យីហោប៊ឺហ្គឺកំពូល ៤ ដែលកំពុងវាយលុកទីផ្សារ លក់ដាច់ខ្លាំងបំផុតនៅប្រទេសថៃ

0
510

បើនិយាយពីវិស័យម្ហូបអាហារនៅអាស៊ីប្រហែលជាគ្មានប្រទេសណាមួយវ៉ាដាច់ប្រទេសថៃឡើយ ព្រោះប្រទេសនេះមានចំនួនប្រជាជនច្រើន មានទីផ្សារល្អ ហើយសព្វថ្ងៃទីផ្សារថៃកំពុងតែស្រូបយក ហ្រេ្វនឆាយល្បីៗមកពីក្រៅប្រទេសអោយសម្រុកបោះហ្រ្វេនឆាយព្រោងព្រាតពេញប្រទេសថៃ តួយ៉ាងដូចជាយីហោប៊ឺហ្គឺល្បីៗជាច្រើន កំពុងតែផ្ទុះព្រោងព្រាតពាសពេញទីក្រុងបាងកក។

ក្នុងនោះមានយីហោប៊ឺហ្គឺល្បីៗ ចំនួន ៤ យីហោ ដែលកំពុងក្លាយជាយីហោលក់ដាច់ខ្លាំងបំផុតនៅប្រទេសថៃនាពេលបច្ចុប្បន្ន៖

១. Daniel Thaiger Food Truck

វាពឹតជាគំនិតអាជីវកម្មមួយថ្មី ដែលយីហោមួយនេះក្រកបអាជីវកម្មលក់ប៊ឺហ្គឺតាមរទះចល័ត ទៅគ្រប់ទិសទី ដែលមានការគាំទ្ររខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទេសថៃ។ ប៊ឺហ្គឺ Daniel Thaiger Food Truck រត់ចូលប្រទេសថៃនៅក្នុងឆ្នាំ ២០១៣ ហើយបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតដល់ឆ្នាំ ២០១៦ ទើបយីមួយនេះបានជឲពង្រីកយីហោហ្រ្វេនឆាយបានពាសពេញទីក្រុងបាងកក។

២. Bad Burger

យីហោដ៏ល្បីមួយទៀតរបស់ប្រទេសអាមេរិក ដែលទើបតែចូលមកកាន់ប្រទេសថៃនោះគឺ Bad Burger ដែលកំពុងតែវាយលុកខ្លាំងនៅទីផ្សារប្រទេសថៃ។ យីហោមួយនេះមានអាយុកាលប្រហែលជា ២៧ ឆ្នាំមកហើយ ដែលយីហោមួយនេះបានចរាចរណ៍លើទីផ្សារប្រទេសថៃ ដែលជាយីហោមួយដ៏រឹងមាំមួយនៅក្នុងប្រទេសថៃ។

៣. 25 Degrees

25 Degrees ជាយីហោប៊ឺហ្គឺល្បីឈ្មោះមកពីអាមេរិក ដែលមានទំនោរទៅជាប៊ឺហ្គឺបែបសណ្ឋាគារ ដែលពេញនិយមបំផុតរបស់ប្រទេសថៃ  ដែលយកគម្រូរតាមសេវាកម្មបែបអាមេរិក។ 25 Degrees គឺជាប៊ឺហ្គឺដ៏សម្បូហ៍បែបមួយរបស់ប្រទេសថៃ មានប៊ឺហ្គឺល្បីៗចំនួន ១២ មុខ ដែលមានគ្រឿងផ្សំសំខាន់ៗ ១៥​ មុខ ហើយបើកដំណើការ ២៤ ម៉ោង លើ ២៤ ម៉ោង។

៤. Fatty’s Bar & Diner

យីហោរប៊ឺហ្គឺសាច់គោមួយនេះ គេសង្កេតឃើញមាននៅតាមកន្លែងកំសាន្ត ដូចជាកន្លែងអាហារបែបអឺរ៉ុប ជាពិសេសយីហោមួយនេះមានកំណើតដំបូងនៅក្នុងទីក្រុងបាងកក ចេញពីបាអាមេរិក ដែលពេញនិយមបំផុតនៅក្នុងប្រទេសថៃ ដែលប្រជាជនថៃភាគច្រើនស្គាល់យីហោមួយនេះ​។ យីហោល្បីទាំងនេះប្រហែលជាមិនទាន់បង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដែលអ្នកអាចនាំយីហោមួយនេះមកកម្ពុជា សម្រាប់ទីផ្សាអាហារប៊ឺហ្គឺនៅកម្ពុជា៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here