ឧកញ្ញាលី យ៉ុងផាត់ បោះទុន១០លានដុល្លារ សង់មជ្ឈមណ្ឌលថ្មីមួយនៅក្រុងភ្នំពេញ

0
11444

លោកឧកញ៉ាលី យ៉ុងផាត់ បានបោះទុនវិនិយោគ១០លានដុល្លារ ដើម្បីសាងសង់អគារមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ សន្និបាទ និង​ពិព័ណ៍ The Premier Centre Sen Sok និងបើកដំណើរការនៅក្នុងខែ វិច្ឆកា ឆ្នាំ២០១៨នេះហើយ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវរបស់ក្រុមហ៊ុនផ្ទាល់។

គម្រោងអាគារមជ្ឈមណ្ឌល The Premier Centre Sen Sok មានទីតាំងនៅទល់មុខនឹងផ្សារទំនើប Aeon Mall ទីពីរ និងនៅជិតផ្សារ Macro ហើយការសាងសង់នៅលើទំហំដីជាង៥ហិកតា ក្រោមការបោះទុនវិនិយោគសរុបជាង១០លានដុល្លាររបស់ក្រុមហ៊ុន LYP Group ។ ដែលនៅក្នុងមជ្ឈមណ្ឌលទាំងមូលមានអគារចំនួន៧ ចំណែកការរចនាម៉ូតមានលក្ខណៈផ្ចិតផ្ចង់ និងទាក់ទាញ តាមបែបបស្ចឹមប្រទេសនិងបែបខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះអគារទាំងមូលអាចទទួលភ្ញៀវបានរហូតដល់៥០០តុ ឬ៥,០០០នាក់ ហើយនៅក្នុងបរិវេណទាំងមូលមានទីធ្លាធំទូលាយ មានចំណតអាចចតឡានបាន១,២០០គ្រឿង និងម៉ូតូចំនួន៧០០គ្រឿង។ រហូតមកដល់បច្ចុប្បន្នអគារទាំងមូលកំពុងតែធ្វើការសាងសង់សម្រេចបានប្រហែលជា៩០%ហើយ។

អគារមជ្ឈមណ្ឌល The Premier Centre Sen Sok និងក្លាយទៅជាអគារដ៏ទំនើបមួយ នៅក្នុងរាជធានីភ្នំពេញ។ ដែលជាកន្លែងសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ការធ្វើសន្និបាទ និងការរៀបចំពិធីផ្សេងៗ ក៏ដូចជាការបំពេញតម្រូវការរបស់អតិថិជន ដែលចង់បានភាពស៊ីវិល័យ និងភាពទាន់សម័យ ដែលសមស្របទៅនឹងកំណើនផ្នែកនេះមានតម្រូវការច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទដោយ៖ ប៉េង ផានិត

 

LEAVE A REPLY

Please enter your comment!
Please enter your name here