​អ្នកទិញខុនដូត្រូវពិនិត្យ ៦ចំណុច បើមិនចង់ទឹកភ្នែកក្រោយពេលទិញ

0
6038

ប្រជាជពលរដ្ឋខ្មែរមួយចំនួនកំពុងងាកមកចាប់អារម្មណ៍រស់នៅបែបស៊ីវិល័យ ជាពិសេសអាផាតមិន និងខុនដូជាដើម។ ដើម្បីចៀសវាងបញ្ហាមួយចំនួន កើតចេញពីការទិញខុនដូសម្រាប់ស្នាក់នៅ ឬវិនិយោគបន្ត យើងអាចពិនិត្រលើ ៦ចំណុចមុនសម្រេចចិត្តទិញវា។

១. ទីតាំង

ចំពោះការទិញខុនដូរគឺមិនខុសពីការតិញផ្ទះប៉ុន្មាននោះទេ មុននឹងយើងសម្រេចចិត្តទិញខុនដូរគឺត្រូវមើលទៅលើកត្តាផ្សេងៗ ដូចជាមជ្ឈដ្ឋាននៅជុំវិញនោះជាដើម ទីតាំងស្ថិតនៅកណ្តាលក្រុងឬទីប្រជុំជនដែលមានមនុស្សច្រើន  មានហេដ្ឋារចនាសម្ព័ន្ធល្អ មានផ្សារ  មានសាលារៀន  មានមន្ទីពេទ្យ  និងមានសេវាកម្មសំបូរបែបផ្សេងៗដែលនៅក្បែរនោះ។ ជាទូទៅគេទិញខុនដូកណ្តាលក្រុង ដែលជាតំបន់មានសក្តានុពលជាងជាយក្រុង ងាយស្រួលរស់នៅ ងាយស្រួលវិនិយោគបន្ត ឬជួលជាដើម។


២.គុណភាពសំណង់

ត្រូវពិនិត្យមើលពីគុណភាពសំណង់ឱ្យប្រាកដថាត្រឹមត្រូវតាមស្តង់ដារដែរ អាចសួរអ្នកយោបល់ពីអ្នកជំនាញ ការតុបតែង ការរៀបចំផ្នែកខាងក្នុង សំភារៈប្រប្រាស់ខាងក្នុងមានគុណភាពល្អ និងត្រូវជាមួយតម្រូវការរបស់យើង។ យើងក៏អាចសូមពិនិត្យរាល់ម៉ាកសម្ភារៈប្រើប្រាស់តុបតែងផ្សេងៗក្នុងខុនដូបាន។

៣.ចំណត

ក្នុងការទិញខុនដូរការអ្វីដែលយើងត្រូវគិតគឺកន្លែងចតយាន្តជំនិះ  មានចំណតគ្រប់គ្រាន់សម្រាប់អ្នករស់់នៅក្នុងអគារខុនដូទាំងអស់ឬទេ។ បើសិនជាយើងអត់បានដឹងថាមានគ្រប់គ្រាន់ឬអត់ យើងអាចនិងចំណាយលុយបន្ថែមទៅលើកន្លែងផ្ញើរយានយន្តនៅខាងក្រៅ។ ឧទាហរណ៍ ថាបើខុនដូមួយសាងសង់មាន១០ជាន់ មានបន្ទប់ខុនដូ១២០ឯកតា តែកន្លែងចតមានត្រឹម៨០ នោះនឹងមានផលប៉ះពាល់ខ្លះដល់អ្នករស់នៅជាមិនខាន។

៤.ជណ្តើរយន្ត

រស់នៅក្នុងខុនដូរគឺវាមានច្រើនជាន់ដូច្នេះហើយជណ្តើរយន្តក៏យើងត្រូវតែគិតដែរ ថាក្នុងខុនដូរដែលយើងរស់នៅនោះគឺមិនខ្វាត ដើម្បីចៀសវាងពេលយើងប្រញាប់មានការស្ទះ ចំណាយពេលរង់ចាំយូរ ឬពេលមានបញ្ហាផ្សេងៗណាកើតឡើង។

៥.សុវត្ថិភាព

តើក្នុងអគារខុនដូរដែលយើងកំពុងរស់នៅនោះគឺមានរៀបចំប្រព័ន្ធសុវត្ថិភាពបានត្រឹមត្រូវដែរឬទេ ដូចជាច្រកចេញដែលលឿនពេលមានអាសន្ន ប្រព័ន្ធការពារ និងពន្លត់អគ្គីសភ័យ ជាដើម។

៦. ច្បាប់

ត្រូវដឹងថាសំណង់នោះមានការសាងសង់ត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ហើយចៀសវាងគម្រោងណាដែលម្ចាស់គម្រោងយកប្លង់ទៅបញ្ចាំធនាគារ ដែលអាចនឹងមានបញ្ហាមិនល្អណាមួយកើតឡើងចំពោះយើង៕

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here