ផ្អើលម៉ាឡេស៊ី! មនុស្ស២១នាក់ស្លាប់ តូបលក់ស្រាមួយចំនួនត្រូវបិទ ទាក់ទងស្រាមានជាតិពុល

0
333

(ម៉ាឡេស៊ី)៖ មនុស្សស្លាប់បន្តបន្ទាប់គ្នាផ្អើលនៅម៉ាឡេស៊ី ដែលមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់២១អ្នកហើយមនុស្ស៣៦នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យ ពាក់ព័ន្ធនឹងស្រាមានសារធាតុពុល។​

រឿងដ៏ភ្ញាក់ផ្អើល និងកំពុងជះឥទ្ធិពលដល់អាជីវកម្មផលិតស្រា និងហាងលក់ស្រានៅម៉ាឡេស៊ីនេះ បានកើតឡើងកាលពីម្សិលមិញ ក្រោយតួលេខអ្នកស្លាប់ និងអ្នកពុលដោយសារតែទទួលទានស្រា Whisky និងស្រាបៀ កើនឡើងគួរឲ្យភ្ញាក់ផ្អើល។

ក្រោយធ្វើការត្រួតពិនិត្យ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគាត់បានរកឃើញថា ស្រាជាច្រើនប្រភេទ មានលាយផ្សំនូវសារធាតុ methanol (មេតាណុល) ច្រើនលើសកម្រិតនៃការកំណត់របស់ច្បាប់ ហើយសារធាតុមេតាណុលនេះហើយដែលធ្វើឲ្យអ្នកជំងឺចាប់មានអាការៈកើតឡើងក្នុងរូបភាពផ្សេងៗគ្នា ខ្លះចាប់ផ្តើមដោយដួលសន្លប់ ខ្លះក្អួត វិលមុខ ឈឺក្បាល ចុកពោះជាដើម។

តាមការប៉ាន់ប្រមាណ អាចមានជនខិលខូចមួយចំនួនចេះលាយផ្សំផលិតស្រាខ្លួនឯងដោយគ្មានក្បួនច្បាប់ច្បាស់លាស់ ហើយលក់ចេញក្នុងតម្លៃថោក ទើបធ្វើឲ្យមានអ្នកទិញយកទៅទទួលទាន រងគ្រោះដូចនេះ។​

បច្ចុប្បន្ន តូបលក់ស្រាមួយចំនួនបានបិទទ្វាបណ្តោះអាសន្ន ហើយមនុស្សប្រមាណ៩នាក់ត្រូវបានចាប់ផ្តើម។ លើសពីនេះ ស្រាWhisky ចំនួន១០៣០ដង និងស្រាបៀ ១,៧៦៧កប៉ុង ត្រូវរឹបអូសយកមកធ្វើការសិក្សាស្រាវជ្រាវបន្ថែម ហើយក្រុមមន្ត្រីប៉ូលីសកំពុងធ្វើការស្រាវជ្រាវបន្តលើរឿងនេះផងដែរ៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here