ព្យុះស្ងប់ មនុស្សស្ងាត់! ព្យុះកំណាចនៅហ្វីលីពីនល្បឿនជាង៣០០Km/h សម្លាប់មនុស្សជាង១០០នាក់

0
258

(ហ្វីលីពីន)៖ ព្យុះកំណាចដែលមានល្បឿនជាង៣០០គីឡូម៉ែត្រក្នុងមួយម៉ោងដែលបានកើតឡើងនៅហ្វីលីពីន បានឆក់យកជីវិតមនុស្សប្រមាណជាង១០០នាក់ និងមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈព្យុះនេះទើបតែមានសភាស្ងប់ស្ងាត់ទៅវិញ។​

ក្នុងចំណោមព្យុះប្រមាណជាង២០ ដែលកើតឡើងនៅក្នុងប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ព្យុះកំណាចដែលមានឈ្មោះថា Mangkhut ត្រូវបានគេកំណត់ថាជាព្យុះដ៏កាចសាហាវជាងគេ និងធ្លាប់ឆក់យកជីវិតប្រជាជនស្លូតត្រង់ហ្វីលីពីនប្រមាណជាង៦,០០០នាក់ម្តងរួចទៅហើយ កាលពីឆ្នាំ២០១៣។​

ក្រៅពីប្រទេសហ្វីលីពីន ប្រទេសផ្សេងទៀតទទួលរងការជះឥទ្ធិពលខ្លាំងដែរនោះកោះតៃវ៉ាន់ ហុងកុង និងបណ្តាខេត្តមួយចំនួននៅភាគអាគ្នេយ៍នៃប្រទេសចិនដែលជាប់ដែនសមុទ្រផងដែរ។ ពិសេសនៅទីក្រុងហុងកុង ផ្លូវជាង៦០០កន្លែង ត្រូវបានកាត់ផ្តាច់ ដោយទឹកជន់ និងដើមឈើបាក់រំលំលើ។

មកទល់នឹងពេលនេះ ទំហំនៃការខូចខាតនៅមិនទាន់បានគិតក្នុងចំនួនជាក់លាក់នៅឡើយទេ ខណៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែកប្រជាពលរដ្ឋ ដីស្រែដំណាំដាំដុះ មិនងមនុស្សជាងកន្លះលាននាក់ រងផលប៉ះពាល់ខ្លាំងពីព្យុះកំណាចមួយនេះ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here