ស្គាល់ ៣ស្នៀតនេះសិន ប្រសិនបើអ្នកចង់ចាប់ផ្តើមមុខរបរលក់ទំនិញតាមអនឡាញ

0
1601

ភ្នំពេញ៖ ការលក់ផលិតផល ឬទំនិញផ្សេងៗតាមអនឡាញ បានក្លាយជាទីផ្សារធំមួយនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ​មូលហេតុធំនៅពីក្រោយការវិវត្តន៍ខ្លួនពីការលក់តែនៅតាមផ្សារ បែរមកសម្រុកលក់នៅលើអនឡាញវិញ គឺដោយសារតែបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជាកំពុងពេញនិយមខ្លាំងសម្រាប់អ្នកលេង។ ជាពិសេស មុខរបរដែលមិនព្រមសម្រុកលក់នៅលើអនឡាញទេ នឹងត្រៀមបិទទ្វានៅថ្ងៃណាមួយជាក់ជាមិនខាន។

ខាងក្រោមនេះ ជាចំណេះដឹង ៣យ៉ាងដែលអ្នកចង់ចាប់ផ្តើមរកស៊ីលក់ដូរតាមអនឡាញ គួររៀនសូត្រដើម្បីជាចំណេះដឹងក្នុងការប្រកួតប្រជែងទីផ្សារ និងដើរឱ្យទាន់សម័យកាល នាពេលបច្ចុប្បន្ន។

.ចំណេះដឹង ផ្នែកឌីជីថល

 ដើម្បីក្លាយខ្លួនជាអ្នកលក់ដូរពូកែនៅតាមអនឡាញ និងស្របតាមសម័យកាលបច្ចុបន្ននេះ អ្នកត្រូវចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសំខាន់ៗមួយចំនួន​ ដូចជា៖ Facebook Line  Instagram និង​ វេបសាយៗជាដើម។ ហើយសព្វថ្ងៃនេះ មនុស្សមួយភាគធំបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមទាំងអស់នេះ។ហេតុដូចនេះ រាល់ផលិតផលរបស់អ្នក អាចដាក់លក់បាន​ ឬធ្វើការផ្សព្វផ្សាយនៅលើគេហទំព័រផ្សេងៗដែលអ្នកចេះប្រើប្រាស់បាន។ ជាពិសេស ការធ្វើប្រម៉ូសិន អំពីផលិតផលរបស់អ្នកឱ្យអ្នកលេងបានស្គាល់និងអាចធ្វើការកម៉្មង។

.ចំណេះដឹង ផ្នែកលក់

 ផ្នែកលក់ គឺជាផ្នែកមួយដែលអ្នកគួរតែសិក្សាស្វែងយល់ឱ្យបានច្បាស់មុននិងចាប់ផ្តើមនៅអាជីវកម្មលក់តាមអនឡាញមួយនេះ ។ ចំណេះដឹង​ផ្នែកនេះ មានដូចជាស្វែងយល់ពីតម្លៃទំនិញនៅលើទីផ្សារឱ្យបានច្បាស់លាស់ ការជ្រើសរើសប្រភេទទំនិញដែលមានគុណភាពល្អ ព្រមទាំងឱ្យសមស្របទៅនិងតម្រូវការរបស់ទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះ អ្នកត្រូវយល់ដឹងអំពីការគ្រប់គ្រងទំនិញដែលបានទិញចូល និង​ការលក់ចេញត្រូវមានស្ថិតិ និងចំនួនច្បាស់លាស់ទៅតាមប្រភេទទំនិញនីមួយៗ។ សិក្សាអំពី សេវាកម្ម បញ្ញើរ និងការដឹកជញ្ជូនទំនិញ ព្រមទាំងការរៀបចំទំនិញជូនអតិថិជនឱ្យមានភាពរហ័ស និងទាន់ពេលវេលា ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនជាដើម។

 .ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ

 ការគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ ពិតជាផ្នែកមួយដែលអ្នកត្រូវតែចេះ និងត្រូវតែច្បាស់លាស់ទើបជំហ៊ានចាប់ផ្តើមនៃមុខរបរ របស់អ្នកមិនជួបបញ្ហា។ អ្នកត្រូវស្វែងយល់និងសិក្សាអំពី ហាងឆេង រូបិយប័ណ្ណក្នុងស្រុក និងអន្តរជាតិ របៀបនៃការប្រើប្រាស់ទិន្ន័យដើម្បីគ្រប់គ្រងសាច់ប្រាក់ របៀបចំណាយប្រាក់ទិញផលិតផលដើម្បីលក់ របៀបទូទាត់សាច់ប្រាក់ជូនអតិថិជន។ យល់ដឹងអំពី របៀបប្រើប្រាស់សេវាទូទាត់ប្រាក់ និងសេវាបញ្ញើរប្រាក់ផ្សេងៗ មានដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និង​សេវាកម្មផ្ទេរប្រាក់ ដើម្បីងាយស្រួលក្នុងការ ទូទាត់ជូនម្ចាស់ទំនិញ និងអតិថិជនទាន់ពេលវេលា​​៕

 “ការត្រៀមចំណេះដឹងមុននិងចេញរកស៊ី   ប្រៀបដូចជា ការត្រៀមអាវុធមុននិងចេញធ្វើសង្រាម”

 អត្ថបទដោយ៖ នេន សុធា

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here