ​ការលក់ត្រឹមតែកាហ្វេទៅ​ជាទីតាំង​លក់​អ្វីដែល​អតិថិជនត្រូវការ ឧទាហរណ៍ដូចជាអាហារ ឬភេសជ្ជៈចំណូលថ្មី និងប្តូររបៀបរកស៊ី​ដែលចាប់ត្រឹម​អតិថិជន​មួយភាគតូចនោះ៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here