មុនពង្រីករបររកស៊ី ឬបើកសាខាបន្ថែមម្ចាស់អាជីវកម្មគួរមើលចំណុចសំខាន់ណាខ្លះ? ទាំងនេះគឺជាចម្លើយ

0
1146

ម្ចាស់ហាងនានាមិនថាតូច ឬធំពិតណាស់តែងចង់ពង្រីកទំហំ ឬសាខាអាជីវកម្មរបស់ខ្លួ​នឲ្យបានកាន់​តែច្រើនតាមដែលអាច​ដើម្បីបង្កើនការរកចំណូលឲ្យបានច្រើន ប៉ុន្តែមុនពេលអ្នកសម្រេចចិត្ត​ពង្រីក​អាជីវកម្ម អ្នកត្រូវសិក្សាពីឱកាស និងតម្រូវទីផ្សារឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកាត់បន្ថយ​ហានិភ័យដែល​អាចកើតឡើងជាយថាហេតុណាមួយ។​

ម្លោះហើយមុនពង្រីកហាង ឬរបររកស៊ីម្ចាស់អាជីវកម្ម គួរមើលប៉ុន្មានចំណុចនេះសិន ទីមួយនោះ​គឺចំណូល  ចំណូលនៃការលក់គឺជាសរសៃឈា​មដ៏សំខាន់​របស់អាជីវកម្ម  ហើយកត្តាដែលបង្ហាញ​ថាអាជីវកម្ម​របស់អ្នកមិនទាន់​ដល់ពេលវេលា​សមរម្យនៅឡើយ​ដែលត្រូវពង្រីក គឺនៅពេលការលក់នៅ​មិនទាន់កើនឡើង ជាពិសេសនៅពេល​ដែលអតិថិជនមិន​ទាន់យីហោ​និងទំនុកចិត្តនៅឡើយ។

ចំណែកទីពីរ គឺចំណុចពិសេស ដោយសារតែសម័យនេះជាសម័យនៃការប្រកួតប្រជែង អ្វីដែលថ្មី អ្វីដែលប្លែក ព្រោះបច្ចុប្បន្នមនុស្សតែងតែផ្លាស់ប្តូរអារម្មណ៍ជាប់ជានិច្ច ដូច្នោះប្រសិនបើ​អាជីវកម្មរបស់អ្នក គ្មានភាពច្នៃប្រឌិតនោះទេ មិនយូរមិនឆាប់ ចង់ឬមិនចង់ អតិថិជនរបស់អ្នក​នឹងត្រូវបានដៃគូប្រកួតប្រជែងដណ្តើមយកជាក់ជាពុំខាន។


ហើយចុងក្រោយគឺការគ្រប់គ្រងអាជីវកម្ម ព្រោះចង់មិនចង់នៅពេលពង្រីកទំហំអាជីវកម្ម ឬសាខាបន្ថែម អ្នកត្រូវតែច្បាស់លាស់ចំពោះការការគ្រប់គ្រង ទាំងគុណភាពផលិផល សេវាកម្ម បុគ្គលិក ជាដើម។ បើអ្នកមិនទាន់រៀបចំចំណុចទាំងនេះមិនទាន់មានភាពប្រសើរនៅឡើយទេ យកល្អកុំទាន់​ពង្រីកអាជីវកម្មអី ប្រយ័ត្នមានបញ្ហា និងខូចយីហោរបស់អ្នក៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here