ត្រាំ លេងដៃធ្ងន់ ចិនទ្រាំមិនបានដំឡើងពន្ធទំនិញអាមេរិកវិញ តម្លៃប្រមាណ ៦០ពាន់លាន$

0
2475

បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើទំនិញនាំចូលរបស់ចិន ដែលមានតម្លៃប្រមាណ ២០០ពាន់លានដុល្លារនោះ មហាសេដ្ឋកិច្ចនៅអាស៊ីចិន ក៏សម្រេចដំឡើងពន្ធទៅលើទំនិញនាំចូលរបស់អាមេរិកវិញ ក្នុងតម្លៃប្រមាណ ៦០ពាន់លានដុល្លារ ផងដែរ។ ការដំឡើងពន្ធថ្មីរបស់ចិននេះ ធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ។

យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ការសម្រេចដំឡើងពន្ធទៅលើទំនិញនាំចូលរបស់អាមេរិកដែលមានតម្លៃប្រមាណ ៦០ពាន់លានដុល្លារនេះ គឺជាការសងសឹកទៅកាន់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើទំនិញនាំចេញរបស់ខ្លួន ក្នុងតម្លៃប្រមាណ ២០០ពាន់លានដុល្លារ។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ លោកដូណាល់ ត្រាំ បានសម្រេចយកពន្ធ ១០ភាគរយ ទៅលើទិញនាំចូលពីប្រទេសចិន ដែលមានតម្លៃប្រមាណ ២០០ពាន់លានដុល្លារ។ ការដំឡើងពន្ធទៀសោត អាមេរិកនឹងអនុវត្តទៅលើផលិតផលចិនមានប្រមាណ ៦ពាន់មុខ។

ទន្ទឹមនឹងការយកពន្ធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានគំរាមផងដែរថា ប្រសិនជាចិនហ៊ានចាត់វិធានការប្រឆាំងនឹងកសិករ ឬ​ឧស្សាហកម្ម​អាមេរិក លោកនឹង​យក​ពន្ធ​លើ​ទំនិញ​ចិនតម្លៃ ២៦៧ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ៕

អត្ថបទដោយ៖ ម៉េង សុងលី

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here