CDX ប្រមូលផ្ដុំវិនិយោគិន អ្នកជំនាញ និងតារាល្បីល្បាញចម្រុះជាតិសាសន៍នៅអាណាចក្រនៃអច្ឆរិយជន

0
1518

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបានប្រារព្ធខួបគម្រប់ពីរឆ្នាំរបស់ខ្លួននៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2018 ក្រោមចំណងជើង “អាណាចក្រនៃអច្ឆរិយជន” នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលបង្ហាញពីដំណើរដ៏អស្ចារ្យរបស់ខ្លួនក្នុងរយៈប៉ុន្មានឆ្នាំមកនេះ។ អាណាចក្រនៃអច្ឆរិយជន” បានប្រមូលផ្តុំវិនិយោគិន និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ  ក៏ដូចជាតារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។

ព្រឹត្ដិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះ បានផ្សារភ្ជាប់ការតុបតែងដ៏ស្រស់ស្អាត និងការសម្តែងចម្រុះបញ្ចូលគ្នា ដែលកម្រកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ដោយគ្រាន់តែឈានមួយជំហានចូលទៅក្នុងបរិវេណនៃពិធីនេះ ភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវអារម្មណ៍រំភើបរួចទៅហើយ​ ហើយរំពឹងថា ព្រឹត្តិការណ៍នេះ នឹងមានអ្វីៗពិសេសជាច្រើនទៀត បន្ទាប់ពីពួកគេបានមើលឃើញនូវការតុបតែងរចនានៃរូបតំណាងជាតិនៃប្រទេសជាច្រើន ដូចជាកម្ពុជា ចិន អូស្ត្រាលី បារាំង វៀតណាម ឥណ្ឌូណេស៊ី និងជប៉ុន ដែលបង្ហាញសម្រស់ដ៏អស្ចារ្យរបស់ពួកគេ អមដោយតារាបង្ហាញម៉ូតស្រស់ស្អាតនៅក្នុងសំលៀកបំពាក់ប្រពៃណីជាតិផ្សេងៗក្រោមពន្លឺភ្លើងចិញ្ចាចចិញ្ចែង។ បរិយាកាសមួយនេះ បានបង្កើតនូវទស្សនីយភាពមួយ ដែលបង្ហាញពីការតភ្ជាប់គ្នានៃផ្នែកផ្សេងៗនៃពិភពលោក និងឆ្លុះបញ្ចាំងពីការធ្វើសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្វីដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កំពុងធ្វើដើម្បីបង្កើនដៃគូទាំងក្នុងស្រុកនិងក្រៅស្រុក។

“អាណាចក្រនៃអច្ឆរិយជន” បានបើកពិធីជាផ្លូវការជាមួយនឹងរបាំប្រជាប្រិយខ្មែរឈ្មោះ “របាំគោះត្រឡោក” ដើម្បីស្វាគមន៍និងផ្តល់នូវការកម្សាន្តប្លែកភ្នែកជូនភ្ញៀវកិត្តិយសដែលបានចូលរួម ជាពិសេសភ្ញៀវដែលបានអញ្ជើញមកពីប្រទេសនានា​ក្រៅពីប្រទេសកម្ពុជា។

បន្ទាប់មក លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញអោយឡើងថ្លែងសុន្ទរកថា ដែលរួមមានការស្វាគមន៍ភ្ញៀវកិត្តិយស ការណែនាំអំពីប្រទេសកម្ពុជា និងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ក្រុមហ៊ុនលើទីផ្សារហិរញ្ញវត្ថុ ជាពិសេសទីផ្សារឧបករណ៍និស្សន្ទក្នុងឆ្នាំកន្លងទៅ ដែលក្រុមហ៊ុនបានជម្នះបញ្ហាប្រឈម ហើយបានដឹកនាំទីផ្សារហិរញ្ញវត្ថុក្នុងស្រុកទៅកាន់កម្រិតមួយដែលកាន់តែប្រសើរ។

