មកស្គាល់ប្រវត្តិលោក Yoshito usui អ្នកបង្កើតរឿងតុក្កតា ឈីងចាំង ល្បីជាងគេលើលោក ធ្លាប់មានប្រវត្តិតស៊ូមិនសូវមានអ្នកដឹង

0
2089

និយាយដល់រឿងតុក្កតាអ្នកទាំងអស់គ្នាប្រហែលធ្លាប់បានដឹងឮច្រើនមកហើយតាមរយៈសាច់រឿងរបស់ជនជាតិជប៉ុនម្នាក់ ដែលបានអង្គុយសរសេររឿងតុក្កតា ដែលមានឈ្មោះថា ឈីង ចាំង ជាមួយប្រវត្តិតស៊ូជាច្រើនក្នុងឆាកជីវិត រហូតដល់ពេលខ្លះធ្លាប់ធ្វើការឲ្យគេគ្មានប្រាកកម្រៃ ប្រាក់ខែ ទៀតផង ។

លោក Yoshito usui កើតថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៩៥៨ ក្នុងទីក្រុង Shizuoka នៅប្រទេសជប៉ុនជាទឹកដីកំណើត ។

Yoshito usui ជាមនុស្សម្នាក់ដែលស្រលាញ់ការងារជាអ្នក គូររូបថ្លុក និងមានគំនិតច្នៃប្រឌិតឲ្យវាចេញទៅជា ចលនា ប្រភេទតុក្កតាជាដើម ។ លោកក៏ជាអ្នកនិពន្ធម្នាក់ដែរ ដែលចូលចិត្តសរសេរសាច់រឿងថ្មីៗបែបមនោសញ្ចេតនា រឿងកើតឡើងពិតៗនៅក្នុងសង្គម និង ប្រភេទរឿងស្រមើលស្រមៃដែរ ជាពិសេសលោកក៏បានយកសាច់រឿងផ្ទាល់ខ្លួនពិតមកផលិតជារឿងតុក្កតា ឈីង ចាំងនេះផ្ទាល់ទៀតផង ។

អ្នកសរសេររឿង តុក្កតា ឈីង ចាំ បានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ១៩៧៧ ពីវិទ្យាល័យ Saitama Kasukabe នៅក្នុងប្រទេសជប៉ុនខាងផ្នែកបច្ចេកទេស ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាល័យមក លោកក៏បន្ដរៀនជំនាញក្រៅម៉ោងបន្ថែមនៅសកលវិទ្យាល័យ ដោយលោកចាប់យកផ្នែក  ការរចនាលើរូបភាព ។

បន្ទាប់ពីសិក្សារលើជំនាញដែលខ្លួនស្រលាញ់បានមិនយូរប៉ុន្មានលោកក៏សម្រេចចិត្តបោះបង់ចោលសាលា ដែលគាត់រៀនរាល់ថ្ងៃនោះ ហើយសម្រេចចិត្តទៅការងារម្ដង ។

នៅក្នុងឆ្នាំ ១៩៧៩ លោកបានចូលធ្វើការជាមួយក្រុមហ៊ុនផ្សព្វផ្សាយមួយ ដែលមានឈ្មោះថា (POP Advertising) ហើយការងារដំបូងដែលគាត់ចាប់ផ្ដើមធ្វើនោះគឺជា អ្នកគូររូបថ្លុក ដែលបង្កើតឡើងនៅឆ្នាំ ១៩៨៧ ហើយក៏មានឳកាសដាក់ចូលក្នុងទស្សនាវដ្ដីតុក្កតា Manga Action ទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ ១៩៩០ លោកក៏បានសម្រេចចិត្តសរសេររឿង និងគូរតួអង្គនីមួយៗ សម្រាប់រឿងតុក្កតាថ្មីដែលមានឈ្មោះថា  Crayon Shin-chan ដែលមនុស្សភាគច្រើនច្រើនហៅថា រឿងតុក្កតា ឈីង ចាំង តៗគ្នារហូតដល់សម័យកាលក្មេងក្រោយៗទៀត ។

សម្រាប់រឿង ឈីង ចាំង ក៏បានបើកដំណើរការផលិតជាសាច់រឿងនៅក្នុងទស្សនាវដ្ដី Manga Action ទៀតដែរ ហើយរឿងតុក្កតា ឈីង ចាំង ក៏ត្រូវបានគេរចនាឲ្យក្លាយទៅជាគំនូរជីវចល នៅកំឡុងឆ្នាំ ១៩៩២ ផងដែរ ដែលរឿងនេះផ្ទាល់មានលក្ខណៈបែបកំប្លែង ក្នុងគ្រួសារមួយដែលមានកូនប្រុសស្រី ២ នាក់ក្នុងបន្ទុក ដែលកូនប្រុសឈ្មោះ ឈីង ចាំង និងកូនស្រីឈ្មោះ ហ៊ីម៉ាវ៉ារិ ផងដែរ ។

