ប្រទេស៤ធំៗ គ្រោងនឹងឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នាពេលខាងមុខ

0
14007

រុស្ស៊ី អ៊ីរ៉ង ​​តួកគី និងប្រទេសចិន គឺជាប្រទេសដែលអាមេរិកដាក់ទារណ្ឌកម្មលើផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសយកថ្លៃពន្ធចូលទំនិញរបស់ប្រទេសទាំងនេះពេលនាំទំនិញចូលទឹកដីអាមេរិក។

ម្យ៉ាងវិញទៀត ដោយសារតែអាមេរិកព្យាយាមយកប្រាក់ដុល្លារដែលរូបិយប័ណ្ណដ៏មានឥទ្ធពលរបស់ខ្លួនមកធ្វើឲ្យរូបិយប័ណ្ណផ្សេងឲ្យមានឱនភាពតម្លៃ ដូច្នេះ​​ ប្រទេសចំនួន៤ខាងលើគ្រោងនឹងបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើជំនួញ។

យោងតាមកាសែត Tehran Times បានឱ្យដឹងថាលោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលរបសស់ អ៊ីរ៉ង់បានពិភាក្សាអំពីការជំនួសប្រាក់ដុល្លារអាមេរិកតាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មជាមួយរុស្ស៊ីនិងតួកគី។ វិធានការនេះមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ប្រាក់ដុល្លារទៅលើពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសរបស់ពួកគេ។

លើសពីនេះ ប្រទេសអ៊ីរ៉ង់ តួកគី និងរុស្ស៊ីបានព្រមព្រៀងគ្នាគ្រោងបញ្ឈប់ការប្រើប្រាស់ដុល្លារអាមេរិក ហើយប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ពួកគេក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។

តាមពិតទៅប្រទេសអ៊ីរ៉ង់ តួកគី និងរុស្ស៊ីនិង ចិនសុទ្ធតែរងទារណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសអាមេរិក។ ជាក់ស្ដែង លុយ Lira របស់តួកគីបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានច្រានចោលទស្សនៈដែលថាការធ្លាក់ចុះរបស់ប្រាក់ Liraរបស់តួគី គឺដោយសារតែការធ្លាក់ចុះមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។ លោក ហើយបានប្តេជ្ញាថានឹងបញ្ឈប់ការប្រើប្រាស់ ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើជំនួញពាណិជ្ជកម្មរបស់ប្រទេសតួកគីជាមួយប្រទេសជាដៃគូដទៃទៀត។ ប្រទេសនេះក៏បានចាប់ផ្ដើមប្រើមាសជាជម្រើសជំនួសដុល្លារក្នុងការធ្វើជនួញផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here