លោក Lawrence ក៏បានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ដៃគូអាជីវកម្ម និងបុគ្គលិកសម្រាប់កិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏ល្អ ដែលជាកម្លាំងចលករជម្រុញការរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទ។ លោករំពឹងថា វិស័យឧបករណ៍និស្សន្ទនៅកម្ពុជានឹងបន្តរីកចម្រើន ហើយនឹងបម្រើវិស័យជាច្រើនរួមទាំងវិស័យសេដ្ឋកិច្ចនិងអប់រំនាពេលខាងមុខ។

ពិធីមួយនេះ​ កាន់តែមានភាពសប្បាយរីករាយជាមួយនឹងការសម្ដែងរបស់តារាចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា និងតារាមកពីប្រទេសចិន កញ្ញា​ Eunice និងកញ្ញា​​​ Hana។ ក្នុងនោះដែរ សិល្បៈករមកពីប្រទេសម៉ាឡេស៊ី បានគូរគំនូរខ្សាច់យ៉ាងរស់រវើក​ ដែលបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងចិនក៏ដូចជារវាងប្រទេសកម្ពុជានិងប្រទេសជាច្រើនដ៏ទៃទៀត។

ដោយទទួលស្គាល់លើការចូលរួមចំណែករបស់បុគ្គលិកឆ្នើម​ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានប្រគល់ពានរង្វាន់ផ្សេងៗគ្នា ដែលធ្វើឱ្យបុគ្គលិកឆ្នើមមានមោទកភាពលើកិច្ចខិតខំប្រឹងប្រែងកន្លងមក និងប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្វីថ្មីៗបន្ថែមទៀតដល់ក្រុមហ៊ុន។ ចំណែកការចាប់ឆ្នោតផ្សងសំណាងវិញ បានធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់មានអារម្មណ៍រំភើប និងយកចិត្តទុកដាក់ផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលត្រូវរង្វាន់ ដែលរង្វាន់ធំ​ គឺជាគ្រឿងអលង្ការម៉ាកដ៏មានតម្លៃពីហាងគ្រឿងអលង្ការឡុកហ្វុក​។

“អាណាចក្រនៃអច្ឆរិយជន” បានផ្ដល់ភាពសប្បាយរីករាយដល់ភ្ញៀវកិត្តិយសតាំងពីដើមរហូតដល់ការបញ្ចប់នៃពិធី ដោយមានការសម្តែងពីឌីជេ រួមជាមួយនឹងការរាំកម្សាន្តផងដែរ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

CDX Brings Together Multinational Investors, Professionals, and Celebrities at Kingdom of the Great

Cambodian Derivatives Exchange Co., Ltd. (“CDX”) zealously celebrated on September 15, 2018 its 2nd year anniversary themed “Kingdom of the Great” at Sofitel Phnom Penh Phokeethra, showcasing its marvelous journey over the years and gathering financial investors and professionals as well as celebrities from different countries around the globe.  The spectacular event linked the mixed cultural decorations and performances together in such a beautiful way that has rarely happened in Cambodia.

Just walking one step to the event area, all honored guests already had the feeling of excitement and expected extra special things to come after catching the sight of intricately-built miniature landmarks of various nations, including Cambodia, China, Australia, France, Vietnam, Indonesia, and Japan, showing their outstanding beauty along with nice-looking models in a variety of national costumes under exquisite lighting effects. This welcoming atmosphere made different parts of the world look connected, reflecting greater international integration and cooperation, just like what CDX has been doing to have both professional local and overseas partners under its belt.

