អាជីវកម្មទុនតិច៣ដែលគួរចាប់ផ្តើមរកស៊ីមុនឆ្នាំ២០១៩មកដល់

0
6337

មុនឆ្នាំ២០១៩មកដល់ តើអ្នកបានត្រៀមគំនិតរកស៊ីថ្មីហើយ ឬនៅ? ស្របពេលដែលអាជីវកម្មថ្មីៗ​រំលេចខ្លួនបណ្តើរៗ ខណៈការរស់នៅរបស់មនុស្សចាប់ផ្តើមប្រែប្រួលទៅរកភាពស៊ីវិល័យពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែលធ្វើឲ្យការចំណាយកាន់តែច្រើន ពិសេសលើអាហារហូបចុកតាមដងផ្លូវជាដើម។

Business Cambodia សូមលើកពី​អាជីវកម្មទុនតិច៣​ប្រភេទ​ដែលជួយឲ្យ​របរខ្នាតតូចតាមដងផ្លូវនានា ហើយបង្កើតជាចំណូលយ៉ាងច្រើន ប្រសិនបើម្ចាស់អាជីវកម្ម​រកឃើញគំនិតដែលប្រើទុនតិច ហើយផលិតបានផលិតផលល្អ និងទាក់ទាញ។

១.ហ្រេ្វនឆាយតម្លៃទាប

និយាយពីហ្វ្រេនឆាយតម្លៃ គេនឹកឃើញភ្លាមដល់ប្រទេសជិតខាងយើង គឺប្រទេសថៃ ដែលគេប្រសព្វបង្កើតហ្វ្រេនឆាយតម្លៃទាបដោយប្រកែកមិនបាន ជួនកាលក៏មានលក់សិទ្ធអាជីវកម្មដែរនៅខ្មែរយើងគ្រាន់តែយីហោល្បីមានតិចតួចប៉ុណ្ណោះ។ អ្វីដែលលើកយកមកនិយាយនេះ គឺហ្វ្រេនឆាយរបរខ្នាតតូចតាមដងផ្លូវក៏កែប្រែមុខមាត់អាជីវកម្មចំណីតាមផ្លូវដូចគ្នា ប្រែទាំងសោភ័ណភាព របៀបលក់ រសជាតិ អនាម័យ ចំណុចពិសេស និងចំណុចល្អប្រសើរជាច្រើនទៀត។

២.Appកុម្ម៉ងអាហារតាមផ្លូវ

មិនមែនថា App កុម្ម៉ងអាហារនៅស្រុកខ្មែរមិនមានទេ ប៉ុន្តែApp កុម្ម៉ងអាហារតាមផ្លូវផ្តាច់មុខ ពិតជាអាចជួយច្រើនដល់អ្នកលក់អាហារខ្នាតតូចបែបនេះ ខណៈម្ហូបអាហារតាមផ្លូវប្រភេទខ្លះមិនមាននៅក្នុងហាងនោះទេ ហើយតម្លៃក៏ធូរថ្លៃជាងហាង ឬកន្លែងលក់មានទីតាំងច្បាស់លាស់ដែរ ដែលអាចនិយាយបានថា ជាចំណែកទីផ្សារមួយដែលគេមិនទាន់ធ្វើ ហើយក៏កំពុងមានសក្តានុពល មិនចាញ់ម្ហូបក្នុងហាង ឬហៅតាក់ស៊ី កង់បីឡើយ ដែលសហគ្រិនវ័យក្មេងគួរពិចារណាបង្កើតជាអាជីវកម្មជួយដល់ពួកគាត់។

៣.ដេគ័ររទេះតម្លៃទាប

រទេះ ឬទូរ ចល័តទាប អាចកែប្រែសោភ័ណភាព អាជីវកម្មខ្នាតតូចយ៉ាងច្រើន ប៉ុន្តែជាក់ស្តែង គេឃើញមានទូរមួយចំនួនធ្វើពីដែក និងខ្វះរចនាបថទាក់ទាញ ជាហេតុធ្វើឲ្យការចា​ប់អារម្មណ៍លើសោភ័ណភាពធ្លាក់ចុះ ខណៈតម្លៃចំណីចំណុកតាមដងផ្លូវខ្លះថ្លៃមិនចាញ់ហាងប៉ុន្មានទេ ហើយបើប្រៀបធៀបទៅចាញ់គេដាច់។ ម្លោះហើយ អាជីវកម្មផលិតរទេះ ឬទូរ ចល័តស្អាតៗ ថ្មីៗតម្លៃទាប ជាអាជីវកម្មមួយ អាចកែប្រែមុខមាត់អាជីវកម្មខ្នាតតូចក្នុងស្រុក និងសោភ័ណភាពតាមដងផ្លូវ ដែលមានកន្លែងលក់អាហារទាក់ទាញច្រើន៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here