អ្នកស្រី រី ថានី ពន្យល់មូលហេតុមួយ ដែលអ្នករកស៊ី មិនអាចគ្រប់គ្រងលុយកាក់បានល្អ ដូចអ្នកធ្វើការ

0
2561

ការគ្រប់គ្រងលុយកាក់ក្នុងគ្រួសារពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យគ្រួសារមានសុខភាពហិរញ្ញវត្ថ ល្អប្រសើរ ហើយការគ្រប់គ្រងលុយកាក់ក្នុងគ្រួសារគ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកតាំងចិត្តថាចង់គ្រប់គ្រងវា។ យ៉ាងណាមិញ ចំពោះអ្នករកស៊ីឬម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម​ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់មិនបានល្អដូចអ្នកធ្វើការនោះទេ។

ទាក់ទិននឹងបញ្ហានេះ អ្នកស្រី រី ថានី ស្ថាបនិក  សិប្បកម្ម នរាអង្គរ បានឲ្យដឹងថា ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុ អ្នកធ្វើការអាចគ្រប់គ្រងលុយកាក់បានល្អ តែអ្នករកស៊ីឬ ម្ចាស់អាជីវកម្មខ្នាតតូចមិនអាចគ្រប់គ្រងបានល្អទេ។

ត្រង់ចំណុចនេះ លោកបានបង្ហើបថា អ្នកធ្វើការអាចគ្រប់គ្រងលុយកាក់បានល្អ ព្រោះចំណូលរបស់អ្នកធ្វើការ គឺពួកគាត់មានចំណូលថេរ( Fixed income)។ ឧទាហរណ៍ថា​ បើអ្នកមានប្រាក់ខែ១ពាន់ដុល្លារ នោះពេល​អ្នកបើកប្រាក់ខែបាន អ្នកអាចគ្រប់គ្រង់បានតាមរយៈធ្វើការបែងចែក ទៅតាមប្រភេទចំណាយផ្សេងៗនៅក្នុងគ្រួសារ ដូចជា ចំណាយលើអាហារហូបចុក ចំណាយលើសុខភាព និងផ្សេងៗទៀតដែលចាំបាច់។

យ៉ាងណាមិញចំពោះ អ្នករកស៊ីវិញ មិនអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ដូចអ្នកធ្វើការទេ ព្រោះអ្នករកស៊ីឬម្ចាស់អាជីវកម្ម មានចំណូលមិនទៀតដូចធ្វើការឡើយ ហើយពេលខ្លះរកស៊ីខាតក៏មានដែរ។ ដោយចំណូលមិនទៀតនេះ ពួកគាត់ដកលុយ លិច កើតដើម្បីមកធ្វើការបំពេញខ្វះខាតលុយកាក់នៅក្នុងប្រតិបត្តិការអាជីវកម្ម។ ដូច្នេះហើយការគ្រប់គ្រងលុយកាក់របស់ពួកគាត់មិនបានល្អទេ។

អ្នកស្រី បានបន្តថា ការរកស៊ី ពិបាកក្នុងរកចំណូលមកភ្លាមៗណាស់ ពោលគឺជូលកាលយើងលក់ផលិតផលឬសេវាកម្មបានមែនតែលុយមិនទាន់បានដល់ដៃរបស់យើងឡើយ។ ដូច្នេះបញ្ហានេះក៏អាចជៈឥទ្ធិពលមិនល្អដែលបង្កឲ្យមានបញ្ហាលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្ម។

ងាកមកនិយាយពីការទិញផ្ទះវិញ​ អ្នកស្រី រី ថានី ធ្លាប់បង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយ​ Business Cambodia​​ ថា រឿងទិញផ្ទះបង់រំលស់នេះ ម្ចាស់អាជីវកម្មមួយចំនួន ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូចតែម្ដង គឺពួកគាត់មិននឹកងារ ហើយក៏មិនហ៊ានទិញផ្ទះបង់រំលស់នោះទេ។

ត្រង់ចំណុចនេះ លោកស្រីបានបង្ហើបថា ការប្រកបអាជីវកម្ម រកស៊ី គឺមួយចានទឹក មួយចានគោក ពោលគឺ ចំណូលមិនទៀងឡើយ ពេលខ្លះបានចំណូលច្រើន ពេលខ្លះចំណូលតិច ហើយពេលខ្លះខាតក៏មានដែរ។ ដោយសារតែចំណូលនៃ អាជីវកម្មមិនទៀងទាត់នេះដែលរារាំងពួកគាត់ពីការទិញផ្ទះបង់រំលស។ ម្ចាស់អាជីវកម្ម ឬអ្នករស៊ី មិនហ៊ានទិញផ្ទះបង់រំលស់ឡើយ ព្រោះការទិញផ្ទះត្រូវបង់ប្រចាំខែដែលទឹកប្រាក់នៃការបង់រំលស់គឺទៅតាមតម្លៃផ្ទះ។ ដូច្នេះទើបពួកគាត់មិនហ៊ានប្រថុយជាមួយការបង់រំលស់នេះ ព្រោះខ្លាចមិនមានលទ្ធភាពបង់ប្រចាំខែ ដោយកត្ដាប្រាក់ចំណូលគ្មានស្ថេរភាព៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here