ចំណុចវិជ្ចមានទាំងនេះ នាំវៀតណាមពីប្រទេសក្រីក្រ ទៅជាប្រទេសនាំចេញបន្លែរ ធំជាងគេនៅអាស៊ី

0
681

ប្រទេសវៀតណាមអតីតប្រទេសក្រីក្រ រស់នៅតាមដងទន្លេរមេគង្គ តែបច្ចុប្បន្នបានក្លាយជាប្រទេសនាំចេញបន្លែរធំជាងគេមួយ ក្នុងចំណោមប្រទេសធំៗ ដែលនាំចេញបន្លែទៅលក់នៅក្នុងទីផ្សាអាស៊ី ។ បណ្តាប្រទេសភាគច្រើននៅអាស៊ី កម្រមានប្រទេសណាមួយមិនស្គាល់ជាតិបន្លែរវៀតណាមណាស់ គឺប្រទេសមួយនេះបានវាយលុកទីផ្សារបន្លែរនៅអាស៊ីយ៉ាងខ្លាំង តាមរយៈការផ្គត់ផ្គង់បន្លែរដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។

ចំណុចវិជ្ចមាន ៣ យ៉ាងដែលប្រទេសមួយនេះអាចវិវត្តន៍ខ្លួនពីប្រទេសក្រីក្រទៅជាប្រទេសនាំចេញ បន្លែរបានច្រើននោក្នុងទីផ្សារអាស៊ី៖

១.ទំហំការផលិតធំថ្លៃដើមទាប

វិស័យកសិកម្មនៅប្រទេសវៀតណាមបានដើរដល់ដំណាក់កាលមួយជាប្រភេទម៉ាក្រូកសិកម្ម ពោលគឺកសិករធ្វើកសិកម្មជាអាជីវកម្មខ្នាតធំ រាប់សិបហិកតាក្នុងមួយគ្រួសារៗ ដែលជាហេតុធ្វើអោយកាផលិតរបស់គេមានចំណាយថ្លៃដើមទាបជាង កសិកម្មដែលផលិតជាទ្រង់ទា្រយតូចៗ ដែលមានចំណាយថ្លៃដើមខ្ពស់ជាងផលិតផលសម្រេច។ ឧទាហរណ៏ការផលិតដំណាំខ្ទឹមសរលើផ្ទៃដី ១០០ ហិតតា ការចំណាយថ្លៃដើមសរុបលើការផលិតគឺទាបបំផុត ដូចជាការប្រើប្រាស់ជីរួម ប្រើប្រាស់ធនធានទឹករួម ដូចនេះចំណាយថ្លៃដើមផលិតគឺមានតម្លៃទាប ហើយផលិតផលអាចលក់បានថោកក៏គេនៅតែចំនេញដែរ។

២.វត្ថុធាតុដើមដែលផលិតល្អនិងមានតម្លៃថោក

មូលហេតុមួយទៀតដែលធ្វើអោយ កសិផលនៅប្រទេសវៀតណាមអាចលក់បានក្នុងតម្លៃមួយថោកនោះ គឺតម្លៃនៃវត្ថុធាតុដើមផលិតគឺមានតម្លៃថោក ។ ប្រទេសវៀតណាមមានលទ្ធភាព អាចផលិតវត្ថុធាតុដើមសម្រាប់បម្រើអោយវិស័យកសិកម្ម ដោយមិនពឹងពាក់កានាំចូលវត្ថុធាតុដើមពីប្រទេសដ៏ទៃឡើយ ដូចជា ជីកសិកម្ម ថ្នាំកសិកម្ម គ្រឿងយន្ត និងប្រភពអគ្គីសនី សុទ្ធតែវៀតណាមអាចផលិតដោយខ្លួនឯងបាន ដូចនេះតម្លៃនៃកសិផលក៏អាចលក់ក្នុងតម្លៃមួយថោកផងដែរ។

៣.ចំនេះដឹងផ្នែកកសិកម្មទូលំទូលាយ

ខួរក្បាលប្រជាជនវៀតណាមគឺដិតដាមតែរឿងកសិកម្មជារឿងសំខាន់បំផុតសម្រាប់ពួកគេ ពោលគឺប្រជាជនវៀតណាមភាគច្រើន មានចំនេះដឹងជ្រៅជ្រះពីបច្ចេកទេសកសិកម្ម។ ទីផ្សារពឹតជាចង្អៀតខ្លាំងនៅពេលដែលប្រជាជនវៀតណាមគ្រប់រូបមិនមានតម្រូវការបន្លែប្រចាំថ្ងៃច្រើន ព្រោះពួកគេដាំបន្លែស្ទើតែគរប់គ្នា។ ចាំថានៅពេលដែលតម្រូវការមានការធ្លាក់ចុះ តម្លៃនៃផលិតផលក៏ធ្លាក់ចុះផងដែរ ដូចនេះកសិផលបន្លែរប្រទេសវៀតណាម អាចលក់ក្នុងតម្លៃទាបមកកម្ពុជាដោយសារបរិមាណតម្រូវការក្នុងប្រទេសនៅមានកម្រិត៕

អត្ថបទដោយ៖ នេន​ សុធី​

សៀវភៅ៖ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

សៀវភៅ៖ត្រៀមចេញរកស៊ីអោយចំគោលដៅ

ទំនាក់ទំនង 017 300 844/ 096 61 54 262

LEAVE A REPLY

Please enter your comment!
Please enter your name here