ស្ថាបនិកPoy Animation៖មិនខ្វល់ទីតាំងអាជីវកម្មរបស់គាត់នៅទីណាទេ សំខាន់មានសមត្ថភាពអាចធ្វើអ្វីលក់បានខ្លះ?

0
868

លោក ប៉ោយ ឈុនលី ជាស្ថាបនិកក្រុមផលិតស្ពតតុក្តតាមួយមានស្ទីដយ៉ូឈ្មោះថា Poy animation មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែការផលិតរបស់គាត់លក់ហូរហែរមកដល់រាជធានី​ភ្នំពេញ​យ៉ាងច្រើនគម្រោងមកហើយ។​

ស្ថាបនិករូបនេះ រំលេចថា ការរកស៊ីលើអាជីវកម្មមួយចំនួនទីតាំង​មិនមែន​ជារឿងចោទឡើយ សំខាន់ត្រង់ថា សមត្ថភាព និងទេពកោសសល្យដែលដាក់ក្នុងផលិតផល ឬសេវាកម្មនោះវាទាក់ទាញ និងគួរឲ្យចង់ប្រើប្រាស់ដល់កម្រិតណាទៅវិញទេ។

លោក ប៉ោយ ឈុនលី បានប្រាប់ Business Cambodiaថា ក្រុមផលិតរបស់គាត់ទើបនឹងចាប់ផ្តើម​នៅឆ្នាំ២០១៨នេះទេ ហើយក៏កំពុងមមាញឹកណាស់ដែរ ព្រោះមានគម្រោងជាច្រើន ដែលលោកលក់​បាននៅភ្នំពេញ​ស្ទើរតែជាប់ៗគ្នាជារៀងរាល់ខែ ព្រោះតែស្នាដៃរបស់របស់លោកត្រូវបានគេទទួលស្គាល់ ក្រោយធ្វើការងារនេះជាង១០ឆ្នាំ។

មុននឹងផលិតបានផលិតផលល្អសម្រាប់អតិថិជន លោកឈុន លីមានគោលការណ៍៣សំខាន់នៅ​ក្នុ​ង​ការផលិតលើគម្រោងនីមួយៗទីមួយនោះគឺ គុណភាព ទីពីរ ធ្វើទាន់ពេលកំណត់ និងទីបី​អាចបត់បែន​តាមតម្រូវការអតិថិជនបាន ស្របពេលដែលគំនូរជីវចលបែបនេះទាមទារការប្រើគំនិតច្នៃប្រឌិតខ្ពស់ និងត្រូវការពេលវេលាធ្វើយូរ ពេលខ្លះគាត់ត្រូវចំណាយពេលច្រើនសឹងតែមួយថ្ងៃជិត២០ម៉ោងឯណោះ ដើម្បីសម្រេចគម្រោងនីមួយៗទាន់ពេល។

គួរជម្រាបជូនថា Poy animation studio មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ប៉ុន្តែអាជីវកម្មទើប​នឹង​ក​កើត​​នេះក៏បានទាក់ចិត្តអតិថិជននៅភ្នំពេញដែរ និងផ្តល់ការងារឲ្យលោកផលិត​មួយភាគធំការរៀប​ចំ​គម្រោង​មួយចំនួនដែរ។ ហើយលោកអ្នកអាចទាក់ទងលោក ឈុនលីផ្ទាល់បានតាមរយៈលេខទូរស័ព្ទ 096 61 92 088 ដើម្បីចង់ដឹងពីអត្ថប្រយោជន៍នៃគំនូរជីវចល ឬផលិតជាដើម៕

 

អត្ថបទដោយ ៖ Noun Vannak

Start-up write, Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here