វិធីសាស្ត្រដើម្បីស្វែងរកដើមទុនដើម្បីចេញរកស៊ីខ្លួនឯងដោយមិនពឹងផ្អែកលើគ្រួសារ

0
19256

សព្វថ្ងៃនេះ បញ្ហាដើមទុនសម្រាប់អ្នកដែលមានបំណងចង់ចេញរកស៊ីដោយខ្លួនឯង គឺជារឿងស្មុកស្មាញបំផុតរបស់ពួកគេ។ ជាក់ស្តែង បើយើងសួរអ្នកដែលចង់ចេញរកស៊ីចំនួន ១០នាក់ ប្រាកដណាស់នឹងមានមនុស្សចំនួន ៩នាក់ឆ្លើយថា គ្មានដើមទុនដើម្បីចាប់ផ្តើមអាជីវកម្មនោះទេ។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ ៣យ៉ាងសម្រាប់អ្នកដែលចង់ចេញរកស៊ីដោយខ្លួនឯង​ តែមិនដឹងស្វែងរកប្រភពទុនពីណា ប្រសិនបើមិនពឹងលុយគ្រួសារ និងបងប្អូន៖

.ដើមទុនបានមកពីការងារ

ជំហានដំបូងចំពោះអ្នកដែលមិនទាន់មានដើមទុនទាល់តែសោះ អ្នកត្រូវតែស្វែងរកការងារណាមួយធ្វើ ដើម្បីជាប្រភពនៃដើមទុន។ ត្បិតតែធ្វើការងារឱ្យគេអ្នកអាចទទួលបានប្រាក់ចំណូលប្រចាំខែមែន ក៏ប៉ុន្តែប្រសិនបើអ្នកមិនចេះបែងចែក ឬសន្សំសំចៃ ទៅលើខ្ទង់ចំណាយរបស់អ្នកទេនោះ អ្នកនៅតែមិនមានឱកាសអាចចេញរកស៊ីបានដដែល។ អាស្រ័យហេតុអ្នកត្រូវ លៃលកប្រាក់ចំណាយរបស់អ្នកឱ្យបានច្បាស់លាស់។

.ដើមទុនបានមកពីក្រុមការងារ

អាជីវកម្មខ្លះវាមិនទាមទារអោយអ្នក មានដើមទុនគ្រប់គ្រាន់ទាំងអស់នោះទេ ប៉ុន្តែទាមទារអោយអ្នកមានការទទួលខុសត្រូវខ្ពស់ និងចំណេះដឹងច្បាស់លាស់ផ្នែកអាជីវកម្មផងដែរ ឧទាហរណ៍ បើសិនជាអ្នកមានគម្រោងអាជីវកម្មមួយដែលអ្នកបានរៀបចំគម្រោងរបស់នោះរួចរាល់ ១០០%ហើយ ប៉ុន្តែអ្នកមិនទាន់មានដើមទុនគ្រប់គ្រាន់សម្រាប់ចាប់ផ្តើមនោះទេ ដូច្នេះអ្នកត្រូវស្វែងរកក្រុមការងារ ដែលពេញចិត្តនិងចង់ចូលរួមជាមួយគម្រោងអាជីកម្មរបស់អ្នក ដើម្បីអោយគេចេញជាដើមទុន មានន័យថា អ្នកធ្វើចំណាយចេញជាគំនិត និងប្រាជ្ញា ក្រុមការងារ ចេញជាដើមទុន បែបនេះហើយអ្នកអាចមានដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្មបាន ។

.ដើមទុនបានមកពីប្រាក់កម្ចី

ការខ្ចីប្រាក់ពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីចេញមករកស៊ីវាជារឿងទូទៅសំរាប់មនុស្សបច្ចុប្បន្ន ពីព្រោះយើងអាចយកដើមទុនដែលបានមកពីការខ្ចីនេះ មកប្រករបរអាជីវកម្មផ្សេងៗ និងអាចសន្សំប្រាក់ចំណេញដែលបានមកពីការប្រកបរបរអាជីវកម្ម បង់សងទៅម្ចាស់បំណុលវិញ នៅពេលដែលអាជីវកម្មរបស់អ្នកដំណើរការបានជោគជ័យ ប៉ុន្តែអ្នកត្រូវតែយល់ដឹងអំពីលក្ខខណ័្ឌផ្សេងៗ របស់ម្ចាស់បំណុលអោយបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងបញ្ហានៅពេលក្រោយ ៕

អត្ថបទដោយ  នេន​ សុធា ( Startup Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here