ម៉ម សិរីបញ្ញា៖ យុទ្ធសាស្ត្ររកទីផ្សារ ដំបូងពេល បើកក្រុមហ៊ុនអចនទ្រព្យរបស់លោក

0
771

មិនខ្វល់ថា​ក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ដែល​ធំ​ឬ​តូច​នោះទេ​​ ការចាប់យក​អតិថិជន​គោលដៅ​គឺ​ជា​កិច្ចការ​ដែល​ពិបាកបំផុ​ត។

លោកម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltd ដែលបាន​ប្រឡូកក្នុងវិស័យ មួយ នេះប្រមាណ១០ឆ្នាំមកហើយនោះ បានប្រាប់ដល់ Business Cambodia ថាការស្វែងរកទីផ្សារដំបូង ពិតជាមិនងាយស្រួលឡើយ ប៉ុន្តែយើងត្រូវព្យាយាម។

លោកបានបង្ហើបថា នៅសម័យនេះ មានវិធីច្រើនសម្រាប់ប្រូម៉ូត លក់ផលិតផលរបស់យើង តែយើងគួរតែជ្រើសរើស ប្រពន្ធ័មួយដែលល្អ និងអាចរកចំណូលរបស់អ្នកបាន។

លោកបានបន្តថា ដើម្បី ផ្សារ​ភ្ជាប់​ទៅរក​អតិថិជន ក្រុមហ៊ុនលោក បានប្រើប្រាស់ ប្រពន្ធ័ទំនាក់ទំនងសង្គម មានដូចជា ​ការបង្ហោះពត៌មានតាមរយៈ ហ្វេសបុគផេក  ​ ការបង្កើតគេហទំព័រ ចែកចាយ​ព័ត៌មាន​តាម​​រយៈ​ទូរស័ព្ទ​ឬ​ក៏​អ៊ីមែល​ និងដាក់ផ្ទាំងពាណិជ្ជកម្មល្បីមួយចំនួននៅកម្ពុជា​។

ទោះបីជា ប្រពន្ធ័ទាំងនោះអាចធ្វើឲ្យក្រុមហ៊ុន អ្នកមានអ្នកស្គាល់ក៏ដោយ ប៉ុន្តែ ​អ្នក​ត្រូវ​ស្គាល់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ឲ្យ​បានច្បាស់​​ដោយ​អ្នក​ត្រូវ​ដឹង​ថា​លក់​ទៅឲ្យ​អ្នកណា ផលិតផល​បែបណា​សម​ទៅនឹង​អតិថិជន​ប្រភេទណា​

លោកបន្តថា ការធ្វើ​ជំនួញ​ធនធានមនុស្ស គឺជារឿងសំខាន់ណាស់។  ​​ មិនមែន​មាន​ន័យថា​គ្រាន់តែ​ដាក់​ផ្សព្វផ្សាយ​ប៉ុណ្ណឹង​អាចឲ្យ​អតិថិជន​ស្គាល់​អ្នក​បាន​នោះទេ។ អ្នក​ត្រូវតែ​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​ខាង​ឌីជីថល​ឲ្យ​ជាក់លាក់​នោះគេ​នឹង​អាច​មាន​វិធីសាស្រ្ត​ចាប់យក​អតិថិជន។

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here