ក្នុង១ខែ អ្នកជំនួញវៀតណាម នាំចូលឡានថ្មីជិត១ម៉ឺនគ្រឿង ខណៈវៀតណាមលើកលែងពន្ធនាំចូល

0
3330

(វៀតណាម)៖ អ្នកជំនួញវៀតណាមបានដៃ នាំគ្នាសម្រុកនាំចូលរថយន្តថ្មីៗជិត១ម៉ឺនគ្រឿងកាលពីខែសីហា កើនឡើងប្រមាណជិត៥០ភាគរយ ប្រៀបធៀបនឹងខែកក្តដា ខណៈវៀតណាមលើកលែងពន្ធនាំចូលរថយន្តពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន។

រាប់ចាប់តាំងពីប្រកាសលើកលែងពន្ធនាំចូលរថយន្តនៅវៀតណាមមក ចំនួននៃការនាំចូលរថយន្តពីអ្នកជំនួញ និងវិនិយោគិនវៀតណាម មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យភ្ញាក់ផ្អើល ពិសេសកាលពីខែមុននេះ ចំនួននាំចូលបានកើនឡើងជិត៥០ភាគរយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីពេលកន្លងទៅ។

រថយន្តដែលគេពេញនិយម និងនាំចូលទៅកាន់ប្រទេសវៀតណាមច្រើនជាងគេរួមមាន រថយន្តម៉ូឌែល Mitsubishi Xpander, Mazda BT 50, Ford Everest, Ford Ranger, Toyota Yaris, Toyota Wigo, Toyota Rush, Toyota Avanza and Honda HR-V ជាដើម។​

គិតចាប់ពីដើមឆ្នាំមកដល់ពេលនេះ វៀតណាមបានសម្រេចការនាំចូលរថយន្តសេរីថ្មីទំនើបប្រមាណ២៨,៨១៦គ្រឿងហើយ ដែលចំនួននេះច្រើនជាងថៃ (២២,០៨០គ្រឿង) និងឥណ្ឌូនេស៊ីទៅទៀត៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here