ប្រទេសធំ៤ នាំចូលឈើច្រើនជាងគេពីវៀតណាម ធ្វើឲ្យវៀតណាមរកលុយបាន៩ពាន់លាន$ក្នុង១ឆ្នាំ

0
3210

(វៀតណាម)៖ ប្រទេសធំៗចំនួន៤ ជាទីផ្សារនាំចេញឈើពីប្រទេសវៀតណាមច្រើនជាងគេ ហើយអាចនឹងធ្វើឲ្យប្រទេសវៀតណាមទាញចំណូលប្រមាណជាង៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។

ទីផ្សារធំៗទាំងនេះរួមមាន ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន និងសាធារណៈរដ្ឋកូរ៉េខាងត្បូង ដែលជាច្រកទ្វាជម្រុកឲ្យវិស័យកែច្នៃ និងនាំចេញឈើវៀតណាមរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសន្ទុះត្រឹម៨ខែមានការកើនឡើងដល់ទៅជាង១២ភាគរយ។​

រដ្ឋបាលព្រៃឈើវៀតណាមបានឲ្យដឹងថា៖ តាមការប៉ាន់ប្រមាណ ទំហំទឹកប្រាក់បានពីកានាំចេញឈើក្នុងឆ្នាំនេះ អាចកើនដល់៩ពាន់លានដុល្លារអាមេរិក កើនឡើងជាង១ពាន់លានដុល្លារអាមេរិក ស្របពេលដែលវៀតណាមសម្រេចការនាំចេញឈើរបស់ខ្លួនបានជិត៦ពាន់លានដុល្លារអាមេរិករួចទៅហើយ ក្នុងរយៈពេល៨ខែដំបូងនេះ។​

រដ្ឋបាលព្រៃឈើវៀតណាមបានបញ្ជាក់បន្ថែមទៀតថា ប្រភពឈើនាំចូលសម្រាប់ការកែច្នៃធំជាងរបស់វៀតណាមគឺកម្ពុជា និងឡាវ ប៉ុន្តែវៀតណាមត្រូវបង្កើនផ្ទៃដីដាំបណ្តុះឈើថែមទៀត ខណៈការនាំចូលឈើពីប្រទេសជិតខាងទាំង២នេះមានការធ្លាក់ចុះកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ Vietnam News

 

អត្ថបទដោយ៖ Jimmy

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here