សហគ្រិនស្រ្តីម្នាក់ប្រមូលផ្តុំកីតម្បាញមួយចំនួនធំ ដើម្បីអាចមានលទ្ធភាពនាំចេញលក់នៅក្រៅស្រុកឆាប់ៗ

0
509

អ្នកនាង យ៉ាន សុបញ្ញា បានប្រឹងប្រែងប្រមូលកីតម្បាញឲ្យបានកាន់តែច្រើននៅខេត្តតាកែវ​ដើម្បីអាច​មានលទ្ធភាពត្បាញហូល និងក្រមាគ្រប់គ្រាន់សម្រាប់នាំចេញទៅក្រៅស្រុកឲ្យបានឆាប់ៗ។ ម្ចាស់ហាង​”បញ្ញាហូលខ្មែរ”រូបនេះ ជាបន្តបន្ទាប់បានពង្រីកអាជីវកម្ម​ហូលផា​មួងខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះចង់លើកតម្កើងហូលខ្មែរ ដោយធ្វើការនាំចេញឲ្យពិភពលោកបានស្គាល់ហូលផាមួង និងក្រមាខ្មែរកាន់តែច្រើន។

 

បោះទីតាំងក្នុងភូមិចំនួន៣នៅឃុំព្រែកកប្បាស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានទិញវត្ដុធាតុ​ដើមពី​វៀតណាម ឬចិនមកប្រើប្រាស់ ខណៈសង្វាក់ផលិតកម្មនេះបាន​ផ្តល់ការងារ​សម្រាប់​ប្រជាជន​ប្រកប​របរសិប្បកម្មកែច្នៃបែបបុរាណនេះ។ជាមួយ​គ្នានេះ ក្រោយពីការកែច្នៃហូល និងក្រមាជា​សម្លៀក​បំពាក់ចំណែក​សេសសល់ផ្សេងទៀត​ទុកប្រើប្រាស់​សម្រាប់ផលិតកាបូប ស្បែកជើង វត្ថុអនុស្សា​វរីយ៍ធ្វើពីហូល និងក្រមាក៏បានជួយបង្កើនការងារដល់​អ្នកផលិតនៅក្នុងសមាគមជនពិការទៀតផង។

 

យ៉ាងណាក្តីអាជីវកររូបនេះ ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា ទោះបីផលិតផលនេះ ចាប់ផ្តើមរីកចម្រើនមក​ជាច្រើនឆ្នាំ​ហើយក្តី ប៉ុន្តែការប្រកួតប្រជែងជាមួយផលិតផលហូរចូលពីប្រទេសជិតខាងនៅតែជារឿង​លំបាក​ដដែល លំបាកព្រោះអ្នកប្រើនៅតែចែកមិនទាន់ដាច់រវាងផលិតផលក្នុងស្រុក និងផលិតផល​នាំចូល។

 

ប្រសិនបើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទំនាក់ទំនងអ្នកនាង បញ្ញា តាមលេខទូរស័ព្ទ ០៧០​​​​​ ៧៨ ៩១ ៨១ ឬទីតាំងផ្ទាល់ស្ថិតនៅបុរីពិភពថ្មី ផ្សារឈូកមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

 

អត្ថបទដោយ ៖ Noun Vannak

Start-up writer, Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here