ទិកនិកលក់យកលុយមុន ធ្វើអោយBill Gates កសាងMicrosoft ក្លាយជាក្រុមហ៊ុនពាន់លានដុល្លារ

0
776

[….] វាមិនមែនជារឿងថ្មីទេ ដែលមហាសេដ្ឋីមានបំផុតរបស់ពិភពលោក ច្រើននាក់ណាស់ដែលបានចាប់ផ្តើមអាជីវកម្មជាមួយនិងដើមទុនតិចបំផុតនៅ ក្នុងនោះក៏មានមហាសេដ្ឋីមានបំផុតក្នុងលោកគឺលោក Bill Gates ផងដែរ។ គាត់បានចាប់ផ្តើមជាមួយមិត្តភ័ក្ករបស់គាត់ម្នាក់ ដោយបានចាយលុយតិចបំផុត ព្រោះពីនាក់គាត់មានតែខ្លួនទទេរនោះទេកាលពីចាប់ផ្តើមក្រុមហ៊ុន Microsoft ដំបូង។

តែយ៉ាងណា Bill Gates និងមិត្តរបស់គាត់បានប្រើវិធីលក់យកលុយមុន ដែលធ្វើអោយពួកគាត់មានលទ្ធភាពក្នុងការរើសវិស្វករកុំព្យូទ័រច្រើននាក់ទៀតចូលធ្វើការជាមួយក្រុមហ៊ុនលោក។ នៅពេលកុំព្យូទ័ចាប់ផ្តើមរីកចម្រើន ពួកគាត់ទាំងពីបានចេញលក់កម្មវិធី Software សម្រាប់កុំព្យ័ទ័រ ទៅអោយក្រុមហ៊ុនជាច្រើន ដោយចុះកិច្ចសន្យា ​លក់យកលុយមុន។

ដោយសារគាត់អាចប្រមូលលុយបានមុន ដូចនេះហើយបានធ្វើអោយគាត់មានលទ្ធភាពជួលមនុស្សជាច្រើនមករួមកាងារជាមួយពួកគាត់ ហើយអាចចាប់ផ្តើមផលិតកម្មវិធីកុំព្យូទ័រ ដែលមាន Ms Word, Ms Excel និង Power Point ជាដើមចេញលក់ជាសាធារណៈ ដែលនេះជាប្រភពចំណូលដ៏ធំសម្រាប់អាជីវកម្មថ្មីថ្មោងរបស់គាត់ ។ ផលិតផលផលរបស់ក្រុមហ៊ុនលោកដែលជាកម្មវិធីខាងលើនេះ មានការពេញនិយមច្រើនណាស់ ហើយផលិតផលនេះបានធ្វើអោយពួកគាត់រកលុយបានកាន់តែច្រើន ពោលគឺច្រើនជាងការលក់សេវាកម្មផលិតកម្មវិធីអោយក្រុមហ៊ុនផលិតកុំព្យូទ័រមាន HP និង IBM ទៅទៀត។

គួរបញ្ជាក់ថាក្នុងលោកនេះ កម្រមានសហគ្រិនណា អាចលក់យកលុយមុនណាស់ ហើយលោក Bill Gates សហគ្រិនតែមួយគត់ដែលធ្វើដូចនេះបាន ហើយដោយសាតែរការលក់យកលុយមុននេះហើយ ដែលធ្វើអោយ Bill Gates មានដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនអោយក្លាយជាក្រុមហ៊នដែលធំជាងគេបំផុតនៅក្នុងលោកលើបច្ចេកវិទ្យា Microsoft [……]។

អ្នករកស៊ីទាំងឡាយប្រហែលគិតថាទៅមិនរួចទេបើចង់ធ្វើដូចជា Bill Gates លក់យកលុយមុនបែបនេះ តែសូមកុំភ្លេចថា ពាក្យដែលថាទៅមិនរួចនេះហើយជាផ្លូវមួយដ៏ទូលាយបំផុត ដែលធ្វើអោយ Bill Gate ក្លាយជាមហាសេដ្ឋីដែលមានលុយ ៩០.២ ពាន់លានដុល្លារអាមេរិកនៅក្នុងម៉ោងនេះ៕

ដកស្រង់ចេញពីសៀវភៅ “ ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ” ទំព័រទី ១២១ ជំពូកទី ២ ទិកនិករកដើមទុនពង្រីកអាជីវកម្មដ៏ល្អបំផុត….

ទំនាក់់ទំនង 017 300 844/ 096 61 54 262

ដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here