ហាមរកស៊ីជាមួយមនុស្សប្រភេទទាំងនេះ បើមិនចង់អោយអាជីវកម្មរបស់អ្នកក្ស័យធន

0
14232

ការរកស៊ីជាមួយមនុស្សខុសវាជាបទពិសោធន៍មួយ តែអ្នកដឹងទេថានៅពេលដែលអ្នកសេពគប់ជាមួយដៃគូរ អាជីវកម្មខុសយើងត្រូវខាតបង់អ្វីខ្លះ មានពេលវេលា ប្រាក់កាស​ អ្វីដែលសំខាន់គឺអាជីវកម្មរបស់អ្នកប្រឈមនឹងការដួលរលំយ៉ាងងាយបំផុត។ ការស្គាល់ពីប្រភេទមនុស្សមួយចំនួនគឺជាប្រការដ៏ល្អបំផុត សម្រាប់អ្នកដែលកំពុងចាប់ផ្តើមចេញរកស៊ី និងកំពុងស្វែងរកដៃគូរអាជីវកម្ម ក្នុងការស្វែងយល់ពីប្រភេទមនុស្សមួយចំនួនដើម្បីបង្ការ ហានិភ័យក្នុងដំណើរការអាជីវកម្មរបស់អ្នក​។

Business Cambodia សូមលើកយកមនុស្ស ៣ប្រភេទដែលអ្នកមិនគួររកស៊ីជាមួយបើអ្នកមិនចង់បរាជ័យក្នុងអាជីវកម្មរបស់ខ្លួន ។

.ដៃគូរ រកស៊ីដែលគិតតែពីផលចំនេញ

ប្រភេទមនុស្សបែបនេះហើយដែលអ្នកគួរតែជៀសវាង ពីព្រោះបើគេគិតតែពីផលចំនេញ គេប្រាកដជាមិនបានគិតអំពីគោលដៅ និងអនាគតរបស់អាជីវកម្ម មិនខ្វល់ពីដំណើរការ ប្រព័ន្ធគ្រប់គ្រង សេដ្ឋកិច្ច និងបញ្ហាផ្សេងៗដែលអាជីវកម្មរបស់អ្នកជួបប្រទះនោះទេ អ្វីដែលគេចង់បានគឺផលចំនេញពីអាជីវកម្មនេះតែប៉ុណ្ណោះ ហើយបើថ្ងៃណាមួយអាជីវកម្មមួយនេះមានបញ្ហាអ្វីមួយ ឬមានការធ្លាក់ចុះគេនិងរត់ចោលអ្នកមិនខាន។

.បុគ្គលិកដែលគិតតែពីផលប្រយោជន៍

អាជីវកម្មនីមួយៗតែងតែមានបុគ្គលិកតិច ឬច្រើនទៅតាមប្រភេទអាជីវកម្ម ក៏ប៉ុន្តែអ្វីដែលអ្នកគួរជៀសវាងនោះគឺបុគ្គលិកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនស្រលាញ់ការងារ មិន​ខិតខំធ្វើការ មិនគោរពពេលវេលា មិន​យកចិត្តទុកដាក់និងការងារ ខ្ជះខ្ជាយ របស់របរ និងការចំណាយផ្សេងៗដោយមិនខ្វល់ពី ការខាតបង់របស់អាជីវកម្មរបស់អ្នកឡើយ។ បើអ្នកមានបុគ្គលិកប្រភេទនេះអ្នកអាជីវកម្មរបស់អ្នកមិនយូរទេនិងបិទទ្វារមិនខាន។

 .អតិថិជនអវិជ្ជមាន

 អតិថិជនគាំទ្រច្រើនជាការចង់បានរបស់ម្ចាស់អាជីវកម្ម និងអ្នករកស៊ីទាំងឡាយ ទន្ទឹមនឹងនោះក៏មាន អតិថិជនខ្លះល្អ ខ្លះមិនល្អទៅតាមប្រភេទអតិថិជនផ្សេងៗគ្នា។ ប៉ុន្តែអតិថិជនអវិជ្ជមាននៅក្នុងទីនេះយើងសំដៅទៅលើអតិថិជនដែល បន្ទាបតម្លៃផលិតផលរបស់អ្នក និងចូលចិត្តទាមទារអ្វីដែលហួសពីការកំណត់របស់អាជីវកម្ម ហើយមួយទៀត​ គឺអតិថិជនដែលយឺតយ៉ាវក្នុងការទូទាត់ប្រាក់ និងជំពាក់ប្រាក់មិនព្រមសងតាមកាលកំណត់ជាដើម ទាំងនេះគឺជាអតិថិជនដែលគ្រោះថ្នាក់បំផុត ដែលអ្នកគួរជៀសវាង៕

អត្ថបទដោយ នេន​ សុធា (Startup Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here