The “Kingdom of the Great” officially kicked-off with a Cambodian popular dance called “Coconut Shell Dance” to welcome and give all guests an entertainment spectacle, which was particularly new and unfamiliar to the eyes of the overseas guests. Then, Mr. Lawrence Kook, Director of CDX, was invited on stage to deliver his speech which covered a brief guest greeting expression, the introduction of Cambodia to the foreign guests, and the meaningful summary of the company’s efforts and achievements in the financial market especially derivatives market in the past year, overcoming challenges as well as leading the local market to a higher level. Mr. Lawrence also showed his sincere gratitude to the regulators, derivative brokers, business partners, and staff for great cooperation and contributions over the years, together forming as a catalyst for the derivatives market advancement. He expected that the derivatives sector in Cambodia would continue to blossom and would serve many fields including economy and education in years to come.

The night went even enjoyable when Cambodian superstar singer Ms. Aok Sokunkanha gave an anticipated cheerful performance followed by Chinese stars Ms. Eunice and Ms. Hana, grasping everyone’s attention. There was also a lively sand painting performance which demonstrated the strong cooperation between Cambodia and China as well as between Cambodia and many other countries.

To acknowledge the contributions of its outstanding staff, CDX also introduced award presentation categorized in various aspects, making the staff feel proud of their efforts and committed to delivering more to the company. The lucky draw sessions made all guests feel excited and pay attention to the random lucky numbers as there were branded jewelries from LukFook Jewelry put as the big prizes.

The “Kingdom of the Great” never failed to entertain all the guests and ended with DJ performance along with dancing session, giving a memorable and fabulous experience for them to cherish eternally.

荟萃各路投资者、专家名士的CDX年度盛宴

以“Kingdom of the Great”为主题的柬埔寨衍生产品交易所年度盛宴将于2018年9月15日在金边索菲特酒店举行,这场在柬埔寨罕见的年会盛宴不仅融合了不同文化的装饰和表演,更是云集了来自世界各地的金融投资者、专家名士,向世界展示其多年来的非凡之旅。

参与的贵宾们一踏入年会现场,令人激动不已的氛围就扑面迎来,随之映入眼帘的来自世界各地的国家微型地标亦让人惊喜万分。这些地标包括有:柬埔寨、中国、澳大利亚、法国、越南、印度尼西亚和日本,在精美的灯光照耀下,身着代表自己国家服饰的精致模型们向大家展示着他们无与伦比的美丽。徜徉在这热情洋溢的氛围中,世界各地早已融为一体,也借此体现了日益强大的国际一体化与合作关系,一如CDX所秉承的,致力于促进海内外的更加紧密的合作。

主题晚宴是以柬埔寨传统舞蹈拉开序幕的,用热情的歌舞表演欢迎来自海内外的贵宾们。随后,Lawrence Kook先生,CDX的董事,上台致辞以热烈欢迎四方嘉宾。将柬埔寨介绍于来宾之余,鞠先生亦总结了过往一年公司的成就与表现,尤其是在金融业内的衍生产品领域,公司过五关斩六将所创造的行业新天地。鞠先生也向到场的政府监管官员、衍生品经纪商、商业合作伙伴以及全体公司仝人对多年来的合作与贡献致以最大的敬意,正因他们的共同努力,才创造今天如此疾速发展的衍生品行业。鞠先生期待衍生品行业不仅会愈发蓬勃发展,同时亦为经济及教育在内的其他领域提供服务。

欢愉享受的年会盛宴在柬埔寨著名歌星Aok Sokunkanha 小姐及中国歌星的精彩表演中进行着,随后栩栩如生的沙画表演更是活灵活现了中柬两国及世界之间日益紧密的合作发展关系。

年会中CDX还特设了不同的奖励项目,为表彰这一年来公司仝人杰出的表现,以此嘉奖他们为公司发展所作出的努力。晚会中还有六福珠宝倾情赞助的抽奖环节,更是给精彩的晚宴氛围画上了浓墨重彩的一笔。

CDX的年会主题晚宴“Kingdom of the Great”在精彩的DJ表演中拉上帷幕,给当晚参加的贵宾们留下了一个美妙绝伦的难忘体验。

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here