តោះទៅមើល ពីគុណ​សម្បត្តិ និងគុណវិបត្តនៃលំហូរប្រជាជនចិននៅខេត្តព្រះសីហនុ

0
1254

ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ជាទីក្រុងមានកំពងផែ ធំបង្អស់ និងមានឆ្នេរសមុទ្រ ស្អាតជាងគេនៅកម្ពុជា ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរ អន្តរជាតិ ។

ប៉ុន្តែនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះសីហនុ ហាក់មានភាពល្បីល្បាញខ្លាំង ពីការសម្រុកចូលរបស់វិនិយោគគិនចិន និងជនជាតិចិនជាច្រើន ដែលធ្វើឲ្យមានការត្អូញត្អែរជាខ្លាំង និងបង្ហាញពីការមិនពេញចិត្តជាច្រើនផងដែរ។

យើងតាម អ្នកនាង ណាលីន ជាអាជីវករ នៅផ្សារលើ បារៀបរាប់ថា នៅពេលដែលធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ អ្នកហាក់សង្កេតឃើញថា នៅលើដងផ្លូវ ហាក់ មិនសូវមរមា​រ​ញឹក​ប៉ុន្មាន​នោះ​ទេ ។ ផ្លូវនៅក្នុងក្រុង អ្នកប្រាកដជា រអ៊ូថា ពិបាកជិះខ្លាំង ដោយផ្លូវធ្លាប់រលោងស្អាត ប្រែជា មានគំហុកធំៗ ពោរពេញដោយភក់ និងថ្ម ព្រមទាំងដីស្អិតផងដែរ។

អ្នកនាងបាន សម្តែងនូវអារម្មណ៍ មុនពេល និងក្រោយពេល ដែល ជនជាតិចិន សម្រុកមករស់នៅ ថា ពេលមុន ( ប្រមាណជា ២ឆ្នាំមុន ) ទីក្រុង​មានសណ្តាប់ធ្នាប់ណាស់ ដោយគ្មានចោរកម្ម គ្មានអ្នកវៃកាប់ចាក់ បាញ់គ្នានោះទេ ទោះជាធ្វើដំណើរ ម៉ោង១ ម៉ោង២ យប់ក៏មិនភ័យដែរ។ ប៉ុន្តែឥឡូវ ជារឿយៗគេសង្កេតឃើញមានទាំងឧក្រឹដ្ឋកម្ម ប្លន់ និង ការវាយប្រតប់គ្នារវាងជនជាតិចិនដែលរស់នៅ និងរកស៊ីក្នុងខេត្តព្រះស៊ីហនុនេះ។

ចំពោះប្រពន្ធ័ហេដ្ឋារចនាសម្ព័ន ដូចជា ផ្លូថ្នល់ ប្រពន្ធ័លូ ហាក់ខូចខាតយ៉ាងខ្លាំង ដោយរាល់ពេលភ្លៀងធ្លាក់ តែងមានការស្ទះលូ លិចផ្លូវថ្នល់ ដោយការ​ពីមុនមិនធ្លាប់កើតមាន​សោះឡើយ។ដែល បញ្ហាទាំងអស់នេះ បណ្តាលមកពីការកើនឡើងនៃសំណង់ ទើបធ្វើឲ្យមានឡានដឹកដីធំៗ ច្រើន ធ្វើដំណើរហូរហែរ ទើបធ្វើឲ្យថ្នល់ខូចបែបនេះ ហើយពេលខូច ក្រុមហ៊ុននោះបាន កាយផ្លូវថ្នល់ ទម្លាក់ក្នុងលូ កុំឲ្យមានគំហុគ តែវាបាន​ធ្វើឲ្យផ្លូវថ្នល់កាន់តែទាប នោះនៅពេលដែល មានភ្លៀងធ្លាក់ ទឹកក៏លិច ដែលកាលពីមុនមិនធ្លាប់មាននោះឡើយ។

អ្នករកស៊ី ហាក់ពិបាករកស៊ីខ្លាំង ទោះបីប្រជាជនចិនកាន់តែកើនឡើងក៏ដោយ ព្រោះចិនគេក៏រកស៊ីដែរ ចំណែក របស់របរ​ប្រើប្រាស់ អាហារហូបចុក ឥវ៉ាន់ផ្សេងៗ បានឡើងថ្លៃខ្លាំង ។

យោងតាម កញ្ញា ចាន់ធី បានប្រាប់ Business Cambodiaថា ទោះបីការហូរចូល ជនជាតិចិន បានបង្ករនូវភាព​អនា​ធិបតេយ្យ ក៏ពិតមែន ប៉ុន្តែសម្រាប់អ្នក ធ្វើការហាក់ឃើញថា មានសញ្ញាណល្អ ដោយសារក្រុមហ៊ុនចិន ដែលភាគច្រើន ជា កាស៊ីណូ និងសណ្ឋាគារ បានឲ្យប្រាក់ខែខ្ពស់ សម្រាប់ប្រជាជនខ្មែរ។ កញ្ញាបានបន្ថែមថា ពីមុន កាស៊ីណូ ដែលជា​ក្រុមហ៊ុន​ខ្មែរ បានឲ្យប្រាក់ខែ តិចណាស់ ហើយរើសបុគ្គលិកណាស់ ប៉ុន្តែឥឡូវ មិនថា គាត់មានចំណេះឬអត់ មានសម្រស់ស្អាតឬមិនស្អាត ខ្ពស់ ឬស សុទ្ធតែអាចធ្វើការបាន។

ដូចនវពួកគាត់អាចរកចំណូល បានច្រើនជាងពីមុន ១០០ភាគរយ ដែលធ្វើឲជីវភាព ពួកគាត់ហាក់ធូរធារ អាចចិញ្ចឹមជីវិត​ខ្លួនឯង នឹងគ្រួសារ។

ដោយមានលំហូវិនិយោគពីប្រទេសចិននេះ បានធ្វើអោយតម្លៃលំនៅដ្ឋាន និងអចនលទ្រព្យនានា​មានការតម្លៃកើនឡើង​កប់ពពក ដែលធ្វើឲ្យអ្នកមានដីធ្លីនៅព្រះសីហនុ បានលុយទាំងនោះទៅរកស៊ីផងដែរ។

គួរជម្រាបផងដែរថា ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាន​និងកំពងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bayview និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្ត​បន្ទាប់។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here