យុទ្ធសាស្ត្រដឹកនាំ«ឆ្មាស ឬឆ្មាខ្មៅ»តេង ស៊ាងពីង ដែលសហគ្រិនអចលនទ្រព្យគួររៀន

0
4395

​ការប្រើប្រាស់យុទ្ធសាស្ត្រដឹកនាំប្រទេស ឲ្យស៊ីនិងបញ្ហាជាក់ស្តែងរបស់ប្រទេស ធ្វើឲ្យពលរដ្ឋមានមានជីវភាពរីកចម្រើន។ សម្រាប់ប្រជាពលរដ្ឋចិនមានជីវភាពធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីបានរងគ្រោះដោយសារសង្គ្រាម និងបដិវត្តវប្បធម៌សម័យម៉ៅ សេទុង។ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបបញ្ហសេដ្ឋកិច្ច តេង ស៊ាងពីង បានប្រើប្រាស់យុទ្ធសាស្ត្របូរាណចិន គឺ «ឆ្មាស ឬឆ្មាខ្មៅ» ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ។

តេង ស៊ាងពីង ក្នុងនាមជា អគ្គលេខាធិការបក្ស បានមើលឃើញយ៉ាងច្បាស់ថា «ប្រទេសចិនត្រូវដោះស្រាយបញ្ហាពីទំនាក់ទំនងផលិតកម្ម គឺលើកកម្ពស់ភាពសកម្មរបស់កសិករ»។ ការគូសបញ្ជាក់ទស្សនៈថា ទំនាក់ទំនងផលិតកម្ម ត្រូវស្របទៅនឹងតម្រូវការរបស់កម្លាំងផលិតកម្មនោះ លោកបានលើកយកសុភាពសិតមួយឃ្លារបស់កសិករខេត្តស៊ីឈួន គឺ«មិនថា ឆ្មាស ឬឆ្មាខ្មៅទេ ឲ្យតែចាប់បានកណ្តុរ គឺជាឆ្មានល្អ»។

លោកបានបញ្ជាក់ថា កសិករចិញ្ចឹមឆ្មាដើម្បីចាប់កណ្តុរ ហើយពណ៌សម្បុរស ឬខ្មៅរបស់វាមិនសំខាន់ទេ ឲ្យតែវាអាចចាប់បានកណ្តុរ។ ហើយការចាប់កណ្តុរជាគោលដៅ ហើយចំនួនកណ្តុរដែលចាប់បាន គឺប្រសិទ្ធភាព ដើម្បីសម្រេចឲ្យបានគោលដៅ និងប្រសិទ្ធភាពខាងលើនេះ គេអាចជ្រើសយកវិធី និងមាគ៌ាផ្សេងៗជាច្រើន។ វាដូចស្ថានភាពប្រទេសចិន ការរីកចម្រើននៃជីវភាពពលរដ្ឋចិន ជាគោលដៅ ហើយការដើរតាមលទ្ធិមួយណានោះ គ្រាន់តែជាផ្លូវប៉ុណ្ណោះសំខាន់ ចាប់បានកណ្តុរប៉ុន្មាន ឬប្រទេសរីកចម្រើនបានជាងតែ ហើយគេត្រូវត្រួតពិនិត្យមើលប្រសិទ្ធភាពរបស់វា។


បើទោះបីជាតេង ស៊ាងពីង ជាយុវជនជំនាន់ក្រោយ តែលោកយល់ឃើញថា ការពិតជាក់ស្តែងបានបង្ហាញឲ្យឃើញថា ទំាងរូបមន្តរបស់ម៉ៅ សេទុង ក៏ដូចជារូបមន្តរបស់ស្តាលីន មិនបាននាំមកនូវជោគជ័យឡើយ ត្រូវតែជ្រើសរើសយកផ្លូវថ្មី ដែលនៅទីបំផុតបានបង្កើតឲ្យមានគោលនយោបាយស្តីពីការកែទម្រង់ និងការបើកទ្វារ ខុសពីកម្មវិធីសេដ្ឋកិច្ចប្រទេសកុំម្មុនិស្តដទៃ។

ជាលទ្ធផលនៃភាពប៉ិនប្រសប់ទាំងកិច្ចការដោះស្រាយបញ្ហាក្នុងប្រទេស និងកិច្ចការនយោបាយការបរទេសបានធ្វើឲ្យសេដ្ឋកិច្ច ប្រទេសកុំម្មុនិស្តមួយនេះមានការរីកចម្រើនខ្លាំងតជំនាន់រហូតដល់ពេលបច្ចុប្បន្ននេះ។ ចិនមានប្រជាជនសរុបជាង១,៤០០លាននាក់ និងមានផលទុនជាតិសរុប ១១,៣៩១.១១ពាន់លានដុល្លារ នៅឆ្នាំ​២០​១៦ លំដាប់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយនៅថ្ងៃអនាគតត្រូវបានគេព្យាករណ៍ថា អាចឈរជាប្រទេសមហាអំណាចលេខ១ ជំនួសអាមេរិក។

ក្នុងនាមជាសហគ្រិនអចលនទ្រព្យ យើងមិនអាចប្រើប្រាស់វិធីសាស្ត្រតែមួយនោះទេ ក្នុងការដឹកនាំឱ្យក្រុមហ៊ុន ឬបេសកកម្មការងារទទួលបានជោគជ័យ យើងត្រូវប្រើប្រាស់វិធីទន់ រឹងស្របតាមស្ថានការណ៍ជាក់ស្តែងរបស់ការងារ ធ្វើយ៉ាងណាឈានដល់គោលដៅ ដែលខ្លួនគ្រោងទុក៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here