តាំង មានរិទ្ធ៖ អាវុធ៣ប្រភេទ ដែលកំចាត់ជម្ងឺស្រ្តេស (Stress) បានយ៉ាងមានប្រសិទ្ធភាព

0
3995

នៅពេលដែលអ្នកប្រឈមមុខនឹងភាពតាងតឹង ឬយើងតែងហៅថា​ស្រ្តេស វាធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញធប់ មានកំហឹង មិនមានអារម្មណ៍ធ្វើអ្វីទាំងអស់ ឬបើធ្ងន់ធ្ងរអាចនឹងឈានទៅដល់ការធ្វើអត្តឃាត ឬមនុស្សឃាតក៏ថាបាន។

ភាពតានតឹង ឬជម្ងឺស្រ្តេសវាអាចកើតឡើងបានដោយសារ ការងារ គ្រួសារ ហិរញ្ញវត្ថុ មិត្តភាព គូរស្វាមី ឬក៏ដោយសារជម្ងឺផ្សេងៗ។

អ្នកវិទ្យាសាស្រ្តបានរកឃើញថា ជម្ងឺស្រ្តេស ត្រូវបានគេចាត់ទុកជាបញ្ហា​ប្រឈមធំមួយ ដែលមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សជាតិបាន។

តើអ្នកទាំងអស់គ្នាគួររិះរកវីធីសាស្រ្តបែបណា ដើម្បីកំចាត់ភាពតានតឹង នៅពេលដែលអ្នកប្រឈមនឹងវា?

លោក តាំង មានរិទ្ធ ជាអ្នកជំនាញផ្នែកលើកទឹកចិត្ត និងភាពជាអ្នកដឹកនាំ បានបង្ហាញប្រាប់វីធីសាស្ត្រសាមញ្ញ ៣ចំណុច ដែលអាចបំបាត់ភាពតានតឹងបានយ៉ាងមានប្រសិទ្ធ ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បង។

នៅពេលដែលអ្នកទាំងអស់គ្នា ទទួលរងនូវអារម្មណ៍តានតឹង ឬជម្ងឺស្រ្តេសនៅក្នុងខ្លួន អ្នកទាំងអស់គ្នាគួរតែ៖

១. ធ្វើលំហាត់ប្រាណ ឬសកម្មភាពផ្សេងៗ

បញ្ហាចម្បងបំផុត នៅពេលដែលអ្នកមានភាពតានតឹង អ្នកមិនត្រូវនៅតែម្នាក់ឯងជាដាច់ខាត។ យើងត្រូវធ្វើរឿងណាដែលសប្បាយៗ ជាមួយមិត្តភ័ក្ត ឬក្រុមគ្រួសារ ជៀសវាអ្នកគិតរឿងផ្តេសផ្តាសពេលនៅម្នាក់ឯង។

មួយវិញទៀត អ្នកគួរតែធ្វើលំហាត់ប្រាណ ឬលេងកីឡាផ្សេងតាមដែលអ្នកចូលចិត្ត ព្រោះវាជាដំណោះស្រាយល្អបំផុត​ ព្រមទាំងទទួលបា​ននូវសុខភាពល្អថែមទៀត។

២. មើលវីដេអូកំប្លែងៗ សប្បាយៗ

នៅពេលដែលអ្នកមានភាពតានតឹងនៅក្នុងខ្លួន ជៀសវាងដាច់ខាតទៅមើលវីដេអូ ឬភាពយន្តកំសត់ៗ ឬមនោសញ្ជេតនាខ្លាំងពេក ដែធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍តាន់តឹងថែមទៀត ឬធ្វើអ្វីផ្តេសផ្តាសដោយសារតែវីដេអូទាំងនោះ។

ផ្ទុយទៅវិញ អ្នកគួរតែមើលវីដេអូបែបកំប្លែងសប្បាយ ដូចជារឿងកំប្លែង ឬគំនូរជីវចលបែបកំប្លែងជាដើម។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត ដែលធ្វើឲ្យបំភ្លេចនូវភាពតានតឹងទាំងអស់នោះ។

៣. បណ្តោយវាទៅតាមពេលវេលា

ពេលអ្នកទទួលរងនូវភាពតានតឹងក្នុងអារម្មណ៍ អ្នកមិនត្រូវគិតតែតរឿងនឹងខ្លាំងពេកទេ ព្រោះកាលណាអ្នកកាន់តែគិត វាកាន់តែធ្វើឲ្យអ្នកឈឺចាប់ និងធុញធប់លើសដើម។

អ្នកគួរតែបណ្តោយវាឲ្យទៅតាមពេលវេលាទៅចុះ កំចង់ចាប់ភាពតានតឹងទំាងនោះមកដាក់ជាប់ខ្លួណ ទុកឲ្យពេលវេលាជាអ្នកដោះស្រាយវា។ អ្នកត្រូវតែព្យាយាមគិតតែរឿងវិជ្ជមាន ព្យាយាមដកខ្លួនចេពីទុក្ខលំបាក ហើយត្រូវស្វែងរកដំណោះស្រាយ ឬក៏និយាយប្រាប់អ្នកដទៃជួយរកដំណោះស្រាយ នោះអ្វីៗនឹងទទួលបានភាពល្អប្រសើរ។

វាមានវិធីសាស្រ្តជាច្រើនទៀតក្នុងការ បំបាត់ភាពតានតឹងនេះ តែសង្ឃឹមថាវីធីសាស្ត្រទាំងបីនេះ វានឹងមានប្រយោជន៍ខ្លាំងសម្រាប់អ្នកទាំងអស់គ្នា។

យើងដឹងថា នៅពេលដែលនរណាម្នាក់ទទួលរងនូវជម្ងឺស្រ្តេសនេះ មិនប្រាកថាពួកគេអាចគិតដល់រឿងទាំងអស់នេះទេ តែអ្វីដែលសំខាន់ អ្នកទាំងអស់គ្នាត្រូវផ្តោតលើវាឲ្យបានច្រើន ឬរិះរកវីធីសាស្រ្តផ្សេងៗទៀត ដើម្បីកំចាត់ឲ្យបាន៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

សូមទស្សនាវីដេអូខាងក្រោម៖

How to release the stress? គន្លឹះ៣យ៉ាងដើម្បីកំចាត់ការពិបាកចិត្ត

គន្លឹះ៣យ៉ាងដើម្បីកំចាត់ការពិបាកចិត្តHow to release the stress? https://youtu.be/2DlDEjHUIDE

Posted by Meanrith on Thursday, 6 September 2018

LEAVE A REPLY

Please enter your comment!
Please enter your name here