ក្នុងរឿងតុក្កតា ឈីង ចាំង មានរហូត ១ ពាន់ភាគ ដែលនិយាយពីដើមកំណើត ឈីង ចាំង នឹងគ្រួសារ រហូតដល់ប្អូន របស់គេ ព្រមទាំងជីវិតរស់នៅប្រចាំថ្ងៃផងដែរ ។

ជាងនេះលោក Yoshito usui ក៏បានសរសេរបញ្ចប់សាច់រឿង ឈីង ចាំង ឲ្យពួកគេទាំង ២ នាក់ស្លាប់ក្នុងសាច់រឿង ដោយសារគ្រោះថា្នក់ចរាចរមួយនៅពេលដែល ឈីង ចាំង រត់ទៅជួយប្អូនស្រី ខណៈពេលដែលកំពុងដើរឆ្លងផ្លូវ ហើយពួកគេទាំង ២ នាក់ក៏ត្រូវឡានបុកស្លាប់ ។

តែអ្វីដែលរំពឹងទុក គឺមិនដូចការគិត វាបានធ្វើឲ្យទស្សនិជនជាច្រើនត្រូវខកចិត្ត ព្រោះតែជីវិតចុងក្រោយរបស់គេទាំង ២ ត្រូវបញ្ចប់ដោយបែបនេះ តែបន្ទាប់ពីមានមតិជាច្រើនបានលើកឡើងមក លោក Yoshito usui ក៏បានសម្រេចចិត្ត លុបចោលភាគចុងបញ្ចប់ដែលតម្រូវឲ្យ ឈីង ចាំងស្លាប់ ហើយឲ្យពួកគេរស់នៅជុំគ្រួសារដោយរីករាយវិញ ។

លើសពីនេះដែរ លោក Yoshito usui ក៏ទទួលបានកត្តិយសបន្ដបន្ទាប់ និងល្បីឈ្មោះផងដែរ ជាពិសេសរូបភាពជាច្រើននៅតាមទីក្រុងក្នុងប្រទេសជប៉ុន ដូចជា តាមរថភ្លើង រថយន្ដក្រុង និងផ្ទាំងប៉ានណូ ជាច្រើនត្រូវបានគេដាក់រូបរបស់ ឈីង ចាំង ផងដែរ ។

រឿងអកុសលក៏បានកើតឡើងបន្ទាប់ពីជោគជ័យ បន្ទាប់ពីជួបឧបសគ្គក្នុងជីវិតរួមទាំងធ្វើការឲ្យគេបានប្រាក់ខែតិចទៀតនោះ លោក Yoshito usui ក៏បានស្លាប់នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៩ នៅក្នុងអាយុ ៥១ ​ឆ្នាំ ។

នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០០៩ រំលងថ្ងៃទី ១១ មួយថ្ងៃគ្រួសាររបស់ Yoshito ក៏បានរាយការយ៍ថាលោកបានស្លាប់ក្នុងហេតុការឡើងភ្នំនៅក្បែរ Gunma Prefecture ខណៈដែលលោកបានទៅឡើងភ្នំលេងនៅទីនោះ ។

បន្ទាប់មកថ្ងៃទី ១៩ ខែដដែល គ្រួសាររបស់គាត់ក៏រកឃើញសាកសព ដែលបានស្លាប់នោះ ជាមួយសម្លៀកបំពាក់ និង រាងកាយដែលមានស្នាមដាច់ជាច្រើន ដែលត្រូវគេយកចេញពីច្រាំងថ្មនៅកន្លែងភ្នំនោះ ហើយសពរបស់លោកក៏ត្រូវបាន បូជានៅថ្ងៃ ២៣ ខែ កញ្ញា ដោយក្រុមហ៊ុនឯកជនមួយដែលមិនបញ្ចេញឈ្មោះ តែការស្លាប់របស់អ្នកនិពន្ធរឿង ឈីង ចាំង នេះត្រូវបានក្លាយជាអាថិ៍កំបាំងដល់សព្វថ្ងៃ ព្រោះការស្លាប់នោះគ្មាននណាម្នាក់បានឃើញឡើយ ៕

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here