៣ចំណុចសាមញ្ញ លើកទឹកចិត្តបុគ្គលិកឲ្យខ្លាំងពូកែ ដោយពុំចាំបាច់ប្រើលុយ

0
796

គ្មានអ្នកដឹកនាំណាម្នាក់ ដែលចង់បានក្រុមការងារមួយពោពេញទៅដោយ ការមិនសប្បាយចិត្តនោះទេ ហើយក្រុមការងារធ្វើការល្អបំផុត នៅពេលដែលពួកគេមានសេចក្តីពេញចិត្តនឹងការងារ ដោយទទួលបានការលើកទឹកចិត្តផ្សេងៗពីអ្នកដឹកនាំ។ ក្រុមការងារតែចង់ឲ្យអ្នកគ្រប់គ្រង ឬអ្នកដឹកនាំយកចិត្តទុកដាក់ ចង់ពួកគេឈ្នះ ហើយចង់ឲ្យពួកគេរីករាយនៅពេលដែលពួកគេកំពុងបំពេញការងារ។

ចំណុចសំខាន់បំផុត​ ក្នុងការដឹកនាំក្រុមការងារមួយឲ្យមានប្រសិទ្ធភាពនោះគឺ កាលើកទឹកចិត្ត ទៅលើស្នាដៃដែលពួកគេបានធ្វើ។ ហើយការលើកទឹកចិត្តនេះ វាមានដូចជាការផ្តល់ពេលវេលា ប្រាក់កាក់ និងការយកចិត្តទុកដាក់ចំពោះពួកគេ។ ការលើកទឹកចិត្តបុគ្គលិក ឬក្រុមការងារ មិនប្រាកដថាទាល់តែផ្តល់ជាប្រាក់រង្វាន់ ទើបហៅថាការលើកទឹកចិត្តនោះដែរ គឺមានវិធីសាស្រ្តផ្សេងៗទៀត ដោយមិនចាំបាច់ប្រើលុយកាក់ក៏បាន។

ចំណុចទី១ ជាការសសេរពាក្យលើកទឹកចិត្តដល់ក្រុមការងារ នៅរៀងរាល់ដើមសប្តាហ៍។ ជារាល់ពេកព្រឹកថ្ងៃច័ន្ទ ជាអ្នកដឹកនាំ គួរតែចំាណាយពេល ១០ ទៅ១៥នាទី ស្វាគមន៍ពួកគេមកកាន់បេសកកម្មថ្មី នាថ្ងៃដើមសប្តាហ៍ថ្មី រំលឹកក្រុមនៃចក្ខុវិស័យរបស់អ្នកសម្រាប់ក្រុមហ៊ុនក្នុងមួយ ឬពីរប្រយោគ ចែករំលែកមេរៀនដែលអ្នកបានដឹងថ្មីៗនេះ ដើម្បីឲ្យក្រុមការងារយកមករៀនសូត្រតាម ព្រមទាំង សួរក្រុមអំពីគំនិតរបស់ពួកគេ លើមេរៀននិងមតិយោបល់ផ្សេងទៀត ដែលពួកគេមាន។ ទាំងនេះ គឺជាវិធីងាយស្រួល ហើយក៏មិនត្រូវចំណាយលុយកាក់អ្វីដែរ ដើម្បីកសាងវប្បធម៌នៃការចែករំលែក និងការបង្ហាញពីការយកចិត្តទុករវាងអ្នកដឹកនាំ ជាមួយនឹងក្រុមការងារ។

ចំណុចទី២ ជាយុទ្ធសាស្ត្រអ្នកដឹកនាំ គួរគប្បីសសេរក្រុមការងារនៅទិសាធារណៈ ហើយរិះគន់នៅតែកន្លែងឯកជនបានហើយ។ កុំមានទម្លាប់ស្តីឲ្យបុគ្គលិកនៅមុខមហាជន ឬកន្លែងសាធារណៈ បើទោះបីជាអ្នកមាន កំហឹង ឬការមិនពេញចិត្តខ្លាំងចំពោះពួកគេបែបណាក៏ដោយ។

បុគ្គលម្នាក់ៗ សុទ្ធតែចង់បាននូវកិត្តិយលសម្រាប់ខ្លួនឯង។ បើអ្នករិះគន់ក្រុមការងារណាម្នាក់ អ្នកត្រូវតែប្រកាន់យកនូវទស្សនមួយគឺ រិះគន់ដើម្បីស្ថាបនា មិនមែនរិះគន់ដើម្បីដាក់ទណ្ឌកម្មដល់ពួកគេនោះទេ។ បើអ្នកដឹកនាំ ស្តីបន្ទោសបុគ្គលិក ឬក្រុមការងារនៅទីសាធារណៈ វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា អាក់អនចិត្ត ហើយពួកគេនឹងគិតថា អ្នកកំពុងដាក់ទណ្ឌកម្មចំពោះពួកគេ​ មិនមែនជាការណែនាំកំហុសឡើង ហើយណាមួយ វាក៏មិនទទួលបានលទ្ធផលអ្វីមិកវិញដែរ។

ចំណុចទី៣ លើកទឹកចិត្តឲ្យពួកគេ ចេះបង្កើតវប្បធម៌នៃការបង្ហាត់បង្ហាញគ្នាទៅវិញទៅមក ដែលវាត្រូវការចាប់ផ្តើមចេញពីអ្នកដឹកនាំជាចាំបាច់។ អ្នកដឹកនាំ ត្រូវតែធ្វើការបង្ហាត់បង្ហាញ ក៏ដូចជាការចែករំលែកនូវចំណេះដឹកថ្មីៗទៅកាន់ក្រុមការងារ។ ត្រូវពន្យល់ណែនាំក្រុមការងារ ឲ្យចេះចែករំលែកចំណេះដឹងដល់ឲ្យគ្នាទៅវិញទៅមកផងដែរ ជាជាងអ្នកចេះនៅតែចេះ ឯអ្នកមិនចេះ នៅតែធ្វើមិនកើត៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here