សហគ្រិនចិន-ខ្មែរចុះកិច្ចព្រមព្រៀងគម្រោងតម្លៃជាង៨០លាន$ ដើម្បីវិនិយោគវិស័យសំខាន់ៗនៅកម្ពុជា

0
1829

កម្ពុជាបានចុះអនុស្សរណៈស្តីពិកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនទៅលើគម្រោងចំនួន១២មានតម្លៃសរុបជាង៨០លានដុល្លារ​ ដើម្បីធ្វើការវិនិយោគវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ចកម្ម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងមកនេះ។

កិច្ចសហប្រតិបត្តិការទាំនេះគ្របដណ្តប់ទៅលើវិស័យសំខាន់ៗដូចជា វិស័យសំណង់(ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គីសនី និងប្រព័ន្ធធារាសាស្រ្ត) ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសទេសចរណ៍ ការស្ថាបនាផ្លូវយន្តហោះ ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-Asean។

នៅក្នុងវេទិការពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន ឯកឧត្តម ឈួន ដារ៉ា តំណាងឱ្យ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាង វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ និងគាំទ្រការអនុវត្តន៍ ផ្លូវ និងខ្សែក្រវាត់ ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។


រាល់ព្រឹត្តិការណ៍ពិពរ័ណ៍ចិនអាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើនទៅលើគម្រោងអភិវឌ្ឍន៍ផ្សេងៗ រវាងវិនិយោគិនចិន និងពាណិជ្ជករកម្ពុជា ដែលទាំងអស់នេះ សុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីសង្វាក់គ្នា នៃគោលនយោបាយប្រទេសទាំងពីរ ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក។

សូមបញ្ជាក់បន្ថែមថា ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឱ្យកត់សម្គាល់មក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥.៨ពាន់លានដុល្លារនៅឆ្នាំ២០១៧ គឺកើនឡើង២២%បើធៀបនឹងឆ្នាំកន្លងទៅ។ រយៈពេលពីរបីឆ្នាំកន្លងទៅគឺកើនឡើងលឿន ពី៩០០លានដុល្លារនៅឆ្នាំ២០១៦ ដល់១.៦ពាន់លានដុល្លារនៅឆ្នាំ២០១៨។ និងរយៈពេល៧ខែ២១០៨នេះគឺមានការកើនឡើងរហូតដល់២.៨ពាន់លានដុល្លារ៕

រូបតំណាង

អត្ថបទដោយ៖ប៉េង ផានិត                    

LEAVE A REPLY

Please enter your comment!
Please enter your name here